ការចុះបញ្ជីរបស់ រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក

ប្រវត្តិរូប

រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក

រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក បានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី 30 ឧសភា 2016។

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី គឺជាអ្នកអភិវឌ្ឍ និងជាប្រតិបត្តិករនៃ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប កណ្ដាល និង តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ប៉ោយប៉ែត ។ នាថ្ងៃទី១៩ មេសា ២០០៦ ក្រុមហ៊ុនទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីក្លាយខ្លួនជា អ្នកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសដែលអាចធ្វើប្រតិបត្តិការអាជីវកម្មច្រើនប្រភេទ ហើយបច្ចុប្បន្ននេះ យើងខ្ញុំជាតំបន់សេដ្ឋកិច្ចពិសេស ដែលកំពុងធ្វើប្រតិបត្តិការនៅជិតទីប្រជុំជននៃរាជធានីភ្នំពេញព្រះរាជាណាចក្រកម្ពុជាដែលមានអាជីវកម្មចម្បងក្នុងការអភិវឌ្ឍដីឧស្សាហកម្មសម្រាប់លក់ និង/ឬ ជួល។

ក្រុមហ៊ុនក៏មានផ្គត់ផ្គង់សេវាកម្មដែលពាក់ព័ន្ធព្រមជាមួយបរិក្ខារចាំបាច់នានា នៅក្នុងបរិវេណ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ដែលរួមមាន ការផ្គត់ផ្គង់ និងចែកចាយទឹកស្អាត សេវាជួល ការថែទាំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មផ្តល់ប្រឹក្សាយោបល់ និងជំនួយកិច្ចការរដ្ឋបាល ប្រព្រឹត្តិកម្មទឹកសំអុយ និងសេវាកម្មដទៃទៀត។ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ជាតំបន់សេដ្ឋកិច្ចពិសេសឈរមុខគេមួយក្នុងចំណោមតំបន់សេដ្ឋកិច្ចពិសេសដែលទទួលបានការអនុញ្ញាតផ្សេងទៀត ក្នុងព្រះរាជាណាចក្រកម្ពុជា បើគិតតាមចំនួនវិនិយោគិនក្នុងតំបន់ ចំនួនដើមទុនវិនិយោគ និងចំនួនកម្មករ កម្មការនី ជាមួយនឹងផ្ទៃដីធំជាងគេរបស់ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ ដែលមានទំហំប្រមាណ ៣៥៧,៣២ ហិកតា។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.ppsez.com.

ក្រុមហ៊ុន

អំពី រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក

ក្នុងឆ្នាំ២០២៣ មានវិនិយោគិនមកពី១៤ ជាតិសាសន៍ដែលវិនិយោគិនភាគច្រើនមកពីប្រទេសជប៉ុន ម៉ាឡេស៊ី តៃវ៉ាន់ ចិន សហរដ្ឋអាមេរិក សឹង្ហបុរី វៀតណាម និងកូរ៉េដែល វិនិយោគលើឧស្សាហកម្មផ្សេងៗគ្នា ដូចជាគ្រឿងបន្លាស់យានយន្ដ កាត់ដេរ អាហារនិងភេសជ្ជៈ ផលិតផល ប្លាស្ទិច ផលិតផលអេឡិចត្រូនិច និងគ្រឿងអលង្ការ។ ប្រាក់ចំណេញឆ្នាំ២០២៣ បន្ទាប់ពីបង់ពន្ធមានចំនួន ៣២.៣៧៥.៩២១ ពាន់រៀលបើប្រៀបធៀបទៅនឹងឆ្នាំ ២០២២ ដែលមានចំនួន ៨.៥៩៦.៤៧៣ ពាន់រៀល។ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អេសអ៊ីហ្សិត នៅតែបន្តភាពរឹងមាំរបស់ខ្លួន ជាមួយនឹងទ្រព្យសកម្មសរុបចំនួន ៤៦៦.៩៩៩.៥៦២ ពាន់រៀល បើប្រៀបធៀបជាមួយនឹងឆ្នាំ២០២២ ដែលមានត្រឹមតែ ៤៤៤.៤៩៣.០១២ ពាន់រៀល។

គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ជាតំបន់សេដ្ឋកិច្ចពិសេសមួយក្នុងចំណោមតំបន់សេដ្ឋកិច្ចពិសេសដប់ប្រាំពីរ (១៧) ដែលកំពុងមានប្រតិបត្តិការ (ក្នុងចំណោមតំបន់សេដ្ឋកិច្ចពិសេសទាំងសាមសិបបួន (៣៤) ដែលទទួលបានការអនុញ្ញាត) នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ជាតំបន់សេដ្ឋកិច្ចពិសេសមួយក្នុងចំណោមតំបន់សេដ្ឋកិច្ចពិសេសដែលមានវិនិយោគិនតំបន់ច្រើនជាងគេនៅកម្ពុជា។ លើសពីនេះទៀត តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ជាតំបន់សេដ្ឋកិច្ចពិសេសធំមួយក្នុងចំណោមតំបន់សេដ្ឋកិច្ចពិសេសដែលមានផ្ទៃដីធំជាងគេនៅកម្ពុជា បើគិតតាមទំហំនៃផ្ទៃដីរបស់ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ ប្រមាណ ៣៥៧,៣២ ហិកតា ដែលមានវិនិយោគិនចម្រុះជាតិសាសន៍ចំនួន ១០២ ជាមួយ ១៤ ជាតិសាសន៏ដែលវិនិយោគិនភាគច្រើនមកពីប្រទេសជប៉ុន សឹង្ហបូរី ម៉ាឡេស៊ី តៃវ៉ាន់ កូរ៉េ ហ្វីលីពីន ចិន វៀតណាម ទួគី សហរដ្ឋអាមេរិក កម្ពុជា និងថៃដែលវិនិយោគលើឧស្សាហកម្មផ្សេងៗគ្នា ដូចជា គ្រឿងបន្លាស់យានយន្ត កាត់ដេរ អាហារនិងភេសជ្ជៈជាដើម។ សម្រាប់ផែនការអនាគតរបស់ភីភីអេសអ៊ីហ្សិតគឺមានដូចជាការចាប់ផ្ដើមនៃការពង្រីក និង លក់ដីបន្តែម ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ឋារសម្រាប់គម្រោងថ្មីៗ និងពង្រីកសេវាកម្មពាក់ព័ន្ធផ្សេងៗ។

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល​ (គិតត្រឹម ៣១ វិច្ជិការ ២០២១)មុខតំណែង
១. អ្នកឧកញ៉ា គិត ម៉េងប្រធានក្រុមប្រឹក្សាភិបាលមិនប្រតិបត្តិ
២. លោក Hiroshi Uematsuអភិបាលប្រតិបត្តិ និងអគ្គនាយក
៣. លោក Billy Kangអភិបាលឯករាជ្យ
៤. លោក Hiroshi Otsuboអភិបាលមិនប្រតិបត្តិ
៥. លោក William Mark Hannaអភិបាលមិនប្រតិបត្តិ
៦. លោកស្រី ហិប សិកាអភិបាលឯករាជ្យ
៧. បណ្ឌិត Eakapong Tungsrisanguanអភិបាលមិនប្រតិបត្តិ

ភាគហ៊ុនិកកាន់កាប់ភាគហ៊ុនច្រើន

ភាគហ៊ុនិកសញ្ជាតិចំនួនភាគហ៊ុន% ភាគហ៊ុន
ក្រុមហ៊ុន INTER LOGISTICS (CAMBODIA) CO., LTDខ្មែរ32,248,20845.09%
ក្រុមហ៊ុន​ INFOLOGISTICS PUBLIC COMPANY LIMITEDថៃ10,449,02014.61%
ក្រុមហ៊ុន​ ZEPHYR CO.,LTDជប៉ុន10,134,33314.17%
NG LIAN SOONសិង្ហបុរី6,465,3769.04%
សរុប-59,296,93782.91%

គោលនយោបាយភាគលាភ

ក្រុមប្រឹក្សាភិបាលបានអនុម័តគោលនយោបាយបម្រុងទុកប្រាក់ចំណេញ (profit plough back policy) សម្រាប់ឆ្នាំសារពើពន្ធ ២០១៥ និង រយៈពេលបន្តទៅមុខទៀតដោយផ្អែកទៅលើលទ្ធភាពក្នុងការបង់ភាគលាភឬការបង់ចំណែកដែលមានទម្រង់ផ្សេងទៀតដល់ភាគហ៊ុនិក អាស្រ័យ លើកត្តាមួយចំនួន ដែលរួមមានជាអាទិ៍ដូចជា៖

(i) សស្ថានភាពហិរញ្ញវត្ថុដែលរួមមានស្ថានភាពលំហូរសាច់ប្រាក់ និងសន្ទនីយភាព អត្រាផលធៀបដើមទុននិងឥណទាន (gearing) និងអតិរេក (surplus) របស់ក្រុមហ៊ុន

(ii) ស្ថានភាពហិរញ្ញវត្ថុដែលបានរំពឹងទុក រួមទាំងលទ្ធភាពរកប្រាក់ចំណេញរបស់ក្រុមហ៊ុន

(iii) ទុនបង្វិលដែលអាចប្រើប្រាស់បានដែលរួមមានទុនដែលត្រូវបែកចែកសម្រាប់ចំណាយមូលធន និងគម្រោងវិនិយោគពេលអនាគតរបស់ក្រុមហ៊ុន

(iv) កាតព្វកិច្ចបំណុលដែលមាននាពេលបច្ចុប្បន្ន និងអនាគត ព្រមទាំងចំណាយការប្រាក់របស់ក្រុមហ៊ុន។ ដូចដែលបានកំណត់ក្នុងចំណុច (i) ដល់ (iv)ខាងលើក្រុមហ៊ុនមានគោលដៅកំណត់អនុបាតភាគលាភបានបង់មិនឲ្យតិចជាង២០%នៃប្រាក់ចំណេញរបស់ក្រុមហ៊ុនដល់អ្នកកាន់កាប់មូលបត្រទាំងឡាយអនុលោមតាម CIFRS។ វិនិយោគិនគួរកត់សម្គាល់ថាគោលនយោបាយបែងចែកភាគលាភគ្រាន់តែបង្ហាញអំពីគោលបំណងបច្ចុប្បន្នរបស់ក្រុមហ៊ុនប៉ុណ្ណោះ ហើយវាមិនត្រូវបានចាត់ទុកថាជាសេចក្ដីថ្លែងចងកាតព្វកិច្ចតាមផ្លូវច្បាប់ណាមួយពាក់ព័ន្ធនឹងការបែងចែកភាគលាភនាពេលអនាគតឡើយ។គោលនយោបាយនេះអាចត្រូវបានកែប្រែ (ដែលរួមមានការមិនប្រកាសផ្សេងទៀតដែលពាក់ព័ន្ធ) ដោយឆន្ទានុសិទ្ធិរបស់ក្រុមប្រឹក្សាភិបាល។

ព័ត៌មានចុះបញ្ជី

ឈ្មោះក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក
និមិត្តសញ្ញាPPSP
លេខកូដ ISINKH1000050000
វិស័យអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស
ប្រភេទភាគហ៊ុនចុះបញ្ជីភាគហ៊ុនមានសិទិ្ធបោះឆ្នោត
ចំនួនភាគហ៊ុនចុះបញ្ជី143,039,294
កាលបរិច្ឆេទចុះបញ្ជី30 ឧសភា 2016
ឆ្នាំបង្កើត2006
ចំនួនបុគ្គលិក140
ក្រុមហ៊ុនធានាទិញ១. អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី២. កម្ពុ ស៊ីឃ្យួរឹធី ​ភីអិលស៊ី៣. កាណា ស៊ីឃ្យួរឹធី អិលធីឌី
ថ្ងៃជួញដូរដំបូងចន្ទ, ៣០ ឧសភា​ ២០១៦
តម្លៃ បរិវិសកម្ម2,860
តម្លៃចារឹក2,000
ភាគហ៊ុនបោះផ្សាយថ្មី97,094,647
តម្លៃបិទថ្ងៃដំបូង2,890

សង្ខេបទិន្នន័យជួញដូរ

ឆ្នាំ20252024202320222021
មូលធនីយកម្មទីផ្សារ148,781155,969156,688171,781148,781
តម្លៃចុងក្រោយ2,0702,1702,1802,3902,070
តម្លៃមធ្យម2,111.002,192.002,286.002,380.001,943.76
តម្លៃខ្ពស់បំផុត2,2302,4302,4302,3902,420
តម្លៃទាបបំផុត2,0001,9902,1002,3701,160
តម្លៃជួញដូរក្នុងមួយថ្ងៃ28.6328.2713.14294.02344.54
អនុបាតចរាចរភាគហ៊ុន29.95%26%12%23%29%
P/E4.599.965.078.8817.91
P/BV0.490.560.620.670.60
ទិន្នផលភាគលាភ4.40 %-4.82 %3.00 %-
អនុបាតបែងចែកភាគលាភ20.00%-24.00%56.00%-
ភាគលាភជាសាច់ប្រាក់ក្នុងមួយភាគហ៊ុន76.06-106.9867.22-
ROE10.68 %6.00 %12.73 %3.37 %3.27 %
ROA7.35 %3.51 %6.90 %1.82 %1.98 %
អនុបាតបំណុល45.00 %38.59 %45.85 %16.11 %39.41 %
អនុបាតចរន្ត263.53 %241.11 %199.73 %213.62 %289.55 %

សង្ខេបហិរញ្ញវត្ថុ

ឆ្នាំ20252024202320222021
ទ្រព្យសកម្មសរុប442,610.00442,193.00467,000.00472,057.09426,234.00
ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ54,948.0050,054.0059,938.0072,816.7271,914.23
ទ្រព្យសកម្មចរន្ត266,455.00277,723.00287,795.00277,724.83260,068.33
សារពើភណ្ឌ70,082.0085,908.00122,886.00168,823.52148,982.66
គណនីត្រូវទទួល103,195.001,351,176.00146,023.0087,346.9387,798.61
សាច់ប្រាក់66,424.0056,132.0016,941.0017,605.4823,287.05
មូលធនម្ចាស់ភាគហ៊ុនសរុប304,764.00277,900.00253,712.00254,763.19248,002.97
ដើមទុនភាគហ៊ុន143,750.00143,750.00146,805.00147,954.69146,409.38
ប្រាក់ចំណេញរក្សាទុក144,161.00117,026.0088,306.0088,009.5582,982.00
បំណុលសរុប137,846.00164,293.00213,287.00217,293.90178,231.03
បំណុលចរន្ត137,846.00115,187.00144,093.00130,010.0689,818.24
គណនីត្រូវសង53,014.0060,104.00118,525.00106,708.6874,497.59
ប្រាក់ចំណូល164,882.0053,131.00254,694.00107,318.60117,767.49
ប្រាក់ចំណេញដុល70,614.0034,285.0075,012.0042,818.6444,716.55
EBIT38,127.0025,102.0040,978.0016,076.6418,638.71
ប្រាក់ចំណេញសុទ្ធ32,550.0015,786.0032,376.008,596.478,025.08
EPS460.00220.00450.00120.00109.00
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ39,1876,61063,23741,57368,979
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ(49,730)26,243(38,779)(43,231)(38,863)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន(19,113)7,038(24,990)(4,227)(13,439)
លំហូរសាច់ប្រាក់សុទ្ធ(29,656)39,891(531)(5,885)16,676
ក្រុមហ៊ុនសវនកម្មប៊ី ឌី អូ (ខេមបូឌា) លីមីធីតប៊ី ឌី អូ (ខេមបូឌា) លីមីធីតBaker Tilly (Cambodia) Co., LtdBDO (Cambodia) LimitedBDO (Cambodia) Limited

* ទិន្នន័យគិតត្រឹមចុងឆ្នាំ​២០២៣ ប្រសិនបើមិនមានការបញ្ជាក់

ការបង្ហាញព័ត៌មាន

ប្រភព៖ ផ្សារមូលបត្រកម្ពុជា (ផ.ម.ក) — csx.com.kh