
[ការបង្ហាញព័ត៌មាន] ការផ្លាស់ប្តូរស្លាកសញ្ញា (Logo) ថ្មី និងព័ត៌មានទំនាក់ទំនង របស់ក្រុមហ៊ុន ហ្គ្រេន ធ្វីន
ព័ត៌មានលម្អិតនៃការបង្ហាញព័ត៌មាន
| ឈ្មោះក្រុមហ៊ុន | ហ្រ្គេន ធ្វីន អ៊ិនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី (GTI) |
|---|---|
| កាលបរិច្ឆេទ | 17 សីហា 2026 |
ក្រុមហ៊ុន ហ្គ្រេន ធ្វីន អ៊ិនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី (ក្រុមហ៊ុន “ហ្គ្រេន ធ្វីន”) មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ភាគហ៊ុនិក វិនិយោគិន និងសាធារណជន ទាំងអស់មេត្តាជ្រាបថា ៖ ក្រុមហ៊ុនបានផ្លាស់ប្តូរស្លាកសញ្ញា (Logo) ថ្មី ព័ត៌មានទំនាក់ទំនង ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែង និងត្រូវបានរចនាឡើងដើម្បីបញ្ជាក់ពីស្ថេរភាព និងភាពជឿជាក់ ការរីកចម្រើន និង នវានុវត្តន៍ កិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ទំនាក់ទំនងល្អរវាងក្រុមហ៊ុន ជាមួយអតិថិជន ដៃគូអាជីវកម្ម និងវិនិយោគិនទាំងអស់ និងការរីកចម្រើនយូរអង្វែងរបស់ក្រុមហ៊ុន។ ស្លាកសញ្ញា (Logo) ថ្មីនេះ នឹងចាប់ផ្តើមប្រើប្រាស់ជាផ្លូវការលើឯកសារផ្លូវការរបស់ក្រុមហ៊ុន វេទិកាឌីជីថល គេហទំព័រផ្លូវការ និងការផ្សព្វផ្សាយពាក់ព័ន្ធនានា ចាប់ពីកាលបរិច្ឆេទជូនដំណឹង នេះតទៅ។
ឯកសារភ្ជាប់
ប្រភព៖ ផ្សារមូលបត្រកម្ពុជា (ផ.ម.ក) — csx.com.kh


