
ការចុះបញ្ជីរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
ប្រវត្តិរូប

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី 18 មេសា 2012។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) ជាសហគ្រាសសាធារណៈដំបូង ដែលបានចុះបញ្ជីលក់មូលបត្រជាសាធារណៈនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ដោយបានបោះផ្សាយលក់មូលបត្រចំនួន ១៣.០៤៥.៩៧៥ ភាគហ៊ុន ស្មើនឹង ១៥% នៃចំនួនភាគហ៊ុនធម្មតាសរុប។
រ.ទ.ស.ភ បានប្តេជ្ញាចិត្តបន្តធ្វើឱ្យសេវាផ្គត់ផ្គង់ទឹកស្អាតរបស់ខ្លួនមានការរីកចម្រើនប្រកបដោយចីរភាព ព្រមទាំងធ្វើជាអ្នកផ្តល់ប្រឹក្សា ជាអ្នកសម្របសម្រួលដើម្បីឱ្យប្រជាពលរដ្ឋរស់នៅក្នុងទីប្រជុំជន ខេត្ត-ក្រុង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋរស់នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍក្នុងពិភពលោកមានទឹកស្អាតប្រើប្រាស់ទាំងអស់គ្នា។
បេសកកម្មរបស់ រ.ទ.ស.ភ គឺធានាផ្គត់ផ្គង់ទឹកស្អាតគ្មានមេរោគ ២៤ម៉ោង លើ ២៤ម៉ោង ក្នុងមួយសប្តាហ៍ មានសម្ពាធគ្រប់គ្រាន់ និងក្នុងតម្លៃមួយសមស្របជូនប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញ និងទីប្រជុំជនរបស់ខេត្តកណ្តាលដែលជាប់នឹងរាជធានីភ្នំពេញដោយមិនមើលរំលងប្រជាពលរដ្ឋក្រីក្រ។ ក្រៅពីនេះ រ.ទ.ស.ភ បាននឹងកំពុងចែករំលែកបទពិសោធន៍ការងាររបស់ខ្លួន ដល់បណ្តារដ្ឋាករទឹកខេត្ត-ក្រុងមួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបណ្តាអង្គភាពទឹកស្អាតក្នុងតំបន់ និងក្នុងពិភពលោកតាមសំណូមពរសំដៅសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា (CSDGs)។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.ppwsa.com.kh.
ក្រុមហ៊ុន
អំពី រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
នៅក្នុងឆ្នាំ២០២៣ រ.ទ.ស.ភ បានផលិតទឹកស្អាតចំនួន ២៧៩.០៥៣.៦៥១ម៣ ប្រកបដោយគុណភាពស្របតាមស្តង់ដាររបស់អង្គការ សុខភាពពិភពលោក (WHO) និងបានពង្រីកប្រព័ន្ធចែកចាយសរុបរហូតដល់ ៤.៧២២ គីឡូម៉ែត្រ សម្រាប់ផ្គត់ផ្គង់ទឹកស្អាតជូនអតិថិជន សរុបចំនួន ៤៧៨.១៤១ បណ្តាញ។
នៅក្នុងឆ្នំា២០២៣ រ.ទ.ស.ភ មានចំណូលសរុបចំនួន ៣៩២.០៥៤.៣៦៥.០០០រៀល កើនឡើងជាងឆ្នំា២០២២ ចំនួន ៤៤.៧៧០.៥០៩.០០០រៀល ឬ ១២,២៩% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១២៦.៦០៩.៥៨២.០០០រៀល កើនឡើងចំនួន ១៨.៤២៣.៧១៧.០០០រៀល ឬ ១៧,០៣% បើធៀបនឹងឆ្នំា២០២២។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០២៣ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ៣.១៥៩.០៦០.៣២៣.០០០រៀល កើនឡើងចំនួន ៤៧៤.៩២៤.៤៤៨.០០០រៀល ឬ ១៧,៦៩% និងមូលធនសរុបមានចំនួន ១.៣៩៤.៥១៧.៤៧១.០០០រៀល កើនឡើងចំនួន ១២២.៣០៤.៤២៤.០០០រៀល ឬ ៩,៦១%។
ក្រុមប្រឹក្សាភិបាល
| ក្រុមប្រឹក្សាភិបាល (គិតត្រឹមថ្ងៃទី ៣១ ធ្នូ ២០២១) | មុខតំណែង |
|---|---|
| ១. ឯកឧត្ដម អ៊ុំ សុថា | ប្រធាន (រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍) |
| ២. ឯកឧត្ដម ម៉ី វ៉ាន់ | សមាជិក (រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) |
| ៣. ឯកឧត្ដម ឡុង ណារ៉ូ | សមាជិក (អគ្គនាយក រ.ទ.ស.ភ) |
| ៤. ឯកឧត្ដម នួន ផារ័ត្ន | សមាជិក (តំណាងសាលារាជធានីភ្នំពេញ) |
| ៥. លោក ម៉ា ណូវ៉ាវីន | សមាជិក (តំណាងបុគ្គលិករ.ទ.ស.ក.) |
| ៦. លោក ចាង ឃុនហ្វេង | សមាជិក (អភិបាលមិនមែនប្រតិបត្តិ តំណាងភាគហ៊ុនិកឯកជន) |
| ៧. លោក អោម សេងបូរ៉ា | សមាជិក (អភិបាលឯករាជ្យ) |
ភាគហ៊ុនិកកាន់កាប់ភាគហ៊ុនច្រើន
| ភាគហ៊ុនិក | សញ្ជាតិ | ចំនួនភាគហ៊ុន | % ភាគហ៊ុន |
|---|---|---|---|
| រដ្ឋ តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ | ខ្មែរ | 73,927,187 | 85.00% |
| សរុប | - | 73,927,187 | 85.00% |
គោលនយោបាយភាគលាភ
ក្រោយពីបានអនុម័តលើគណនី បើពិនិត្យឃើញថាមានចំណេញ ក្រុមប្រឹក្សាភិបាលនៃ រ.ទ.ស.ភ អាចសម្រេចផ្ទេរទឹកប្រាក់ទាំងនោះដើម្បី៖
១. ការទូទាត់ការខាតបង់នៅក្នុងឆ្នាំកន្លងទៅ
២. បន្ទាប់ពីបានទូទាត់ការខាតបង់នៅក្នុងឆ្នាំកន្លងទៅរួច ប្រសិនបើនៅមានប្រាក់ចំណេញ នោះប្រាក់ចំណេញនេះត្រូវបែងចែកសម្រាប់៖
ក. ថ្លែងសរសើរដល់ថ្នាក់ដឹកនាំ និងនិយោជិត តាមលក្ខខណ្ឌ៖
-ក្នុងករណីប្រាក់ចំណេញនៅសល់មានចំនួនពី ៥% ដល់ ១០% នៃចំណាយដំណើរការរបស់ រ.ទ.ស.ភ សរុបក្នុងឆ្នាំ នោះការ
ថ្លែងសរសើរត្រូវស្មើនឹងមួយខែ នៃប្រាក់បៀរវត្សសុទ្ធសាធរបស់ថ្នាក់ដឹកនាំ និងនិយោជិតម្នាក់ៗ។
-ក្នុងករណីប្រាក់ចំណេញលើសពី ១០% ដល់ ២០% នៃចំណាយដំណើរការរបស់ រ.ទ.ស.ភ សរុបក្នុងឆ្នាំ នោះការថ្លែងសរសើរ
ត្រូវស្មើនឹងពីរខែនៃប្រាក់បៀរវត្សសុទ្ធសាធរបស់ថ្នាក់ដឹកនាំ និងនិយោជិតម្នាក់ៗ។
-ក្នុងករណីប្រាក់ចំណេញលើសពី ២០% នៃចំណាយដំណើរការរបស់ រ.ទ.ស.ភ សរុបក្នុងឆ្នាំ នោះការថ្លែងសរសើរត្រូវស្មើនឹង
បីខែនៃប្រាក់បៀរវត្សសុទ្ធសាធរបស់ថ្នាក់ដឹកនាំ និងនិយោជិតម្នាក់ៗ។
ខ. ចំនួន ២% សម្រាប់ប្រាក់សោធននិវត្ត និងអសមត្ថភាពវិជ្ជាជីវៈ។
គ. បង្កើតភាគបម្រុងតាមច្បាប់ ៥%។
ឃ.បង្កើតភាគបម្រុងសេរី ៥%។
ង. មូលនិធិ ៥% លើប្រាក់ចំណេញសម្រាប់បម្រើផលប្រយោជន៍សង្គម ដែលត្រូវកត់ត្រាចូលក្នុងបន្ទុកក្នុងឆ្នាំដែលធ្វើប្រតិបត្តិការ
ចំណាយនោះ។
៣. ចំនួនទឹកប្រាក់ដែលនៅសល់បន្ទាប់ពីការបែកចែកខាងលើនេះត្រូវ៖
ក. ដកប្រាក់រក្សាទុកដើម្បីធ្វើការវិនិយោគនាពេលខាងមុខ ដែលចំនួននេះត្រូវអនុម័តដោយក្រុមប្រឹក្សាភិបាល។
ខ.ប្រាក់នៅសល់ក្រោយពីការរក្សាទុកសម្រាប់ធ្វើការវិនិយោគត្រូវធ្វើការបែងចែក ៨៥% ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង
១៥% ទៅភាគហ៊ុនិកដែលជាវិនិយោគិនសាធារណៈ។
ព័ត៌មានចុះបញ្ជី
| ឈ្មោះក្រុមហ៊ុន | រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ |
|---|---|
| និមិត្តសញ្ញា | PWSA |
| លេខកូដ ISIN | KH1000010004 |
| វិស័យ | ផលិត និងចែកចាយទឹក |
| ប្រភេទភាគហ៊ុនចុះបញ្ជី | ភាគហ៊ុនធម្មតា |
| ចំនួនភាគហ៊ុនចុះបញ្ជី | 86,973,162 |
| កាលបរិច្ឆេទចុះបញ្ជី | 18 មេសា 2012 |
| ឆ្នាំបង្កើត | 1895 |
| ចំនួនបុគ្គលិក | 1,370 |
| ក្រុមហ៊ុនធានាទិញ | តុងយ៉ាង ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី |
| ថ្ងៃជួញដូរដំបូង | ពុធ, ១៨ មេសា, ២០១២ |
| តម្លៃ បរិវិសកម្ម | 6,300 |
| តម្លៃចារឹក | 1,000 |
| ភាគហ៊ុនបោះផ្សាយថ្មី | 13,045,975 |
| តម្លៃបិទថ្ងៃដំបូង | 9,300 |
សង្ខេបទិន្នន័យជួញដូរ
| ឆ្នាំ | 2025 | 2024 | 2023 | 2022 | 2021 |
|---|---|---|---|---|---|
| មូលធនីយកម្មទីផ្សារ | 551,410 | 553,149 | 633,165 | 657,517 | 622,728 |
| តម្លៃចុងក្រោយ | 6,340 | 6,360 | 7,280 | 7,560 | 7,160 |
| តម្លៃមធ្យម | 6,280.83 | 6,894.00 | 7,558.08 | 7,451.76 | 6,828.43 |
| តម្លៃខ្ពស់បំផុត | 6,580 | 7,440 | 8,060 | 7,860 | 8,240 |
| តម្លៃទាបបំផុត | 6,140 | 6,100 | 7,120 | 7,000 | 5,980 |
| តម្លៃជួញដូរក្នុងមួយថ្ងៃ | 36.26 | 40.47 | 25.37 | 37.30 | 42.88 |
| អនុបាតចរាចរភាគហ៊ុន | 11.29% | 12% | 7.14% | 10.81% | 12.43% |
| P/E | 5.76 | 7.05 | 5.19 | 5.99 | 4.59 |
| P/BV | 0.51 | 0.57 | 0.63 | 0.75 | 0.80 |
| ទិន្នផលភាគលាភ | 5.21 % | 5.50 % | 4.81 % | 4.37 % | 4.33 % |
| អនុបាតបែងចែកភាគលាភ | 30.22% | 35.79% | 24.04% | 26.53% | 20.86% |
| ភាគលាភជាសាច់ប្រាក់ក្នុងមួយភាគហ៊ុន | 330.00 | 350.00 | 350.00 | 330.00 | 310.00 |
| ROE | 6.70 % | 6.42 % | 9.50 % | 8.87 % | 12.03 % |
| ROA | 2.82 % | 2.69 % | 4.33 % | 4.34 % | 6.20 % |
| អនុបាតបំណុល | 57.83 % | 58.06 % | 54.36 % | 51.13 % | 48.49 % |
| អនុបាតចរន្ត | 21.68 % | 27.45 % | 285.92 % | 231.76 % | 209.36 % |
សង្ខេបហិរញ្ញវត្ថុ
| ឆ្នាំ | 2025 | 2024 | 2023 | 2022 | 2021 |
|---|---|---|---|---|---|
| ទ្រព្យសកម្មសរុប | 3,446,163.00 | 3,279,165.00 | 3,159,060.00 | 2,684,136.00 | 2,306,806.17 |
| ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ | 3,162,986.00 | 2,939,664.00 | 2,494,979.00 | 2,203,041.91 | 1,893,864.62 |
| ទ្រព្យសកម្មចរន្ត | 274,890.00 | 330,420.00 | 653,618.00 | 469,004.00 | 400,411.28 |
| សារពើភណ្ឌ | 127,020.00 | 144,236.00 | 318,747.00 | 152,737.00 | 143,731.51 |
| គណនីត្រូវទទួល | 17,942.00 | 27,538.00 | 27,980.00 | 32,707.00 | 24,875.17 |
| សាច់ប្រាក់ | 24,175.00 | 18,407.00 | 16,117.00 | 56,716.00 | 89,660.00 |
| មូលធនម្ចាស់ភាគហ៊ុនសរុប | 1,471,330.00 | 1,365,073.00 | 1,394,517.00 | 1,272,213.00 | 1,166,628.21 |
| ដើមទុនភាគហ៊ុន | 636,602.00 | 620,759.00 | 620,759.00 | 620,759.00 | 619,315.89 |
| ប្រាក់ចំណេញរក្សាទុក | 94,980.00 | 31,081.00 | 126,610.00 | 108,186.00 | 129,273.92 |
| បំណុលសរុប | 1,974,834.00 | 1,914,093.00 | 1,764,543.00 | 1,411,923.00 | 1,140,177.96 |
| បំណុលចរន្ត | 1,974,834.00 | 1,203,642.00 | 228,605.00 | 202,370.00 | 191,252.65 |
| គណនីត្រូវសង | 107,268.00 | 213,224.00 | 179,945.00 | 154,661.00 | 141,969.55 |
| ប្រាក់ចំណូល | 373,277.00 | 347,698.00 | 392,054.00 | 347,284.00 | 369,145.26 |
| EBIT | 130,712.00 | 89,006.00 | 150,263.00 | 129,470.00 | 157,096.30 |
| ប្រាក់ចំណេញសុទ្ធ | 94,980.00 | 85,043.00 | 126,610.00 | 108,185.86 | 129,273.92 |
| EPS | 1,092.06 | 978.00 | 1,455.73 | 1,244.00 | 1,486.37 |
| លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ | 215,028 | 228036 | (82,656) | 62,232 | 69,297 |
| លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ | (339,384) | (349,542) | (259,034) | (282,593) | (342,859) |
| លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន | 130,124 | 116,824 | 301,091 | 187,418 | 263,511 |
| លំហូរសាច់ប្រាក់សុទ្ធ | 5,768 | (4,682) | (40,599) | (32,943) | (10,051) |
| ក្រុមហ៊ុនសវនកម្ម | ប៊ី ឌី អូ (ខេមបូឌា) លីមីធីត | ប៊ី ឌី អូ (ខេមបូឌា) លីមីធីត | Baker Tilly (Cambodia) Co., Ltd. | Baker Tilly (Cambodia) Co., Ltd. | Baker Tilly (Cambodia) Co., Ltd. |
* ទិន្នន័យគិតត្រឹមចុងឆ្នាំ២០២៣ ប្រសិនបើមិនមានការបញ្ជាក់
ការបង្ហាញព័ត៌មាន
- 18 សីហា 2026[ការបង្ហាញព័ត៌មាន] របាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០២៦ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
- 14 សីហា 2026[ការបង្ហាញព័ត៌មាន] ការកើនឡើងនៃប្រាក់ចំណូល
- 29 កក្កដា 2026[ការបង្ហាញព័ត៌មាន] សេចក្តីប្រកាសព័ត៌មានស្តីពីការកែតម្រូវព័ត៌មាននៃ របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ និងរបាយការណ៍របស់សវនករឯករាជ្យ ស្តីពីការត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ
- 16 កក្កដា 2026[ការបង្ហាញព័ត៌មាន] របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
- 15 កក្កដា 2026[ការបង្ហាញព័ត៌មាន] ការកើនឡើងនៃចំណេញ/ខាតសុទ្ធ
- 30 មិថុនា 2026[ការបង្ហាញព័ត៌មាន] សេចក្តីប្រកាសព័ត៌មាន ស្តីពីការបន្តអាណត្តិប្រធានសវនកម្មផ្ទៃក្នុង របស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
- 12 មិថុនា 2026[ការបង្ហាញព័ត៌មាន] សេចក្តីប្រកាសព័ត៌មានស្តីពីការពន្យារពេលរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
- 1 មិថុនា 2026[ការបង្ហាញព័ត៌មាន] ការសម្រេចបែងចែកភាគលាភ
- 1 មិថុនា 2026[ការបង្ហាញព័ត៌មាន] សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក
- 19 ឧសភា 2026[ការបង្ហាញព័ត៌មាន] សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញអភិបាល-និយោជិត អតីតអភិបាល-និយោជិត និងអ្នកទទួលសិទ្ធិ របស់អតីតអភិបាល-និយោជិតចំនួន ១៣៩រូប ចូលរួមស្ទង់មតិ និងបញ្ជាក់ជំហរក្នុងការទទួលយក ឬមិនទទួលយកភាគហ៊ុនរបស់ រ.ទ.ស.ភ ក្នុងដំណាក់កាលបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO)
ប្រភព៖ ផ្សារមូលបត្រកម្ពុជា (ផ.ម.ក) — csx.com.kh

