
[ការបង្ហាញព័ត៌មាន] សេចក្តីប្រកាសព័ត៌មានស្តីពីការកែតម្រូវព័ត៌មាននៃ របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ និងរបាយការណ៍របស់សវនករឯករាជ្យ ស្តីពីការត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ
ព័ត៌មានលម្អិតនៃការបង្ហាញព័ត៌មាន
| ឈ្មោះក្រុមហ៊ុន | រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) |
|---|---|
| កាលបរិច្ឆេទ | 29 កក្កដា 2026 |
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) សូមជម្រាបជូនវិនិយោគិន និងសាធារណជនទាំងអស់ជ្រាបថា៖ រ.ទ.ស.ភ សូមធ្វើការកែតម្រូវព័ត៌មានចំនួន ២ ចំណុច ដូចខាងក្រោម ទៅលើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ និងរបាយការណ៍របស់សវនករឯករាជ្យ ស្តីពីការត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ ដែលបានផ្សព្វផ្សាយជាសាធារណៈ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ជាឯកសារគាំទ្រក្នុងការបង្ហាញព័ត៌មានទាន់ពេលស្តីពីការកើនឡើងចំណេញសុទ្ធក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ជាភាសាខ្មែរ និងអង់គ្លេស។ របាយការណ៍នេះស្ថិតក្នុងផ្នែកទី៣ និងជាឧបសម្ព័ន្ធទី១ នៃរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ ដែលបានផ្សព្វផ្សាយជាសាធារណៈ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ជាភាសាខ្មែរ និងអង់គ្លេស ដូចមានលម្អិតក្នុងសេចក្តីប្រកាសព័ត៌មាន។
ឯកសារភ្ជាប់
ប្រភព៖ ផ្សារមូលបត្រកម្ពុជា (ផ.ម.ក) — csx.com.kh


