
ការចុះបញ្ជីរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ប្រវត្តិរូប

កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី 8 មិថុនា 2017។
កសស គឺជាសហគ្រាសសាធារណៈ ដែលជាកំពង់ផែអន្តរជាតិសមុទ្រទឹកជ្រៅស្នូលរបស់កម្ពុជា កំពុងធ្វើអាជីវកម្មលើផ្ទៃដីទំហំប្រមាណ ១២៥ហិចតា នៅខេត្តព្រះសីហនុ ហើយត្រូវបានតភ្ជាប់ដោយបណ្តាញដឹកជញ្ជូនចម្រុះរួមមាន បណ្តាញផ្លូវគោក (ផ្លូវជាតិលេខ៣ & លេខ៤ និងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ), បណ្តាញផ្លូវរថភ្លើង និងបណ្តាញផ្លូវអាកាសដែលមានចម្ងាយ ១៧គីឡូម៉ែត្រ ពី កសស ។ កសស ត្រូវបានបង្កើតឡើងដើម្បីធ្វើអាជីវកម្មសេវាកម្មមូលដ្ឋានលើការងារចម្បងរួមមាន ៖
• កណ្ណធារកិច្ច នាំនាវា ចេញ-ចូល ផ្តល់ភស្តុភារដល់នាវា ធ្វើបែបបទនាវា ចេញ-ចូល
• គ្រប់គ្រងនាវាចរ ដោយប្រព័ន្ធ Vessel Traffic System (VTS)
• លើកដាក់ ផ្ទេរផ្ទុក និងដឹកជញ្ជូនទំនិញ និងកុងតឺន័រឆ្លងកាត់ ( Transit )
• គ្រង់គ្រងឃ្លាំង-ទីលាន និង Bonded Warehouse
• បង្កើត និងគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស
• សាងសង់ ជួសជុល កំពង់ផែ អគារ ស្ពាន ថ្នល់ ក្នុងតំបន់កំពង់ផែ
• សាងសង់ ជួសជុលនាវា គ្រឿងចក្រ កុងតឺន័រ ពោងសញ្ញា បូមស្តារឃ្លងនាវា
• ការងារអភិវឌ្ឍន៍ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធ កសស ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.pas.gov.kh.
ក្រុមហ៊ុន
អំពី កំពង់ផែស្វយ័តក្រុងព្រះសីហនុ
• ឆ្នាំ២០២៣ ៖ ជាមួយនឹងចំណតផែកុងតឺន័រប្រវែង ៤០០ម៉ែត្រ សមត្ថភាពផែមានត្រឹមចំនួន ៥៥០,០០០ TEUs/ឆ្នាំ ។ ចុងឆ្នាំ២០២៣ បានបំពាក់បន្ថែមគ្រឿងចក្រលើកដាក់ចល័តនៅគែមផែ (Mobile Harbor Cranes) ចំនួន២គ្រឿង និងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ បានបង្កើនសមត្ថភាពផែពី ៥៥០,០០០ TEUs/ឆ្នាំ ទៅ ៦៥០,០០០ TEUs/ឆ្នាំ (បរិមាណកុងតឺន័រឆ្លងកាត់ឆ្នាំ២០២៣ = ៧៩៧,៧៧៨ TEUs) ។
• ឆ្នាំ២០២៤ ៖ បានកែសម្រួលផែទំនិញទូទៅជាចំណតផែកុងតឺន័រប្រវែង ២៥៣ម៉ែត្រ និងដាក់ឱ្យប្រតិបត្តិការនៅ ខែកញ្ញា ឆ្នាំ២០២៤ រួមទាំងការបំពាក់មធ្យោបាយលើកដាក់ QC ២គ្រឿង RTG ៦គ្រឿង និងការបូមស្តារចំណតផែ បានបង្កើនសមត្ថភាពផែពី ៦៥០,០០០ TEUs/ឆ្នាំ ទៅ ៩៥០,០០០ TEUs/ឆ្នាំ ។
• ឆ្នាំ២០២៥ ៖ កសស មានវិធានការដោះស្រាយ ដើម្បីបង្កើនប្រសិទ្ធភាព និងទប់ស្កាត់ការស្ទះចរាចរណ៍នាវា-រថយន្ត តាមរយៈការពង្រីកទីលានស្តុកកុងតឺន័រ និងបន្ថែមច្រកទ្វារសម្រាប់រថយន្តដឹកកុងតឺន័រ បានបង្កើនសមត្ថភាពផែពី ១,០០០,០០០ TEUs/ឆ្នាំ ទៅ ១,៣០០,០០០ TEUs/ឆ្នាំ (បរិមាណកុងតឺន័រឆ្លងកាត់ឆ្នាំ២០២៥ = ១,៣៤៧,៧២៦ TEUs) ។
ក្រុមប្រឹក្សាភិបាល
| ក្រុមប្រឹក្សាភិបាល | មុខតំណែង |
|---|---|
| ១. ឯកឧត្តម លូ គឹមឈន់ | ប្រធាន |
| ២. ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា | សមាជិក |
| ៣. ឯកឧត្តម ឈួន វិន | សមាជិក |
| ៤. ឯកឧត្តម កឹម ស៊ីថន | សមាជិក |
| ៥. លោក ហ៊ុន មុន្នីវណ្ណ | សមាជិក |
| ៦. លោក Hidetoshi Kume | សមាជិក |
| ៧. លោក លូ លីខេង | សមាជិក |
ភាគហ៊ុនិកកាន់កាប់ភាគហ៊ុនច្រើន
| ភាគហ៊ុនិក | សញ្ជាតិ | ចំនួនភាគហ៊ុន | % ភាគហ៊ុន |
|---|---|---|---|
| រដ្ឋតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ | ខ្មែរ | 64,328,975 | 75.00% |
| ក្រុមហ៊ុន KAMIGUMI CO., LTD | ជប៉ុន | 11,150,324 | 13.00% |
| សរុប | - | 75,479,299 | 88.00% |
គោលនយោបាយភាគលាភ
ក្រុមប្រឹក្សាភិបាលបានអនុម័តគោលនយោបាយភាគលាភដែលមានការធានាទិន្នផលភាគលាភអប្បបរមាប្រចាំឆ្នាំស្មើនឹង ៥% នៃទំហំវិនិយោគដោយគិតតាមថ្លៃបោះផ្សាយលក់មូលបត្រ (IPO) សម្រាប់រយៈពេល ៣ឆ្នាំបន្ទាប់ពីការចុះបញ្ជីលក់លើផ្សារមូលបត្រកម្ពុជា ដែលការធានានេះត្រូវបានផ្តល់ជូនចំពោះមូលបត្រកម្មសិទ្ធិដែលមានសិទ្ធិបោះឆ្នោតប្រភេទ “គ ” តែប៉ុណ្ណោះ។
ការបែកចែកប្រាក់ចំណេញនៃលក្ខន្តិកៈរបស់ ក.ស.ស ក្រោយពីបានអនុម័តលើគណនីប្រចាំឆ្នាំ បើពិនិត្យឃើញថាមានប្រាក់ចំណេញ ក្រុមប្រឹក្សាភិបាលនៃ ក.ស.ស អាចសម្រចផ្ទេរទឹកប្រាក់ទាំងនោះដើម្បី៖
-កាត់ទូទាត់នូវការខាតបង់កាលពីការិយបរិច្ឆេទមុន -ក្រោយពីការទូទាត់នូវការខាតបង់ខាងលើហើយ ប្រសិនបើនៅមានប្រាក់ចំណេញ នោះក្រុមប្រឹក្សាភិបាលអាចប្រើប្រាស់ប្រាក់ចំណេញនេះសម្រាប់៖
ក-ថ្លែងសសើរដល់ថ្នាក់ដឹងនាំ និងនិយោជិតតាមលក្ខខណ្ឌ៖ - ករណីប្រាក់ចំណេញនៅសល់ពី ៥% - ១០% នៃចំណាយសហគ្រាសរបស់ ក.ស.ស ប្រចាំឆ្នាំ នោះត្រូវថ្លែងសសើរស្មើ ០១ខែ នៃប្រាក់បៀរវត្ស។ - ករណីប្រាក់ចំណេញនៅសល់ពី ១០% - ២០% នៃចំណាយសហគ្រាសរបស់ ក.ស.ស ប្រចាំឆ្នាំ នោះត្រូវថ្លែងសសើរស្មើ ០២ខែ នៃប្រាក់បៀរវត្ស។ - ករណីប្រាក់ចំណេញលើសពី ២០% នៃចំណាយសហគ្រាសរបស់ ក.ស.ស ប្រចាំឆ្នាំ នោះត្រូវថ្លែងសសើរស្មើ ០៣ខែ នៃប្រាក់បៀរវត្ស។
ខ- បង្កើតមូលនិធិបំរុងតាមច្បាប់ ៥%។
គ- បង្កើតមូលនិធិបំរុងសេរីចំនួន ៥%។
ឃ- បង្កើតមូលនិធិសង្គម ៧% ដែលនឹងត្រូវកត់ត្រាជាចំណាយក្នុងឆ្នាំ។
ង- បែងចែកភាគលាភ (តាមការសម្រេចនៃក្រុមប្រឹក្សាភិបាល) ទៅឱ្យភាគហ៊ុនិកប្រភេទ “ខ ” និង “គ ”។
ច- បែងចែកភាគលាភ (តាមការសម្រេចនៃក្រុមប្រឹក្សាភិបាល) ទៅឱ្យភាគហ៊ុនិកប្រភេទ “ខ ” និង “គ ”។
ព័ត៌មានចុះបញ្ជី
| ឈ្មោះក្រុមហ៊ុន | កំពង់ផែស្វយ័តក្រុងព្រះសីហនុ |
|---|---|
| និមិត្តសញ្ញា | PAS |
| លេខកូដ ISIN | KH1000060009 |
| វិស័យ | សេវាផែ |
| ប្រភេទភាគហ៊ុនចុះបញ្ជី | ភាគហ៊ុនមានសិទិ្ធបោះឆ្នោត |
| ចំនួនភាគហ៊ុនចុះបញ្ជី | 85,771,967 |
| កាលបរិច្ឆេទចុះបញ្ជី | 8 មិថុនា 2017 |
| ឆ្នាំបង្កើត | 1956 |
| ចំនួនបុគ្គលិក | 1,608 |
| ក្រុមហ៊ុនធានាទិញ | អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី |
| ថ្ងៃជួញដូរដំបូង | ០៨ មិថុនា, ២០១៦ |
| តម្លៃ បរិវិសកម្ម | 5,040 |
| តម្លៃចារឹក | 1,000 |
| ភាគហ៊ុនបោះផ្សាយថ្មី | 21,442,992 |
| តម្លៃបិទថ្ងៃដំបូង | 5,100 |
សង្ខេបទិន្នន័យជួញដូរ
| ឆ្នាំ | 2025 | 2024 | 2023 | 2022 | 2021 |
|---|---|---|---|---|---|
| មូលធនីយកម្មទីផ្សារ | 1,111,605 | 991,524 | 1,079,011 | 1,142,483 | 1,142,483 |
| តម្លៃចុងក្រោយ | 12,960 | 11,560 | 12,580 | 13,320 | 13,320 |
| តម្លៃមធ្យម | 12,070.00 | 12,058.00 | 13,078.00 | 13,542.00 | 13,648.80 |
| តម្លៃខ្ពស់បំផុត | 13,900 | 13,180 | 14,100 | 14,500 | 15,160 |
| តម្លៃទាបបំផុត | 11,400 | 10,620 | 12,100 | 12,800 | 12,700 |
| តម្លៃជួញដូរក្នុងមួយថ្ងៃ | 10.91 | 23.55 | 19.63 | 22.82 | 42.90 |
| អនុបាតចរាចរភាគហ៊ុន | 2.68% | 6.1% | 4.59% | 5.13% | 9.24% |
| P/E | 6.02 | 8.16 | 9.20 | 13.80 | 12.49 |
| P/BV | 1.29 | 1.41 | 1.78 | 2.29 | 2.72 |
| ទិន្នផលភាគលាភ | 4.66 % | 4.79 % | 4.01 % | 3.41 % | 3.78 % |
| អនុបាតបែងចែកភាគលាភ | 7.54% | 9.37% | 12.96% | 14.29% | 11.53% |
| ភាគលាភជាសាច់ប្រាក់ក្នុងមួយភាគហ៊ុន | 605.00 | 554.00 | 504.00 | 454.00 | 504.00 |
| ROE | 14.99 % | 12.41 % | 13.29 % | 10.21 % | 12.61 % |
| ROA | 8.47 % | 7.51 % | 8.05 % | 5.90 % | 6.65 % |
| អនុបាតបំណុល | 44.00 % | 40.00 % | 0.39 % | 0.42 % | 0.47 % |
| អនុបាតចរន្ត | 216.00 % | 238.00 % | 1.94 % | 2.62 % | 2.31 % |
សង្ខេបហិរញ្ញវត្ថុ
| ឆ្នាំ | 2025 | 2024 | 2023 | 2022 | 2021 |
|---|---|---|---|---|---|
| ទ្រព្យសកម្មសរុប | 2,289,278.00 | 1,773,325.00 | 1,602,825.00 | 1,427,149.67 | 1,427,149.67 |
| ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ | 1,565,457.00 | 1,214,424.00 | 1,093,446.00 | 963,713.00 | 966,165.84 |
| ទ្រព្យសកម្មចរន្ត | 439,280.00 | 303,493.00 | 261,266.00 | 210,117.00 | 202,852.00 |
| សារពើភណ្ឌ | 41,898.00 | 41,347.00 | 34,464.00 | 29,083.00 | 27,225.01 |
| គណនីត្រូវទទួល | 202,954.00 | 117,649.00 | 48,073.00 | 37,957.00 | 35,659.91 |
| សាច់ប្រាក់ | 102,152.00 | 27,186.00 | 19,342.00 | 23,586.00 | 22,468.93 |
| មូលធនម្ចាស់ភាគហ៊ុនសរុប | 1,225,001.00 | 1,069,902.00 | 972,045.00 | 863,800.95 | 783,894.16 |
| ដើមទុនភាគហ៊ុន | 518,018.00 | 518,018.00 | 518,018.00 | 518,018.06 | 518,018.06 |
| ប្រាក់ចំណេញរក្សាទុក | 632,607.00 | 490,181.00 | 404,521.00 | 304,692.31 | 234,156.26 |
| បំណុលសរុប | 1,064,277.00 | 703,423.00 | 630,780.00 | 562,344.65 | 643,255.51 |
| បំណុលចរន្ត | 1,064,277.00 | 127,308.00 | 134,386.00 | 80,290.99 | 87,755.00 |
| គណនីត្រូវសង | 127,481.00 | 72,557.00 | 36,943.00 | 35,066.07 | 44,208.16 |
| ប្រាក់ចំណូល | 621,459.00 | 459,212.00 | 364,641.00 | 343,743.54 | 342,349.23 |
| EBIT | 225,693.00 | 163,107.00 | 163,353.00 | 107,837.00 | 122,240.08 |
| ប្រាក់ចំណេញសុទ្ធ | 171,979.00 | 126,734.00 | 121,965.00 | 84,155.00 | 93,707.39 |
| EPS | 2,005.00 | 1,478.00 | 1,422.00 | 981.15 | 1,092.52 |
| លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ | 234,125 | 98612 | 80,985 | 87,735.44 | 122,192.53 |
| លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ | (397,297) | (120,944) | (71,977) | (32,728.44) | (79,144.68) |
| លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន | 238,138 | 30,176 | (13,252) | (53,889.56) | (51,319.99) |
| លំហូរសាច់ប្រាក់សុទ្ធ | 74,967 | 7,844 | (4,245) | 1,117.44 | (8,272.15) |
| ក្រុមហ៊ុនសវនកម្ម | ប្រាយវ័តធ័រហាវខូភើស៍ (ខេមបូឌា) | Ernst & Young (Cambodia) Ltd. | Ernst & Young (Cambodia) Ltd | Price Waterhouse (Cambodia) | Price Waterhouse (Cambodia) |
* ទិន្នន័យគិតត្រឹមចុងឆ្នាំ២០២៥ ប្រសិនបើមិនមានការបញ្ជាក់
ការបង្ហាញព័ត៌មាន
- 14 សីហា 2026[ការបង្ហាញព័ត៌មាន] របាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០២៦ របស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស)
- 12 សីហា 2026[ការបង្ហាញព័ត៌មាន] ការកើនឡើងនៃចំណេញ/ខាតសុទ្ធ
- 25 មិថុនា 2026[ការបង្ហាញព័ត៌មាន] ការសម្រេចបែងចែកភាគលាភ
- 25 មិថុនា 2026[ការបង្ហាញព័ត៌មាន] សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក
- 16 មិថុនា 2026[ការបង្ហាញព័ត៌មាន] របាយការណ៍ចីរភាពប្រចាំឆ្នាំ២០២៥ របស់ កសស
- 15 ឧសភា 2026[ការបង្ហាញព័ត៌មាន] របាយការណ៏ត្រីមាសទី១ ឆ្នាំ២០២៦ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
- 12 ឧសភា 2026[ការបង្ហាញព័ត៌មាន] ការកើនឡើងនៃចំណេញ/ខាតសុទ្ធ
- 11 ឧសភា 2026[ការបង្ហាញព័ត៌មាន] ការសម្រេចរៀបចំកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក
- 11 ឧសភា 2026[ការបង្ហាញព័ត៌មាន] សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាភិបាលស្ដីពីសំណើបែងចែកភាគលាភ
- 31 មីនា 2026[ការបង្ហាញព័ត៌មាន] របាយការណ៍ប្រចាំឆ្នាំ២០២៥ របស់ កសស
ប្រភព៖ ផ្សារមូលបត្រកម្ពុជា (ផ.ម.ក) — csx.com.kh

