
[ការបង្ហាញព័ត៌មាន] របាយការណ៍ត្រីមាសទី២ ឆ្នាំ២០២៦ របស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន
ព័ត៌មានលម្អិតនៃការបង្ហាញព័ត៌មាន
| ឈ្មោះក្រុមហ៊ុន | ហ្រ្គេន ធ្វីន អ៊ិនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី (GTI) |
|---|---|
| កាលបរិច្ឆេទ | 18 សីហា 2026 |
ក្នុងត្រីមាសទី២ ឆ្នាំ២០២៦ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន៨៧.១២៩.២៩៥.០០០រៀល ថយជាងត្រីមាសទី២ ឆ្នាំ២០២៥ ចំនួន ២.៤៧៥.៤៩៤.០០០ រៀល ស្មើនឹង ២,៧៦% និង ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១.០៥៧.៦៣០.០០០រៀល កើនចំនួន ៩០.០៨៥.០០០រៀល ស្មើនឹង៩,៣១% បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០២៥។ សម្រាប់រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ១២៨.៣០០.២០០.០០០រៀល ថយចំនួន ២០.៥៩២.២១៥.០០០រៀល ស្មើនឹង ១៣,៨៣% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ និងចំណេញសុទ្ធក្រោយបង់ពន្ធមានចំនួន ២.៨០២.៣៧៥.០០០រៀល កើនចំនួន ១.៥៣៤.៧៨០.០០០រៀល ស្មើនឹង ១២១,០៨% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។ នាថ្ងៃទី៣០ ខែ មិថុនា ឆ្នំា២០២៦ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំនួន ៤៣៨.៨៦៤.២៥៦.០០០រៀល កើនចំនួន ១៦.១១៥.៧៨២.០០០រៀល ស្មើនឹង ៣,៨១% និងមូលធនសរុប មានចំនួន ២៨៥.២៨៤.៥៤៦.០០០ រៀល កើនចំនួន ១.៧១៤.២៧២.០០០ រៀល ស្មើនឹង ០,៦០% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៦
១-អនុបាតចរន្ត ៣,២៣ដង
២-អនុបាតចរន្តលឿន ២,៣៩ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ០,២៤%
៤-អនុបាតចំណេញធៀបនឹងមូលធន ០,៣៧%
៥-អនុបាតគំលាតចំណេញដុល ១០,៩២%
៦-អនុបាតគំលាតចំណេញភាព ១,២១%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ២៦,៤៤រៀល
ឯកសារភ្ជាប់
ប្រភព៖ ផ្សារមូលបត្រកម្ពុជា (ផ.ម.ក) — csx.com.kh


