
ការចុះបញ្ជីរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ប្រវត្តិរូប

ធនាគារ អេស៊ីលីដា ភីអិលស៊ី បានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី 25 ឧសភា 2020។
ធនាគារ អេស៊ីលីដា ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣ ដែលស្ថិតក្រោមគម្រោងអង្គការពលកម្មអន្តរជាតិក្នុងយុគសម័យក្រោយសង្គ្រាមនៅកម្ពុជា។ ជាច្រើនឆ្នាំមកនេះ ធនាគារ អេស៊ីលីដា មានការរីកចម្រើន និងបានធ្វើការផ្លាស់ប្តូរជាច្រើន។ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០០ ធនាគារ អេស៊ីលីដា បានទទួលអាជ្ញាប័ណ្ណជាធនាគារឯកទេសពីធនាគារជាតិនៃកម្ពុជា។
នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៣ ធនាគារ អេស៊ីលីដា បានទទួលអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជ ពីធនាគារជាតិនៃកម្ពុជា ដែលធ្វើឱ្យធនាគារ អេស៊ីលីដា មានលទ្ធភាពបំពេញទៅតាមតម្រូវការរបស់អតិថិជននូវសេវាធនាគារបានទូទៅ និងទូលំទូលាយថែមទៀត ហើយក៏បានប្តូរឈ្មោះជាផ្លូវការមកជា "ធនាគារ អេស៊ីលីដា ភីអិលស៊ី" ។
រហូតមកដល់បច្ចុប្បន្ន ធនាគារ អេស៊ីលីដា គឺជាធនាគារឈានមុខ ដែលមានបណ្តាញចែកចាយគ្រប់ខេត្ត-ក្រុង ស្រុក ខណ្ឌនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ធនាគារ អេស៊ីលីដា គឺជាធនាគារឌីជីថលឈានមុខ និងមានទីតាំងសេវាកម្មធនាគារស្វ័យប្រវត្តិច្រើនបំផុត ព្រមទាំងផ្តល់នូវសេវាហិរញ្ញវត្ថុតាមរយៈបណ្តាញសាខាចំនួន២៦៤ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ៣៧ការិយាល័យនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង១៧ការិយាល័យនៅក្នុងសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ បច្ចុប្បន្នធនាគារមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន៤ រួមមាន៖ ១) ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត ២) ស្ថាប័ន មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ៣) អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី និង ៤) វិទ្យាស្ថានពាណិជ្ជសាស្រ្ត អេស៊ីលីដា ព្រមទាំងមានការិយាល័យតំណាងចំនួន១នៅប្រទេសមីយ៉ាន់ម៉ា។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.acledabank.com.kh.
ក្រុមហ៊ុន
អំពី ធនាគារ អេស៊ីលីដា ភីអិលស៊ី
- ធនាគារ អេស៊ីលីដា គឺជាធនាគារដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលទទួលបានការផ្តល់ចំណាត់ថ្នាក់ដោយស្ថាប័នផ្តល់ ចំណាត់ថ្នាក់ធនាគារអន្តរជាតិ គឺ Standard & Poor's (S&P)។
- ក្នុងឆ្នាំ២០២៥ ធនាគារ អេស៊ីលីដា បានទទួលស្គាល់ និងសម្រេចបាននូវវិញ្ញាបនបត្រស្តង់ដារសុវត្ថិភាពអន្តរជាតិ រួមមាន៖ PCI-DSS, ISO/IEC 27001:2022 និង ISO/IEC 27701:2019 ដោយផ្តោតលើសុវត្ថិភាព ប្រព័ន្ធព័ត៌មានវិទ្យា សន្តិសុខតាមប្រព័ន្ធអ៊ិនធើណែត សុវត្ថិភាពទិន្នន័យ និងការការពារព័ត៌មានឯកជនភាព។
- ក្នុងឆ្នាំ២០២៥ ធនាគារ អេស៊ីលីដា មានមោទនភាពជា ធនាគារខ្មែរតែមួយគត់ ដែលបានចូលរួមក្នុងចំណាត់ថ្នាក់ "Top 1000 World Banks 2025" ដោយទស្សនាវដ្ដី The Banker។ នេះជាឆ្នាំទី២ ដែល ធនាគារ អេស៊ីលីដា រក្សាបានការទទួលស្គាល់ជាធនាគារកំពូលទាំង ១០០០ ទូទាំងពិភពលោក។
- ក្នុងឆ្នាំ២០២៥ ធនាគារ អេស៊ីលីដា មានមោទនភាពជា ធនាគារខ្មែរតែមួយគត់ ដែលបានចូលរួមក្នុងចំណាត់ថ្នាក់ "Top 1000 World Banks 2025" ដោយទស្សនាវដ្ដី The Banker។ នេះជាឆ្នាំទី២ ដែល ធនាគារ អេស៊ីលីដា រក្សាបានការទទួលស្គាល់ជាធនាគារកំពូលទាំង ១០០០ ទូទាំងពិភពលោក។
- ក្នុងឆ្នាំ២០២៥ ធនាគារ អេស៊ីលីដា មានមោទនភាពដែលទទួលបានរង្វាន់ជាស្ថាប័នល្អឆ្នើម ចំនួន ៣ ពីនិយ័តករមូលបត្រ កម្ពុជា និងផ្សារមូលបត្រកម្ពុជា រួមមាន អភិបាលកិច្ចសាជីវកម្មល្អឆ្នើម និងការបង្ហាញព័ត៌មានសាជីវកម្មឆ្នើម ព្រមទាំងជាភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រឆ្នើម ប្រចាំឆ្នាំ២០២៥។
- ក្នុងឆ្នាំ២០២៥ ធនាគារ អេស៊ីលីដា មានកិត្តិយសក្នុងការទទួលបានលិខិតសរសើរពី អគ្គទេសាភិបាល ធនាគារជាតិ នៃ កម្ពុជា ដែលធនាគារ អេស៊ីលីដា បានគោរពតាមក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិ តាមរយៈការបំពេញភារកិច្ច ដោយរៀបចំរបាយការណ៍ ជូនធនាគារជាតិ នៃ កម្ពុជា បានយ៉ាងខ្ជាប់ខ្ជួន និងទាន់ពេលវេលា និងសម្រេចបានចំណាត់ថ្នាក់លេខ១ ប្រចាំឆ្នាំ២០២៥ ក្នុងការផ្តល់ប្រាក់កម្ចី និងទទួលប្រាក់បញ្ញើ ជាប្រាក់រៀល នៅក្នុងវិស័យ ធនាគារ ក្នុងប្រទេសកម្ពុជា។
ក្រុមប្រឹក្សាភិបាល
| ក្រុមប្រឹក្សាភិបាល | មុខតំណែង |
|---|---|
| ១. លោកស្រី គឹម សុធាវី | ប្រធានក្រុមប្រឹក្សាភិបាល |
| ២. បណ្ឌិត អ៊ិន ចាន់នី | អភិបាលប្រតិបត្តិ |
| ៣. លោក Pieter Kooi | អភិបាលឯករាជ្យ |
| ៤. បណ្ឌិត ហេង ឌីណា | អភិបាលឯករាជ្យ |
| ៥. លោកស្រី ភូរិ រតនា | អភិបាលឯករាជ្យ |
| ៦. លោក កាយ ឡូត | អភិបាលឯករាជ្យ |
| ៧. លោក Kaoru Furuya | អភិបាលមិនប្រតិបត្តិ |
| ៨. លោក Olivier Louis Roger Fouchet | អភិបាលមិនប្រតិបត្តិ |
| ៩. បណ្ឌិត Albertus Bruggink | អភិបាលមិនប្រតិបត្តិ |
ភាគហ៊ុនិកកាន់កាប់ភាគហ៊ុនច្រើន
| ភាគហ៊ុនិក | សញ្ជាតិ | ចំនួនភាគហ៊ុន | % ភាគហ៊ុន |
|---|---|---|---|
| អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ | ខ្មែរ | 122,694,061 | 28.33% |
| Sumitomo Mitsui Banking Corporation | ជប៉ុន | 78,259,310 | 18.07% |
| COFIBRED | បារាំង | 52,530,223 | 12.13% |
| ORIX Corporation | ជប៉ុន | 52,530,223 | 12.13% |
| ក្រុមហ៊ុនដែលធ្វើនិយ័តកម្មពី ក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី | ខ្មែរ | 24,916,808 | 5.75% |
| សរុប | - | 330,930,625 | 76.40% |
គោលនយោបាយភាគលាភ
ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្តេជ្ញាបែងចែកភាគលាភឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពដល់ភាគហ៊ុនិក ដោយដាក់គោលនយោបាយបែងចែកភាគលាភ ដើម្បីបែងចែកភាគលាភដល់ភាគហ៊ុនិក ហើយធ្វើឱ្យមានកំណើនដើមទុនផងដែរ។ ធនាគារកំណត់ប្រភេទភាគលាភដូចខាងក្រោម៖
• ភាគលាភជាសាច់ប្រាក់
• ភាគលាភជាភាគហ៊ុន; និង
• ទម្រង់ផ្សេងទៀត ដែលកំណត់ដោយសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងភាគហ៊ុនិកដែលត្រូវបានអនុញ្ញាតដោយច្បាប់ បទប្បញ្ញត្តិ និងការអនុវត្តអន្តរជាតិ។
អនុបាតការបែងចែកភាគលាភ
ធនាគារកំណត់អនុបាតការបែងចែកភាគលាភដែលមិនលើសពី ៥០% (ហាសិបភាគរយ) នៃប្រាក់ចំណេញសុទ្ធក្រោយបង់ពន្ធ នៃឆ្នាំសារពើពន្ធ។
ការបែងចែកភាគលាភ នឹងត្រូវអនុវត្តស្របតាមផែនការអាជីវកម្មរបស់ធនាគារ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។
ព័ត៌មានចុះបញ្ជី
| ឈ្មោះក្រុមហ៊ុន | ធនាគារ អេស៊ីលីដា ភីអិលស៊ី |
|---|---|
| និមិត្តសញ្ញា | ABC |
| លេខកូដ ISIN | KH1000100003 |
| វិស័យ | ហិរញ្ញវត្ថុ |
| ប្រភេទភាគហ៊ុនចុះបញ្ជី | ភាគហ៊ុនមានសិទិ្ធបោះឆ្នោត |
| ចំនួនភាគហ៊ុនចុះបញ្ជី | 433,163,019 |
| កាលបរិច្ឆេទចុះបញ្ជី | 25 ឧសភា 2020 |
| ឆ្នាំបង្កើត | 1993 |
| ចំនួនបុគ្គលិក | 13,250 |
| ក្រុមហ៊ុនធានាទិញ | Yuanta Securities (Cambodia) Plc. |
| ថ្ងៃជួញដូរដំបូង | ២៥ ឧសភា ២០២០ |
| តម្លៃ បរិវិសកម្ម | 16,200 |
| តម្លៃចារឹក | 4,000 |
| ភាគហ៊ុនបោះផ្សាយថ្មី | 4,344,865 |
| តម្លៃបិទថ្ងៃដំបូង | 16,500 |
សង្ខេបទិន្នន័យជួញដូរ
| ឆ្នាំ | 2025 | 2024 | 2023 | 2022 | 2021 |
|---|---|---|---|---|---|
| មូលធនីយកម្មទីផ្សារ | 3,170,753 | 3,266,049 | 4,357,620 | 4,686,824 | 4,556,875 |
| តម្លៃចុងក្រោយ | 7,320 | 7,540 | 10,060 | 10,820 | 10,520 |
| តម្លៃមធ្យម | 7,023.00 | 8,115.00 | 10,370.00 | 11,184.00 | 13,933.00 |
| តម្លៃខ្ពស់បំផុត | 7,520 | 10,100 | 11,520 | 14,980 | 17,320 |
| តម្លៃទាបបំផុត | 6,720 | 6,760 | 9,420 | 10,200 | 10,180 |
| តម្លៃជួញដូរក្នុងមួយថ្ងៃ | 197.55 | 331.17 | 606.12 | 1,945.05 | 517.25 |
| អនុបាតចរាចរភាគហ៊ុន | 7.7% | 12.16% | 17.06% | 54.12% | 29.45% |
| P/E | 3.79 | 7.12 | 7.38 | 6.52 | 8.89 |
| P/BV | 0.48 | 0.55 | 0.78 | 0.87 | 0.93 |
| ទិន្នផលភាគលាភ | 7.58 % | 3.02 % | 1.40 % | 6.34 % | 5.22 % |
| អនុបាតបែងចែកភាគលាភ | 29.99% | 20.00% | 10.00% | 40.00% | 35.00% |
| ភាគលាភជាសាច់ប្រាក់ក្នុងមួយភាគហ៊ុន | 555.00 | 227.80 | 140.48 | 685.90 | 548.64 |
| ROE | 12.70 % | 8.51 % | 11.05 % | 14.45 % | 14.61 % |
| ROA | 1.75 % | 1.18 % | 1.58 % | 2.15 % | 2.32 % |
| អនុបាតបំណុល | 86.20 % | 86.04 % | 85.63 % | 85.07 % | 84.07 % |
| អនុបាតចរន្ត | 57.97 % | 56.11 % | 61.91 % | 59.96 % | 61.45 % |
សង្ខេបហិរញ្ញវត្ថុ
| ឆ្នាំ | 2025 | 2024 | 2023 | 2022 | 2021 |
|---|---|---|---|---|---|
| ទ្រព្យសកម្មសរុប | 48,225,334.00 | 43,606,173.00 | 39,804,405.00 | 37,181,299.33 | 32,002,297.97 |
| ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ | 572,982.00 | 609,899.00 | 603,546.00 | 577,288.66 | 568,042.89 |
| ទ្រព្យសកម្មចរន្ត | 20,728,154.00 | 18,276,777.00 | 16,034,190.00 | 14,526,518.30 | 13,022,307.00 |
| សាច់ប្រាក់ | 2,090,392.00 | 2,068,617.00 | 2,025,317.00 | 2,046,260.33 | 1,834,828.36 |
| មូលធនម្ចាស់ភាគហ៊ុនសរុប | 6,651,359.00 | 5,973,238.00 | 5,620,957.00 | 5,395,690.63 | 4,884,898.00 |
| ដើមទុនភាគហ៊ុន | 1,732,652.00 | 1,732,652.00 | 1,732,652.00 | 1,783,332.15 | 1,764,706.14 |
| ប្រាក់ចំណេញរក្សាទុក | 1,286,188.00 | 904,806.00 | 834,488.00 | 908,250.78 | 639,068.09 |
| បំណុលសរុប | 41,548,744.00 | 37,608,251.00 | 34,158,850.00 | 31,760,660.26 | 27,092,985.21 |
| បំណុលចរន្ត | 41,548,744.00 | 32,572,356.00 | 25,900,952.00 | 24,225,645.79 | 21,190,700.00 |
| ប្រាក់ចំណូល | 3,817,137.00 | 3,522,431.00 | 3,403,114.00 | 3,040,038.87 | 2,590,086.37 |
| ប្រាក់ចំណេញដុល | 2,424,493.00 | 2,026,808.00 | 1,929,032.00 | 2,014,163.42 | 1,796,832.74 |
| EBIT | 2,271,705.00 | 2,028,977.00 | 2,109,412.00 | 1,835,596.81 | 1,534,141.36 |
| ប្រាក់ចំណេញសុទ្ធ | 801,641.00 | 493,383.00 | 608,505.00 | 742,764.67 | 679,002.24 |
| EPS | 1,851.00 | 1,139.00 | 1,405.00 | 1,715.00 | 1,568.00 |
| លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ | 3,163,185 | 3,764,492 | 3,183,303.38 | (410,600) | 1,521,351 |
| លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ | 229,742 | (616,783) | 113,526.90 | (596,235) | (140,828) |
| លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន | (562,845) | (1,199,865) | (1,111,618.43) | 783,995 | (135,171) |
| លំហូរសាច់ប្រាក់សុទ្ធ | 2,830,082 | 1,947,844 | 2,185,211.85 | (222,840) | 1,245,352 |
| ក្រុមហ៊ុនសវនកម្ម | ប្រាយវ័តធ័រហាវខូភើស៍ (ខេមបូឌា) | PricewaterhouseCoopers (Cambodia) Ltd. | Grant Thornton Cambodia Ltd. | Grant Thornton Cambodia Ltd. | Grant Thornton Cambodia Ltd. |
* ទិន្នន័យគិតត្រឹមចុងឆ្នាំ២០២៣ ប្រសិនបើមិនមានការបញ្ជាក់
ការបង្ហាញព័ត៌មាន
- 1 តុលា 2026[ការបង្ហាញព័ត៌មាន] សេចក្តីជូនដំណឹង ស្តីពី វឌ្ឍនភាពវិនិយោគរបស់អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ លើមូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅផ្សារមូលបត្រកម្ពុជា (ផមក)
- 30 កញ្ញា 2026[ការបង្ហាញព័ត៌មាន] ការផ្លាស់ប្តូរថ្នាក់ដឹកនាំដែលមានអំណាចសម្រេច
- 20 សីហា 2026[ការបង្ហាញព័ត៌មាន] ការសម្រេចបង្កើនដើមទុន
- 11 សីហា 2026[ការបង្ហាញព័ត៌មាន] របាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០២៦ របស់សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី
- 10 សីហា 2026[ការបង្ហាញព័ត៌មាន] ការកើនឡើងនៃចំណេញ/ខាតសុទ្ធ
- 2 កក្កដា 2026[ការបង្ហាញព័ត៌មាន] សេចក្តីជូនដំណឹង ស្តីពី វឌ្ឍនភាពវិនិយោគរបស់អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ លើមូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅផ្សារមូលបត្រកម្ពុជា (ផមក)
- 5 មិថុនា 2026[ការបង្ហាញព័ត៌មាន] ការសម្រេចបែងចែកភាគលាភ
- 11 ឧសភា 2026[ការបង្ហាញព័ត៌មាន] របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី
- 28 មេសា 2026[ការបង្ហាញព័ត៌មាន] ការប្រែប្រួលលក្ខន្តិកក្រុមហ៊ុន
- 23 មេសា 2026[ការបង្ហាញព័ត៌មាន] សេចក្តីជូនដំណឹង ស្តីពី កាលបរិច្ឆេទកំណត់ទុក សម្រាប់ការបែងចែកភាគលាភប្រចាំឆ្នាំ២០២៥ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី
ប្រភព៖ ផ្សារមូលបត្រកម្ពុជា (ផ.ម.ក) — csx.com.kh

