[ការបង្ហាញព័ត៌មាន] របាយការណ៍ប្រចាំ ឆ្នាំ២០២៥ របស់ក្រុមហ៊ុន ផេសថិក (ខេមបូឌា) ម.ក

ព័ត៌មានលម្អិតនៃការបង្ហាញព័ត៌មាន

ឈ្មោះក្រុមហ៊ុនផេសថិក (ខេមបូឌា) ម.ក (PEPC)
កាលបរិច្ឆេទ3 កក្កដា 2026

សម្រាប់ឆ្នាំហិរញ្ញវត្ថុ២០២៥ ដែលបានបញ្ចប់ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ចំណូលសរុបរបស់ ក្រុមហ៊ុន ផេសថិក (ខេមបូឌា) ម.ក ត្រូវបានកត់ត្រាក្នុងចំនួន ៧៧.៩៩៩ លានរៀល ដែលបង្ហាញពីការកើនឡើងចំនួន ៣៥.៤៩៨ លានរៀល (≈៨៣,៥២%) បើប្រៀបធៀបនឹងប្រាក់ចំណូល នៃឆ្នាំហិរញ្ញវត្ថុ ២០២៤ មានចំនួន ៤២.៥០១ លានរៀល។ ក្រុមហ៊ុនបានរាយការណ៍ពីការខាតបង់សរុបចំនួន ៧៤.១១៣ លានរៀលសម្រាប់ឆ្នាំសារពើពន្ធ ២០២៥ ដែលថយចុះបន្តិចចំនួន ៣.៨៧៥ លានរៀល ឬ ៤,៩៧%​ បើប្រៀបធៀបទៅនឹងការខាតបង់សរុបចំនួន ៧៧.៩៨៨ លានរៀលក្នុងឆ្នាំសារពើពន្ធ ២០២៤។

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមហ៊ុន ផេសថិក (ខេមបូឌា) ម.ក មានទ្រព្យសកម្មសរុបចំនួន ៨៩៣.៣៤៧ លានរៀល ដែលបង្ហាញពីការកើនឡើងចំនួន ៣.៥១៨​ លានរៀល ឬ ០,៤០% ពីចំនួន ៨៨៩.៨២៩ លានរៀល ក្នុងឆ្នាំសារពើពន្ធ ២០២៤។ មូលធនសរុបរបស់ភាគទុនិកមានចំនួន (១០៣.១៣៣) លានរៀល ធ្លាក់ចុះចំនួន ៧៤.១១៣​លានរៀល បើប្រៀបធៀបទៅនឹងមូលធនចំនួន (២៩.០២០) លានរៀល ក្នុងឆ្នាំសារពើពន្ធ ២០២៤។

សូចនករសំខាន់ៗប្រចាំឆ្នាំ២០២៥ មានដូចខាងក្រោម៖

១-អនុបាតចរន្ត ១,០៥ ដង

២-អនុបាតចរន្តលឿន ០,៩៦ ដង

៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម (៨,៤៧) %

៤-អនុបាតចំណេញធៀបនឹងមូលធន ៧៣,៣៤ %

៥-អនុបាតគំលាតចំណេញដុល (៥៥,១៣) %

៦-អនុបាតគំលាតចំណេញភាព (៩៦,៩៨) %

៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: (១.០០៩,៣១) រៀល

ឯកសារភ្ជាប់

ប្រភព៖ ផ្សារមូលបត្រកម្ពុជា (ផ.ម.ក) — csx.com.kh