
[ការបង្ហាញព័ត៌មាន] សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក
ព័ត៌មានលម្អិតនៃការបង្ហាញព័ត៌មាន
| ឈ្មោះក្រុមហ៊ុន | ហ្រ្គេន ធ្វីន អ៊ិនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី (GTI) |
|---|---|
| កាលបរិច្ឆេទ | 29 ឧសភា 2026 |
| ១ - កាលបរិច្ឆេទប្រជុំ | 2026-05-28 08:00 |
| ២ - របៀបវារៈ | របៀបវារៈកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក ម៉ោង ៨:០០ - ៩:០០ ការចុះវត្តមាន ម៉ោង ៩:០០ - ៩:៣០ ប្រកាសហេតុមហាសន្និបាតភាគហ៊ុនិក លើកទី១២ (“មហាសន្និបាតភាគហ៊ុនិក”) ក. គោលបំណងនៃមហាសន្និបាតភាគហ៊ុនិក ខ. សមាសភាពអ្នកចូលរួមក្នុងមហាសន្និបាតភាគហ៊ុនិក គ. របៀបវារៈនៃមហាសន្និបាតភាគហ៊ុនិក ឃ. មតិស្វាគមន៍របស់អ្នកតំណាងក្រុមហ៊ុន ម៉ោង ៩:៣០ - ១០:៣០ បទបង្ហាញស្តីពីលទ្ធផលអាជីវកម្ម ឆ្នាំ២០២៥ និងទិសដៅអាជីវកម្មសម្រាប់ ឆ្នាំ២០២៦ ក. របាយការណ៍លទ្ធផលអាជីវកម្មសម្រាប់ ឆ្នាំ២០២៥ ខ. ទិសដៅអាជីវកម្មសម្រាប់ ឆ្នាំ២០២៦ គ. សំណួរ ចម្លើយ ម៉ោង ១០:៣០ - ១០:៤៥ សម្រាកពិសាអាហារសម្រន់ ម៉ោង ១០:៤៥ - ១១:១៥ កម្មវិធីបោះឆ្នោត ក. ប្រកាសហេតុនៃការបោះឆ្នោត និងសមាសភាពគណៈកម្មការទទួលបន្ទុកបោះឆ្នោត ខ. បទបង្ហាញពីនីតិវិធីនៃការបោះឆ្នោត គ. ការបោះឆ្នោតបែងចែកភាគលាភជូនភាគហ៊ុនិក ឃ. ការបោះឆ្នោតបែងចែកលាភការសម្រាប់ក្រុមប្រឹក្សាភិបាល ង. ការប្រកាសលទ្ធផលបោះឆ្នោត ម៉ោង ១១:១៥ - ១១:៣០ មតិថ្លែងអំណរគុណ និងបិទកម្មវិធី |
| ៣ - សេចក្តីសង្ខេបនៃលទ្ធផលប្រជុំ | ការអនុម័ត និងសម្រេចដោយម្ចាស់ភាគហ៊ុនក្នុងមហាសន្និបាតភាគហ៊ុនិកនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ - ភាគលាភជាសាច់ប្រាក់ចំនួន ២.០០០.០០០.០០០ រៀល ប្រមាណជា ៥០០.០០០ ដុល្លារអាមេរិក ស្មើនឹង ប្រមាណ ៥៣,៨៣% នៃប្រាក់ចំណេញក្រោយបង់ពន្ធប្រចាំឆ្នាំ២០២៥ នឹងត្រូវបែងចែកជូនភាគហ៊ុនិក នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦។ - លាភការ ជាសាច់ប្រាក់ចំនួន ២០០.០០០.០០០ រៀល ប្រមាណជា ៥០.០០០ ដុល្លារអាមេរិកបែងចែកជូនអភិបាលទាំងអស់របស់ក្រុមហ៊ុន ។ |
ឯកសារភ្ជាប់
ប្រភព៖ ផ្សារមូលបត្រកម្ពុជា (ផ.ម.ក) — csx.com.kh


