[ការបង្ហាញព័ត៌មាន] សេចក្តីប្រកាសព័ត៌មានស្តីពីការពន្យារពេលរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ព័ត៌មានលម្អិតនៃការបង្ហាញព័ត៌មាន

ឈ្មោះក្រុមហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA)
កាលបរិច្ឆេទ12 មិថុនា 2026

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានកិត្តិយសសូមជម្រាបជូនវិនិយោគិន និងសាធារណជន ទាំងអស់ជ្រាបថា របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ ដែល រ.ទ.ស.ភ ត្រូវផ្តល់ជូននិយ័តករមូលបត្រកម្ពុជា យ៉ាងយូរត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នឹងត្រូវពន្យារពេលរហូតដល់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ដោយសារ រ.ទ.ស.ភ ទើបជ្រើសរើសបានសវនករឯករាជ្យសម្រាប់ត្រួតពិនិត្យ និងធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់ ការិយបរិច្ឆេទ ២០២៦ នាំឱ្យការរៀបចំរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់ រ.ទ.ស.ភ មានការយឺតយ៉ាវ ដូចមានក្នុងសេចក្តីប្រកាសព័ត៌មានភ្ជាប់ជូន

ឯកសារភ្ជាប់

ប្រភព៖ ផ្សារមូលបត្រកម្ពុជា (ផ.ម.ក) — csx.com.kh