
[ការបង្ហាញព័ត៌មាន] របាយការណ៏ត្រីមាសទី១ ឆ្នាំ២០២៦ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ព័ត៌មានលម្អិតនៃការបង្ហាញព័ត៌មាន
| ឈ្មោះក្រុមហ៊ុន | កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) |
|---|---|
| កាលបរិច្ឆេទ | 15 ឧសភា 2026 |
នៅក្នុងត្រីមាសទី១ ឆ្នំា២០២៦ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ១៧៤.៣៤៤.១២០.០០០ រៀល កើនឡើង ៥៩.៥៦២.៥៥៥.០០០ រៀល ស្មើនឹង ៥១,៨៩% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៦២.១០៥.៣១២.០០០ រៀល កើនឡើង ៥១.៥៩៧.៤៤៨.០០០ រៀល ស្មើនឹង ៤៩១,០៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ។
នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នេះ ទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ២.៤២៤.១០៥.០៦៩.០០០ រៀល កើនឡើង ១៣៤.៨២៦.៧១៥.០០០ រៀល ស្មើនឹង ៥,៨៩% និងមូលធនសរុប មានចំនួន ១.២៨៧.១០៦.៦១៧.០០០ រៀល កើនឡើង ៦២.១០៥.៣១២.០០០ រៀល ស្មើនឹង ៥,០៧% បើធៀបនឹងដំណាច់ឆ្នាំ២០២៥ ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៦ មានដូចខាងក្រោម៖
១-អនុបាតចរន្ត៖ ៣,១៨ដង
២-អនុបាតចរន្តលឿន៖២,៩១ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម៖ ២,៥៦ %
៤-អនុបាតចំណេញធៀបនឹងមូលធន៖ ៤,៨៣ %
៥-អនុបាតគំលាតចំណេញដុល៖ ៣៥,៤៧%
៦-អនុបាតគំលាតចំណេញភាព៖ ៣៥,៦២%
៧-អនុបាតលទ្ធភាពសងការប្រាក់៖ ៣៩,៥០ដង
៨-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ៖ ៧២៤,០៧ រៀល
ឯកសារភ្ជាប់
ប្រភព៖ ផ្សារមូលបត្រកម្ពុជា (ផ.ម.ក) — csx.com.kh


