[ការបង្ហាញព័ត៌មាន] របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក

ព័ត៌មានលម្អិតនៃការបង្ហាញព័ត៌មាន

ឈ្មោះក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក (PPSP)
កាលបរិច្ឆេទ18 ឧសភា 2026

ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក មានចំណូលសរុបចំនួន ២៩.០៩៣.៨២៦ ពាន់រៀល ថយចុះជាងត្រីមាសទី១ ឆ្នាំ២០២៥ ចំនួន ៧០.៩១៧.៧០១ ពាន់រៀលស្មើនឹង (៧០,៩១) % និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៣.០៦៥.៦០៣ ពាន់រៀល ថយចុះចំនួន ៣០.៥៨៧.៣២២ ពាន់រៀល ស្មើនឹង (៩០,៨៩) % បើធៀប នឹងត្រីមាសទី១ ឆ្នាំ២០២៥។ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នេះដែរ ទ្រព្យសកម្មសរុប របស់ រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក មានចំនួន ៤៤០.៥១៧.២១៩ រៀល ថយចុះចំនួន ២.០៩២.៦៨៧ ពាន់រៀល ស្មើនឹង (០,៤៧) % និងមូលធនសរុប មានចំនួន ៣០៦.៩០៤.៧៥៥ ពាន់រៀល កើនឡើងចំនួន ២.១៤០.៥៤៤ ពាន់រៀល ស្មើនឹង ០,៧០ % ។

សូចនករសំខាន់ៗសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៦ មានដូចខាងក្រោម៖

១-អនុបាតចរន្ត ២,៦៦ ដង

២-អនុបាតចរន្តលឿន ១,៩៣ ដង

៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ០,៧០ %

៤-អនុបាតចំណេញធៀបនឹងមូលធន ១,០០ %

៥-អនុបាតគំលាតចំណេញដុល ៣៤,១៣ %

៦-អនុបាតគំលាតចំណេញភាព ១០,៥៤ %

៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៤២,៨៦ រៀល

៨-អនុបាតលទ្ធភាពសងការប្រាក់ ៣,៦២

ឯកសារភ្ជាប់

ប្រភព៖ ផ្សារមូលបត្រកម្ពុជា (ផ.ម.ក) — csx.com.kh

[ការបង្ហាញព័ត៌មាន] របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក — រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក — ខេមបូឌា ស៊ីឃ្យួរឹធី ម.ក | Cambodia Securities Plc