[ការបង្ហាញព័ត៌មាន] របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

Disclosure Details

Company NamePhnom Penh Water Supply Authority (PWSA)
Date16 July 2026

ក្នុងត្រីមាសទី១ ឆ្នំា២០២៦ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៩៦.២៥៩.០៨១.០០០រៀល កើនឡើងចំនួន ១៣.៦៣៦.២១០.០០០រៀល ឬ ១៦,៥០% និងចំណេញសុទ្ធក្នុង​ការិយ​បរិច្ឆេទ​សរុបចំនួន ២៧.៨៩៥.៤៤៧.០០០ រៀល កើនឡើងចំនួន ៥.២០០.០១៧.០០០រៀល ឬ ២២,៩១% បើធៀបនឹងត្រីមាសទី១ ឆ្នំា២០២៥។ នាថ្ងៃទី៣១ ខែមីនា ឆ្នំា២០២៦ នេះដែរ ទ្រព្យសកម្មសរុប​របស់ រ.ទ.ស.ភ មានចំនួន​ ៣.៥២៥.២៨៤.៩៩១.០០០​​រៀល កើនឡើង​ចំនួន ៧៩.១២១.៦៨៨.០០០​រៀល ឬ ២,៣០% និង​មូលធន​សរុប​​មានចំនួន ១.៥០៦.៩១២.៨៥៤.០០០រៀល កើនឡើងចំនួន ២៧.៨៩៥.៤៤៧.០០០រៀល ឬ ១,៨៩%។

អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៦ មានដូចខាងក្រោម៖

១. អនុបាតសន្ទនីយភាព

១.១ អនុបាតចរន្ត ០,២២ ដង

១.២ អនុបាតចរន្តលឿន ០,១២ ដង

២. អនុបាតចំណេញភាព

២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ០,៨០ %

២.២ អនុបាតចំណេញធៀបនឹងមូលធន ១,៨៧ %

២.៣ អនុបាតគម្លាតចំណេញដុល ៣៥,៦៧ %

២.៤ អនុបាតគម្លាតចំណេញភាព ២៨,៩៨ %

២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៣២០,៧៤ រៀល

៣. អនុបាតលទ្ធភាពសងការប្រាក់ ៧,៤៥ ដង

Attachments

Source: Cambodia Securities Exchange (CSX) — csx.com.kh