
[ការបង្ហាញព័ត៌មាន] របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
ព័ត៌មានលម្អិតនៃការបង្ហាញព័ត៌មាន
| ឈ្មោះក្រុមហ៊ុន | រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) |
|---|---|
| កាលបរិច្ឆេទ | 16 កក្កដា 2026 |
ក្នុងត្រីមាសទី១ ឆ្នំា២០២៦ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៩៦.២៥៩.០៨១.០០០រៀល កើនឡើងចំនួន ១៣.៦៣៦.២១០.០០០រៀល ឬ ១៦,៥០% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២៧.៨៩៥.៤៤៧.០០០ រៀល កើនឡើងចំនួន ៥.២០០.០១៧.០០០រៀល ឬ ២២,៩១% បើធៀបនឹងត្រីមាសទី១ ឆ្នំា២០២៥។ នាថ្ងៃទី៣១ ខែមីនា ឆ្នំា២០២៦ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ៣.៥២៥.២៨៤.៩៩១.០០០រៀល កើនឡើងចំនួន ៧៩.១២១.៦៨៨.០០០រៀល ឬ ២,៣០% និងមូលធនសរុបមានចំនួន ១.៥០៦.៩១២.៨៥៤.០០០រៀល កើនឡើងចំនួន ២៧.៨៩៥.៤៤៧.០០០រៀល ឬ ១,៨៩%។
អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៦ មានដូចខាងក្រោម៖
១. អនុបាតសន្ទនីយភាព
១.១ អនុបាតចរន្ត ០,២២ ដង
១.២ អនុបាតចរន្តលឿន ០,១២ ដង
២. អនុបាតចំណេញភាព
២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ០,៨០ %
២.២ អនុបាតចំណេញធៀបនឹងមូលធន ១,៨៧ %
២.៣ អនុបាតគម្លាតចំណេញដុល ៣៥,៦៧ %
២.៤ អនុបាតគម្លាតចំណេញភាព ២៨,៩៨ %
២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៣២០,៧៤ រៀល
៣. អនុបាតលទ្ធភាពសងការប្រាក់ ៧,៤៥ ដង
ឯកសារភ្ជាប់
ប្រភព៖ ផ្សារមូលបត្រកម្ពុជា (ផ.ម.ក) — csx.com.kh


