អគារផ្សារមូលបត្រកម្ពុជា

[ការបង្ហាញព័ត៌មាន] សេចក្តីជូនដំណឹង ស្តីពី អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ បានទទួលការអនុញ្ញាតពីនិយ័តករមូលបត្រកម្ពុជា ក្នុងការទិញភាគហ៊ុនបន្ថែមរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី

ព័ត៌មានលម្អិតនៃការបង្ហាញព័ត៌មាន

ឈ្មោះក្រុមហ៊ុនធនាគារ អេស៊ីលីដា ភីអិលស៊ី (ABC)
កាលបរិច្ឆេទ17 វិច្ឆិកា 2026

សេចក្តីជូនដំណឹង ស្តីពី អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ ដែលជាភាគហ៊ុនិករបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី បានទទួលការអនុញ្ញាតពីនិយ័តករមូលបត្រកម្ពុជា ក្នុងការទិញភាគហ៊ុនបន្ថែមរហូតដល់ ៣០% នៃភាគហ៊ុនសរុបរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។​

និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) សម្រេចអនុញ្ញាតឱ្យ អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ ធ្វើការវិនិយោគក្នុងការទិញភាគហ៊ុនបន្ថែម រហូតដល់៣០% នៃភាគហ៊ុនសរុបរបស់ធនាគារ អេស៊ីលីដា។ ទន្ទឹមនឹងនេះ ធនាគារ អេស៊ីលីដា កំពុងបន្តនីតិវិធីក្នុងការស្នើសុំអនុញ្ញាតឱ្យ អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ ទិញភាគហ៊ុនបន្ថែមនេះ ក្នុងរយៈពេលកំណត់ណាមួយបន្ទាប់ពីទទួលបានការអនុញ្ញាតពីនិយ័តករពាក់ព័ន្ធ។

ឯកសារភ្ជាប់

ប្រភព៖ ផ្សារមូលបត្រកម្ពុជា (ផ.ម.ក) — csx.com.kh