ការចុះបញ្ជីរបស់ ហ្រ្គេន ធ្វីន អ៊ិនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី

ប្រវត្តិរូប

ហ្រ្គេន ធ្វីន អ៊ិនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី

ហ្រ្គេន ធ្វីន អ៊ិនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី បានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី 16 មិថុនា 2014។

ក្រុមហ៊ុន ហ្រ្គេនធ្វីន អ៊ីនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី គឺជាក្រុមហ៊ុនផលិត សម្លៀកបំពាក់ដែលបានបង្កើតឡើងក្នុងឆ្នាំ២០០៧។ នៅឆ្នាំ២០០៨ ក្រុមហ៊ុន ហ្រ្គេនធ្វីន បានទិញយកក្រុមហ៊ុន QMI Industrial Co., Ltd ដែលជារោងចក្រកាត់ដេរដ៏ធំមួយក្នុង ចំណោមរោងចក្រកាត់ដេរធំៗដំបូងបង្អស់ដែលបានធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជាក្នុង កំឡុងទសវត្សរ៍ឆ្នាំ ១៩៩០។ ក្រុមហ៊ុន ហ្រ្គេនធ្វីន គឺជារោងចក្រម៉ៅការបន្ត និងជារោងចក្រ ផលិតសម្លៀកបំពាក់ផ្ទាល់សម្រាប់នាំចេញ។សព្វថ្ងៃ ផលិតផលរបស់ក្រុមហ៊ុន ហ្រ្គេនធ្វីនរួមមានម៉ាកសម្លៀកបំពាក់កីឡាល្បីៗដូចជាម៉ាក New Balance (NB), polo ralph lauren, Puma, Jack Wolfskin, Napapijri, AIGLE ។ល។ គោលដៅនាំចេញរបស់ក្រុមហ៊ុន ហ្រ្គេនធ្វីន មានដូចជា បណ្តាប្រទេសក្នុងតំបន់អឺរ៉ុប (៥២%នៃប្រាក់ចំណូលសរុបក្នុងឆ្នាំ២០២៣) សហរដ្ឋអាមេរិក (២៦%នៃប្រាក់ចំណូល សរុបក្នុងឆ្នាំ២០២៣) តំបន់អាស៊ីនិងបណ្តាប្រទេសដទៃទៀត(២២%នៃប្រាក់ចំណូលសរុបក្នុងឆ្នាំ២០២៣)។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.grandtwins.com.kh.

ក្រុមហ៊ុន

អំពី ហ្រ្គេន ធ្វីន អ៊ិនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី

- ក្រុមហ៊ុន ហ្រ្គេនធ្វីន ទទួលបានការលើកលែងពន្ធពីប្រទេសកាណាដានិងសហភាពអឺរ៉ុប

- បច្ចុប្បន្ននេះក្រុមហ៊ុន ហ្រ្គេនធ្វីន ស្ថិតនៅលើផ្ទៃដីទំហំ ៣២.៣៤១ ម៉ែត្រការ៉េ ក្នុងប្រទេសកម្ពុជា ជាមួយនឹងរោងចក្រទំហំ២១.៦២០ម៉ែត្រការ៉េ

- ក្រុមហ៊ុន RALPH LAUREN ដែលជាក្រុមហ៊ុនសំលៀកបំពាក់ដែលមានម៉ាក POLO RALPH LAUREN ជាអតិថិជនចម្បងរបស់ក្រុមហ៊ុនហ្រ្គេនធ្វីនក្នុងឆ្នាំ២០២៣។

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល (គិតត្រឹម ១៧ មិថុនា ២០២៥)មុខតំណែង
១. លោក Yang Po Yuប្រធានក្រុមប្រឹក្សាភិបាល
២. លោកស្រី Huang, Shao-Chienអភិបាលឯករាជ្យ
៣. លោក Chen Tsung-Chiអភិបាលប្រតិបត្តិ និងនាយកប្រតិបត្តិ
៤. លោកស្រី Wang Yi Tingអភិបាលប្រតិបត្តិ
៥. លោក Huang Tung Fuអភិបាលមិនប្រតិបត្តិ

ភាគហ៊ុនិកកាន់កាប់ភាគហ៊ុនច្រើន

ភាគហ៊ុនិកសញ្ជាតិចំនួនភាគហ៊ុន% ភាគហ៊ុន
ក្រុមហ៊ុន Grand Twins International LtdBVI16,400,00041.00%
ក្រុមហ៊ុន HOPE RIDGE LIMITEDតៃវ៉ាន់3,840,0008.65%
ក្រុមហ៊ុន J.A.S.T. INTERNATIONAL CO.,LTD.ចិន2,286,1785.72%
សរុប-22,526,17855.37%

គោលនយោបាយភាគលាភ

ប្រាក់ចំណេញដែលនៅសល់ពីការបែងចែកខាងក្រោមនេះនឹងត្រូវបានផ្តល់ឲ្យទាំងស្រុងឬមួយផ្នែកដល់ភាគហ៊ុនិកធម្មតា៖

១) ១០% នៃប្រាក់ចំណេញដែលនៅសល់ បន្ទាប់ពីទូទាត់ការខាតបង់កាលពីឆ្នាំកន្លងទៅ នឹងត្រូវទុកជាប្រាក់បម្រុងសម្រាប់ការខាតបង់នាពេលអនាគត

២) បន្ទាប់ពីទូទាត់ការខាតបង់កាលពីឆ្នាំមុន និងការដកប្រាក់សំរាប់ទុកបម្រុង ប្រាក់ចំណេញដែលនៅសល់នឹងត្រូវបានបែងចែកដូចខាងក្រោម៖

ក) មិនលើសពី ៣%នៃប្រាក់ចំណេញសរុបក្រោយពេលបង់ពន្ធនឹងត្រូវបែងចែកជាប្រាក់បំណាច់សម្រាប់ក្រុមប្រឹក្សាភិបាល

ខ) មិនតិចជាង ៥%នៃប្រាក់ចំណេញសរុបក្រោយពេលបង់ពន្ធនឹងត្រូវបានបែងចែកជូនទៅដល់និយោជិតជាប្រាក់រង្វាន់

ព័ត៌មានចុះបញ្ជី

ឈ្មោះក្រុមហ៊ុនហ្រ្គេន ធ្វីន អ៊ិនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី
និមិត្តសញ្ញាGTI
លេខកូដ ISINKH1000020003
វិស័យវាយនភណ្ឌសំលៀកបំពាក់
ប្រភេទភាគហ៊ុនចុះបញ្ជីភាគហ៊ុនធម្មតា
ចំនួនភាគហ៊ុនចុះបញ្ជី40,000,000
កាលបរិច្ឆេទចុះបញ្ជី16 មិថុនា 2014
ឆ្នាំបង្កើត2007
ចំនួនបុគ្គលិក2,727
ក្រុមហ៊ុនធានាទិញភ្នំពេញស៊ីឃ្យួរឹធី ភីអ៊ិលស៊ី
ថ្ងៃជួញដូរដំបូងចន្ទ, ១៦ មិថុនា, ២០១៤
តម្លៃ បរិវិសកម្ម9,640
តម្លៃចារឹក1,000
ភាគហ៊ុនបោះផ្សាយថ្មី8,000,000
តម្លៃបិទថ្ងៃដំបូង9,220

សង្ខេបទិន្នន័យជួញដូរ

ឆ្នាំ20252024202320222021
មូលធនីយកម្មទីផ្សារ320,800203,200113,600152,000168,800
តម្លៃចុងក្រោយ8,0205,0802,8403,8004,220
តម្លៃមធ្យម6,721.003,370.003,213.004,058.124,096.82
តម្លៃខ្ពស់បំផុត9,0005,4603,7304,4604,980
តម្លៃទាបបំផុត4,9402,1302,8003,6003,200
តម្លៃជួញដូរក្នុងមួយថ្ងៃ56.2432.2329.0718.1410.23
អនុបាតចរាចរភាគហ៊ុន11.49%13.84%13.12%5.62%3.2%
P/E72.1570.2129.4846.56140.21
P/BV1.130.480.450.530.60
ទិន្នផលភាគលាភ0.62 %0.79 %1.06 %1.05 %0.36 %
អនុបាតបែងចែកភាគលាភ53.83%83.47%27.54%45.89%51.33%
ភាគលាភជាសាច់ប្រាក់ក្នុងមួយភាគហ៊ុន50.0040.0030.0040.0015.00
ROE1.32 %0.67 %1.53 %1.23 %0.42 %
ROA0.92 %0.52 %1.24 %0.99 %0.33 %
អនុបាតបំណុល29.90 %23.22 %19.01 %19.91 %21.47 %
អនុបាតចរន្ត345.55 %380.71 %629.00 %435.09 %415.74 %

សង្ខេបហិរញ្ញវត្ថុ

ឆ្នាំ20252024202320222021
ទ្រព្យសកម្មសរុប422,748.00384,418.00355,501.00349,688.80355,504.12
ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ66,262.0069,667.0075,547.0079,452.3048,656.20
ទ្រព្យសកម្មចរន្ត356,482.00314,746.00279,948.00270,228.02306,835.08
សារពើភណ្ឌ77,870.0060,783.0062,351.0091,213.51109,620.71
គណនីត្រូវទទួល275,888.00253,069.00216,914.00177,519.78189,266.79
សាច់ប្រាក់2,724.00895.00683.001,494.727,947.58
មូលធនម្ចាស់ភាគហ៊ុនសរុប283,570.00282,289.00285,799.00285,319.50279,475.34
ដើមទុនភាគហ៊ុន40,450.0040,450.0040,450.0040,450.0040,450.00
ប្រាក់ចំណេញរក្សាទុក177,696.00175,597.00174,880.00172,122.42169,236.09
បំណុលសរុប139,178.00102,129.0069,702.0064,369.3076,028.78
បំណុលចរន្ត139,178.0082,673.0044,507.0062,108.7073,803.77
គណនីត្រូវសង10,096.0010,135.009,482.009,449.2841,873.56
ប្រាក់ចំណូល327,616.00336,376.00332,985.00419,032.54512,484.39
ប្រាក់ចំណេញដុល35,322.0026,830.0025,508.0021,076.0033,382.17
EBIT11,954.008,671.009,106.006,455.16460.21
ប្រាក់ចំណេញសុទ្ធ3,726.001,917.004,358.003,486.331,168.85
EPS93.0048.00109.0087.1629.22
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ(8,584)(24,437)9773,215.0810,631.48
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ(18,573)(826)(2,447)(27,527.81)(1,143.12)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន28,9892558376417,727.65(5,463.19)
លំហូរសាច់ប្រាក់សុទ្ធ1,831320(706)(6,585.08)4,025.16
ក្រុមហ៊ុនសវនកម្មប៊ី ឌី អូ (ខេមបូឌា) លីមីធីតCrowe (KH) Co., LtdCrowe (KH) Co., LtdCrowe (KH) Co., LtdCrowe (KH) Co., Ltd

* ទិន្នន័យគិតត្រឹមចុងឆ្នាំ​២០២៥ ប្រសិនបើមិនមានការបញ្ជាក់

ការបង្ហាញព័ត៌មាន

ប្រភព៖ ផ្សារមូលបត្រកម្ពុជា (ផ.ម.ក) — csx.com.kh