[ការបង្ហាញព័ត៌មាន] សេចក្តីប្រកាសព័ត៌មាន ស្តីពីការបន្តអាណត្តិប្រធានសវនកម្មផ្ទៃក្នុង របស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ព័ត៌មានលម្អិតនៃការបង្ហាញព័ត៌មាន

ឈ្មោះក្រុមហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA)
កាលបរិច្ឆេទ30 មិថុនា 2026

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) សូមជម្រាបជូនវិនិយោគិន និងសាធារណជន ជ្រាបថា យោងតាមការអនុម័តសម្រេចក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី៤ អាណត្តិទី៩ របស់ រ.ទ.ស.ភ ដែលបានប្រព្រឹត្តិទៅនាថ្ងៃចន្ទ ១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ របស់ រ.ទ.ស.ភ បានអនុម័តបន្តអាណត្តិប្រធានសវនកម្មផ្ទៃក្នុងជូន កញ្ញា ឈឹម កក្កដា សម្រាប់រយៈពេល ២ឆ្នាំបន្តទៀត។

ឯកសារភ្ជាប់

ប្រភព៖ ផ្សារមូលបត្រកម្ពុជា (ផ.ម.ក) — csx.com.kh