[ការបង្ហាញព័ត៌មាន] របាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០២៦ របស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស)

ព័ត៌មានលម្អិតនៃការបង្ហាញព័ត៌មាន

ឈ្មោះក្រុមហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS)
កាលបរិច្ឆេទ14 សីហា 2026

ក្នុងត្រីមាសទី២ឆ្នំា២០២៦​ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មាន​ចំណូលសរុបចំនួន ២០០.៦៦៩.០២០.០០០រៀល កើនជាងក្នុងត្រីមាសទី២ ​ឆ្នំា២០២៥ ចំនួន ៥៣.៣៤៧.៩៧៣.០០០រៀល ស្មើនឹង៣៦,២១% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៥៦.៤២១.៦៨៤.០០០រៀល កើនឡើងចំនួន ៣៨.៦៧០.៨៨០.០០០រៀល ស្មើនឹង ២១៧,៨៥%។​ សម្រាប់រយៈពេល៦ខែ គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៦ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៣៧៥.០១៣.១៤០.០០០ រៀល កើនចំនួន ១១២.៩១០.៥២៨.០០០ រៀល ស្មើនឹង ៤៣,០៨% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៥ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ១១៨.៥២៦.៩៩៦.០០០រៀល កើនឡើង ចំនួន ៩០.២៦៨.៣២៨.០០០ រៀល ស្មើនឹង ៣១៩,៤៤% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៥។ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ ទ្រព្យសកម្ម​សរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ២.៥២៧.៩៤៣.៣២០.០០០រៀល កើនឡើងចំនួន ២៣៨.៦៦៤.៩៣៩.០០០រៀល ស្មើនឹង ១០,៤៣% និងមូលធនសរុប មានចំនួន ១.៣២៦.១៣៩.៧០៧.០០០រៀល កើនឡើងចំនួន ១០១.១៣៨.៤០២.០០០រៀល ស្មើនឹង ៨,២៦%។

សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៦ មានដូចខាងក្រោម៖

១-អនុបាតចរន្ត ២,០៤ដង

២-អនុបាតចរន្តលឿន ១,៨២ដង

៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ២,២៣%

៤-អនុបាតចំណេញធៀបនឹងមូលធន ៤,២៥%

៥-អនុបាតគំលាតចំណេញដុល ៣៣,៩៩%

៦-អនុបាតគំលាតចំណេញភាព ២៨,១២%

៧-អនុបាតលទ្ធភាពសងការប្រាក់ ៣៣,៩២ដង

៨-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៦៥៧,៨១រៀល

ឯកសារភ្ជាប់

ប្រភព៖ ផ្សារមូលបត្រកម្ពុជា (ផ.ម.ក) — csx.com.kh