[ការបង្ហាញព័ត៌មាន] របាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៥ របស់ក្រុមហ៊ុន ផេសថិក (ខេមបូឌ) ម.ក.

ព័ត៌មានលម្អិតនៃការបង្ហាញព័ត៌មាន

ឈ្មោះក្រុមហ៊ុនផេសថិក (ខេមបូឌា) ម.ក (PEPC)
កាលបរិច្ឆេទ18 ធ្នូ 2025

សម្រាប់ត្រីមាសទី៤ ដែលបានបញ្ចប់នៅ ថ្ងៃទី៣០ ខែកញ្ញា ២០២៥ ចំណូលសរុបរបស់ ផថខ មានចំនួន បានកត់ត្រាត្រឹម២៤,៤១០ លានរៀល បង្ហាញថាកើនឡើងចំនួន ២០ ៨៣៩ លានរៀល ឬ ១០០% បើប្រៀបធៀបទៅនឹងត្រីមាសទីប្រាំនៃឆ្នាំហិរញ្ញវត្ថុ២០២៤ ដែលបានកត់ត្រាមានចំនួនត្រឹម ៣ ៥៧១ លានរៀល។

គិតត្រឹម ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ទ្រព្យសកម្មសរុប មានចំនួន ៨៥០,០៤៧លានរៀល បង្ហាញថាថយចុះ

ចំនួន ៣៩,៧៨៣ លានរៀល ឬ ៤,៥% បើប្រៀបធៀបនឹងចំនួន ៨៨៩,៨៣០ លានរៀលនៃការិយអន្តរកាលត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ និង មូលធនសរុបចំនួន (១៤៦,៤៣៣) លានរៀល បង្ហាញថាថយចុះចំនួន ១១៧,៤១៣ លានរៀល ឬ ៤០៤,៦% បើប្រៀបធៀបនឹងចំនួន (២៩,០២០) លានរៀល នៃការិយអន្តរកាលត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។

ចំនុចសំខាន់ៗសម្រាប់ត្រីមាសទី៤ ដែលបានបញ្ចប់ក្នុង ឆ្នាំ២០២៥ មានដូចខាងក្រោម៖

១. អនុបាតចរន្ត៖ ០,៨៥ ដង

២. អនុបាតចរន្តលឿន៖ ០,៨៤ ដង

៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម៖ (២,៤១)%

៤. អនុបាតចំណេញធៀបនឹងមូលធន៖ (១៣,៩៨)%

៥. អនុបាតគម្លាតចំណេញដុល៖ (៥២,៩៤)%

៦. អនុបាតគម្លាតខាតភាព៖ (៨៣,៨៧)%

៧. ខាតក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ៖ (២៧៣,១៨) រៀល

ឯកសារភ្ជាប់

ប្រភព៖ ផ្សារមូលបត្រកម្ពុជា (ផ.ម.ក) — csx.com.kh