| ឈ្មោះក្រុមហ៊ុន | កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) |
|---|---|
| កាលបរិច្ឆេទ | 16 វិច្ឆិកា 2026 |
ក្នុងត្រីមាសទី៣ ឆ្នំា២០២៦ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ១៩៧.២៨២.១១៥.០០០រៀល កើនឡើងជាងក្នុងត្រីមាសទី៣ ឆ្នំា២០២៥ ចំនួន ២៧.៨២៦.៤៤៧.០០០រៀល ស្មើនឹង ១៦,៤២% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ២៦.៤៧៩.៣១៩.០០០ រៀល ថយចុះចំនួន ៣៩.៩០៣.២៧១.០០០ រៀល ស្មើនឹង ៦០,១១% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥។ សម្រាប់រយៈពេល៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៥៧២.២៩៥.២៥៥.០០០ រៀល កើនឡើងចំនួន ១៤០.៧៣៦.៩៧៥.០០០ រៀល ស្មើនឹង ៣២,៦១% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ១៤៥.០០៦.៣១៥.០០០ រៀល កើនឡើងចំនួន ៥០.៣៦៥.០៥៦.០០០ រៀល ស្មើនឹង ៥៣,២២% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥។
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះដែរ ទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ២.៦៦៤.២៥៦.៦៥៩.០០០ រៀល កើនឡើងចំនួន ៣៧៤.៩៧៨.២៧៨.០០០ រៀល ស្មើនឹង ១៦,៣៨% និងមូលធនសរុប មានចំនួន ១.៣៥២.៦១៩.០២៦.០០០ រៀល កើនឡើងចំនួន ១២៧.៦១៧.៧២១.០០០ រៀល ស្មើនឹង ១០,៤២% បើធៀបនឹងការិយបរិច្ឆេទ ៣១ ធ្នូ ២០២៥។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៦ មានដូចខាងក្រោម៖
១-អនុបាតចរន្ត៖ ១,៧០ ដង
២-អនុបាតចរន្តលឿន៖ ១,៤៩ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ៖ ០,៩៩ %
៤-អនុបាតចំណេញធៀបនឹងមូលធន៖ ១,៩៦ %
៥-អនុបាតគំលាតចំណេញដុល៖ ៣៧,៤៦ %
៦-អនុបាតគំលាតចំណេញភាព៖ ១៣,៤២ %
៧-អនុបាតលទ្ធភាពសងការប្រាក់៖ ៣០៨,៧២ ដង
៨-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ៖ ១៤,៦០ រៀល
