[ការបង្ហាញព័ត៌មាន] ការពន្យារពេលក្នុងការបង្ហាញរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់ហ្គ្រេន ធ្វីន

ព័ត៌មានលម្អិតនៃការបង្ហាញព័ត៌មាន

ឈ្មោះក្រុមហ៊ុនហ្រ្គេន ធ្វីន អ៊ិនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី (GTI)
កាលបរិច្ឆេទ13 ឧសភា 2026

ក្រុមហ៊ុន ហ្គ្រេន ធ្វីន អ៊ិនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី (“ក្រុមហ៊ុន”) មានកិត្តិយសសូមជម្រាបជូនដំណឹងដល់វិនិយោគិន និងសាធារណជនទាំងអស់ មេត្តាជ្រាបថា៖ អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធដែលនៅ ជាធរមាន ក្រុមហ៊ុនត្រូវផ្តល់របាយការណ៍ប្រចំាត្រីមាសទី១ ឆ្នាំ២០២៦ ជូននិយ័តករមូលបត្រកម្ពុជា (“ន.ម.ក”) យ៉ាងយូរបំផុតត្រឹម ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។ ដោយហេតុថា ក្នុងអំឡុងពេលបិទបញ្ជីគណនេយ្យសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៦ ក្រុមហ៊ុនមានការឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ មួយសប្តាហ៏ ក្នុងខែមេសាកន្លងទៅនេះ ក្រុមហ៊ុនមានការយឺតយ៉ាវក្នុងការរៀបចំបិទបញ្ជីគណនេយ្យ និងចាប់ផ្តើមដំណើរការត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុសង្ខេបក្នុងគ្រា សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៦ ដោយសវនករឯករាជ្យរបស់ក្រុមហ៊ុន និងពុំអាចបង្ហាញជូនវិនិយោគិន និងសាធារណជន ទាន់ពេលវេលា។

ការផ្តល់ជូនរបាយការណ៍ក្រុមហ៊ុន សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៦ នេះ នឹងត្រូវពន្យាពេលរហូតដល់ ថៃ្ងទី០១ ខែមិថុនា ឆ្នាំ២០២៦។

ឯកសារភ្ជាប់

ប្រភព៖ ផ្សារមូលបត្រកម្ពុជា (ផ.ម.ក) — csx.com.kh

[ការបង្ហាញព័ត៌មាន] ការពន្យារពេលក្នុងការបង្ហាញរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់ហ្គ្រេន ធ្វីន — ហ្រ្គេន ធ្វីន អ៊ិនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី — ខេមបូឌា ស៊ីឃ្យួរឹធី ម.ក | Cambodia Securities Plc