ការចុះបញ្ជីរបស់ ផេសថិក (ខេមបូឌា) ម.ក

ប្រវត្តិរូប

ផេសថិក (ខេមបូឌា) ម.ក

ផេសថិក (ខេមបូឌា) ម.ក បានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី 12 សីហា 2020។

PEPC ចូលរួមជាចម្បងនៅក្នុងការផ្ដល់ជូននូវដំណោះស្រាយផ្នែកវិស្វកម្ម ប្រព័ន្ធវិស្វកម្មសំណង់រចនា និងបច្ចេកទេសនៃប្រព័ន្ធអគ្គិសនីគ្រប់ជ្រុងជ្រោយសម្រាប់៖

- ការរចនាប្លង់ ការធ្វើលទ្ធកម្ម ការសាងសង់ ការដំឡើង និងការដាក់ឲ្យប្រើប្រាស់អនុស្ថានីយ៍ HV និង EHV ខ្សែបញ្ជូនអគ្គសនី HV និង EHV ព្រមទាំងប្រព័ន្ធខ្សែកាបអគ្គិសនីក្រោមដី សម្រាប់បញ្ជូន និងបណ្តាញចែកចាយអគ្គិសនីផងដែរ

- ការដំណើរការ និងថែទាំ ខែ្សបញ្ជូនអគ្គិសនី និងអនុស្ថានីយ៍ និង

- ការធ្វើជំនួញសមាសធាតុ និងបរិក្ខារប្រព័ន្ធអគ្គិសនីដែលមានពាណិជ្ជសញ្ញាជារបស់ខ្លួនឯង និងមិនមែនជារបស់ខ្លួនឯង។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.pestech.com.kh.

ក្រុមហ៊ុន

អំពី ផេសថិក (ខេមបូឌា) ម.ក

​កាលពីមុន PEPC ត្រូវបានគេស្គាល់ថាជា Tajri-Pestech JV Limited និងត្រូវបានបង្កើតឡើងនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១០ជាក្រុមហ៊ុនឯកបុគ្គលទទួលខុសត្រូវមានកម្រិត នៅក្នុងប្រទេសកម្ពុជា។ PEPC បានអនុម័តឈ្មោះបច្ចុប្បន្ន នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៣​ ។ ដោយ PEPC បានបំប្លែងពីក្រុមហ៊ុនឯកបុគ្គលទទួលខុសត្រូវមានកម្រិត ទៅជាក្រុមហ៊ុនសាធារណៈ​​ នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១៨ ដែលបានអនុម័តដោយក្រសួងពាណិជ្ជកម្មនៅថ្ងៃតែមួយ និងបានកំណត់ដាក់ឈ្មោះ ក្រុមហ៊ុនបច្ចុប្បន្ន ដើម្បីជួយសម្រួលដល់ការចុះបញ្ជីនៅលើទីផ្សារមូលបត្រកម្ពុជា (“CSX”)។

- នៅក្នុងឆ្នាំ២០១២ PEPC បានបញ្ចប់នូវ “ គម្រោងបាត់ដំបង” របស់EDC ជាមួយនឹងតម្លៃកិច្ចសន្យា ៨១៨,៦​ លានរៀល។

- នៅក្នុងឆ្នាំ២០១៣ PEPC បានបញ្ចប់នូវ “​គម្រោងភាគខាងជើងភ្នំពេញ កំពង់ចាម” របស់ Cambodia Transmission Limited ជាមួយនឹងតម្លៃកិច្ចសន្យា​​១៨ ៤១៨,៥ លានរៀល។

- នៅក្នុងឆ្នាំ២០១៧ PEPC បានបញ្ចប់នូវ “​គម្រោងកំពង់ចាម - ក្រចេះ” របស់ Diamond Power ជាមួយនឹងតម្លៃកិច្ចសន្យា​​១៨ ៧០ ៣៩៩,៦០ លានរៀល។

- នៅក្នុងឆ្នាំ២០២០ PEPC បានបញ្ចប់នូវ “​គម្រោងខាងលិចភ្នំពេញ - ក្រុងព្រះសីហនុ” របស់ Alex Corporation ជាមួយនឹងតម្លៃកិច្ចសន្យា​​៦០១ ២៦១,៧ លានរៀល។ គិតត្រឹមខែមិថុនា ឆ្នាំ២០២១ PEPC បានចូលរួមក្នុង “គម្រោងប្រព័ន្ធថាមពលស្ទឹងតាតៃ-រាជធានីភ្នំពេញ” និងមានភារកិច្ចគូសប្លង់ និងសាងសង់បណ្ដាញបញ្ជូនថាមពលដែលមានប្រវែង ៦៨៨,៥ គីឡូម៉ែត្រ។

- នៅក្នុងខែមីនា ឆ្នាំ ២០២៣ ផេសថិក បានបញ្ចប់ការអភិវឌ្ឍន៍ខ្សែបញ្ជូន ២៣០kv ពីឧត្តរមានជ័យទៅកាន់ស្ថានីយ៍អនុស្ថានីយអគ្គីសនីសៀមរាបខាងកើត (“គម្រោងសៀមរាបខាងកើត”)។ ធាតុចម្បងក្នុងគម្រោងនេះមានដួចជា វិស្វកម្មការផ្គត់ផ្គង់ សាងសង់ និងការធ្វើតេស្តបច្ចេកទេស។

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលមុខតំណែង
១. លោក Paul Lim Pay Chuanប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិ
២. លោក Lim Ah Hockអភិបាលប្រតិបត្តិ
៣. លោក Han Fatt Juanអភិបាលប្រតិបត្តិ / នាយកប្រតិបត្តិ
៤. លោក Tan Pu Hooiអភិបាលប្រតិបត្តិ
៥. ឯកឧត្តម ដាវ អានសានអភិបាលឯករាជ្យ

ភាគហ៊ុនិកកាន់កាប់ភាគហ៊ុនច្រើន

ភាគហ៊ុនិកសញ្ជាតិចំនួនភាគហ៊ុន% ភាគហ៊ុន
PESTEC International Berhadម៉ាឡេស៊ី71,000,00094.74%
សរុប-71,000,00094.74%

គោលនយោបាយភាគលាភ

ការបែងចែកភាគលាភនាពេលអនាគតអាស្រ័យទៅតាមកត្តាផ្សេងៗរួមមានជាអាទិ៍ ប្រតិបត្តិការហិរញ្ញវត្ថុ តម្រូវការចលនាសាច់ប្រាក់ ប្រាក់ចំណេញរក្សាទុក តម្រូវការចំណាយដើមទុន និងកត្តាផ្សេងទៀតដែលក្រុមប្រឹក្សាភិបាលគិតថាពាក់ព័ន្ធ។

បន្ទាប់ពីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនមានបំណងធ្វើឱ្យមានស្ថិរភាព និងចិរភាពនៃគោលនយោបាយបែងចែកភាគលាភ ដែលក្នុងនោះមានបំណងបែងចែកភាគលាភអប្បបរមាចំនួន ៣០% នៃប្រាក់ចំណេញបន្ទាប់ពីបង់ពន្ធ ក្រោមលក្ខខណ្ឌដែលមានចែងខាងលើ។ ភាគលាភអាចជាសាច់ប្រាក់សុទ្ធ ជាភាគហ៊ុន ឬរួម បញ្ជូលជម្រើសទាំងពីរ ដែលភាគហ៊ុនិកមានសិទ្ធិជ្រើសរើសនៅពេលមានជម្រើស។

ព័ត៌មានចុះបញ្ជី

ឈ្មោះក្រុមហ៊ុនផេសថិក (ខេមបូឌា) ម.ក
និមិត្តសញ្ញាPEPC
លេខកូដ ISINKH1000140009
វិស័យថាមពល
ប្រភេទភាគហ៊ុនចុះបញ្ជីភាគហ៊ុនមានសិទិ្ធបោះឆ្នោត
ចំនួនភាគហ៊ុនចុះបញ្ជី74,945,000
កាលបរិច្ឆេទចុះបញ្ជី12 សីហា 2020
ឆ្នាំបង្កើត2010
ចំនួនបុគ្គលិក165
ក្រុមហ៊ុនធានាទិញអ អេច ប៊ី ស៊ីឃ្យួរឹធី (ខេមបូឌា) ម.ក
ថ្ងៃជួញដូរដំបូង១២​ សីហា ២០២០
តម្លៃ បរិវិសកម្ម3,120
តម្លៃចារឹក400
ភាគហ៊ុនបោះផ្សាយថ្មី3,945,000
តម្លៃបិទថ្ងៃដំបូង3,710

សង្ខេបទិន្នន័យជួញដូរ

ឆ្នាំ20252024202320222021
មូលធនីយកម្មទីផ្សារ211,345179,119205,349236,077236,077
តម្លៃចុងក្រោយ2,8202,3902,7403,1503,150
តម្លៃមធ្យម2,605.002,464.002,836.003,162.003,114.00
តម្លៃខ្ពស់បំផុត2,9903,0903,2003,2903,380
តម្លៃទាបបំផុត2,2702,0302,2403,0402,750
តម្លៃជួញដូរក្នុងមួយថ្ងៃ1.171.171.535.355.53
អនុបាតចរាចរភាគហ៊ុន2.79%3.21%3.56%11.46%11.6%
P/E---95.9341.05
P/BV--2.252.152.51
ទិន្នផលភាគលាភ----0.84 %
អនុបាតបែងចែកភាគលាភ----31.00%
ភាគលាភជាសាច់ប្រាក់ក្នុងមួយភាគហ៊ុន----26.46
ROE167.49 %(148.01%)(23.08%)2.42 %7.30 %
ROA(8.29%)(7.24%)(1.94%)0.21 %0.55 %
អនុបាតបំណុល104.95 %100.00 %91.61 %91.39 %92.49 %
អនុបាតចរន្ត104.69 %123.00 %115.88 %93.44 %90.12 %

សង្ខេបហិរញ្ញវត្ថុ

ឆ្នាំ20252024202320222021
ទ្រព្យសកម្មសរុប893,347.00931,141.001,199,486.001,202,282.001,166,882.00
ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ41,109.0047,257.0052,600.0055,368.0057,661.00
ទ្រព្យសកម្មចរន្ត611,418.00491,018.00623,689.00702,181.00611,378.00
សារពើភណ្ឌ49,729.0013,621.0013,687.0013,586.0014,295.00
គណនីត្រូវទទួល27,623.0025,301.0019,548.0012,788.0026,501.00
សាច់ប្រាក់35,051.0021,939.0034,263.0040,179.0069,956.00
មូលធនម្ចាស់ភាគហ៊ុនសរុប-103,133.0012,810.0091,408.00110,016.0093,897.00
ដើមទុនភាគហ៊ុន30,725.0030,725.0030,725.0030,725.0030,725.00
ប្រាក់ចំណេញរក្សាទុក-143,838.0029,921.0047,206.0070,452.0070,040.00
បំណុលសរុប996,480.00918,331.001,108,078.001,092,266.001,072,985.00
បំណុលចរន្ត996,480.00400,196.00538,241.00751,452.00678,440.00
គណនីត្រូវសង122,295.0052,432.00202,622.00191,275.00136,089.00
ប្រាក់ចំណូល77,999.0042,501.0079,517.00216,355.00273,628.00
ប្រាក់ចំណេញដុល----44,703.00
EBIT(44,086.00)35,274.0011,963.0022,852.0031,033.00
ប្រាក់ចំណេញសុទ្ធ(75,643.00)77,127.00(23,246.00)2,470.005,980.00
EPS(1,009.00)(1,029.00)(310.00)32.9675.86
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ38,66966,24440,721428386,871
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ(12)266147(1,098)(622)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន(46,659)(52,113)(47,597)(55,391)(55,696)
លំហូរសាច់ប្រាក់សុទ្ធ(8,002)14,397(6,729)(52,206)30,553
ក្រុមហ៊ុនសវនកម្មបេកឃើរ ធីលលី (ខេមបូឌា) ឯ.កGrant Thornton (Cambodia) LimitedGrant Thornton (Cambodia) LimitedGrant Thornton (Cambodia) LimitedGrant Thornton (Cambodia) Limited

* ទិន្នន័យគិតត្រឹមចុងឆ្នាំ​២០២៣ ប្រសិនបើមិនមានការបញ្ជាក់

ការបង្ហាញព័ត៌មាន

ប្រភព៖ ផ្សារមូលបត្រកម្ពុជា (ផ.ម.ក) — csx.com.kh