[ការបង្ហាញព័ត៌មាន] ការផ្លាស់ប្តូរស្លាកសញ្ញា (Logo) ថ្មី និងព័ត៌មានទំនាក់ទំនង របស់ក្រុមហ៊ុន ហ្គ្រេន ធ្វីន

Disclosure Details

Company NameGrand Twins International (Cambodia) Plc. (GTI)
Date17 August 2026

ក្រុមហ៊ុន ហ្គ្រេន ធ្វីន អ៊ិនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី (ក្រុមហ៊ុន “ហ្គ្រេន ធ្វីន”) មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ភាគហ៊ុនិក វិនិយោគិន និងសាធារណជន ទាំងអស់មេត្តាជ្រាបថា ៖ ក្រុមហ៊ុនបានផ្លាស់ប្តូរស្លាកសញ្ញា (Logo) ថ្មី ព័ត៌មានទំនាក់ទំនង ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែង និងត្រូវបានរចនាឡើងដើម្បីបញ្ជាក់ពីស្ថេរភាព និងភាពជឿជាក់ ការរីកចម្រើន និង នវានុវត្តន៍ កិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ទំនាក់ទំនងល្អរវាងក្រុមហ៊ុន ជាមួយអតិថិជន ដៃគូអាជីវកម្ម និងវិនិយោគិនទាំងអស់ និងការរីកចម្រើនយូរអង្វែងរបស់ក្រុមហ៊ុន។ ស្លាកសញ្ញា (Logo) ថ្មីនេះ នឹងចាប់ផ្តើមប្រើប្រាស់ជាផ្លូវការលើឯកសារផ្លូវការរបស់ក្រុមហ៊ុន វេទិកាឌីជីថល គេហទំព័រផ្លូវការ និងការផ្សព្វផ្សាយពាក់ព័ន្ធនានា ចាប់ពីកាលបរិច្ឆេទជូនដំណឹង នេះតទៅ។

Attachments

Source: Cambodia Securities Exchange (CSX) — csx.com.kh