
[ការបង្ហាញព័ត៌មាន] របាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០២៦ របស់សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី
ព័ត៌មានលម្អិតនៃការបង្ហាញព័ត៌មាន
| ឈ្មោះក្រុមហ៊ុន | ធនាគារ អេស៊ីលីដា ភីអិលស៊ី (ABC) |
|---|---|
| កាលបរិច្ឆេទ | 11 សីហា 2026 |
សម្រាប់ត្រីមាសទី២ ឆ្នាំ២០២៦ សម្ព័ន្ធធនាគារទទួលបានចំណូលសរុបចំនួន ១.០១២,៥៤ ប៊ីលានរៀល កើនឡើងចំនួន ៧០,៩៧ ប៊ីលានរៀល ឬ ៧,៥៤% និងប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារចំនួន ២២០,០៤ ប៊ីលានរៀល កើនឡើងចំនួន ២៩,០៤ ប៊ីលានរៀល ឬ ១៥,២០% ធៀបទៅនឹងត្រីមាសទី២ ឆ្នាំ២០២៥។
គិតត្រឹមដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ទ្រព្យសកម្មសរុបរបស់សម្ព័ន្ធធនាគារមានចំនួន ៤៨,៥៧ ទ្រីលានរៀល ដែលកើនឡើងចំនួន ៣៤០,៧៦ ប៊ីលានរៀល ឬ ០,៧១% និងមូលធនផ្តល់ជូនភាគហ៊ុនិករបស់ធនាគារចំនួន ៦,៨២ ទ្រីលានរៀល កើនឡើងចំនួន ១៧៣,៣៧ ប៊ីលានរៀល ឬ ២,៦១% ធៀបទៅនឹងដំណាច់ឆ្នាំ២០២៥។
សូចនាករសំខាន់ៗនៅក្នុង ត្រីមាសទី២ ឆ្នាំ២០២៦ មានដូចខាងក្រោម៖
ចំណេញធៀបនឹងមូលធនមធ្យម (*) : ៣,២៣%
ចំណេញធៀបនឹងទ្រព្យសកម្មមធ្យម (*) : ០,៤៥%
ចំណូលការប្រាក់ធៀបនឹងឥណទានដុលសរុប: ២,៩៣%
ចំណាយប្រតិបត្តិការធៀបនឹងឥណទានដុលសរុប: ១,០៦%
ឥណទានដុលសរុបធៀបនឹងទ្រព្យសកម្មសរុប: ៦៥,៤១%
ឥណទានដុលសរុបធៀបនឹងប្រាក់បញ្ញើសរុប: ៨២,៨៨%
អនុបាតឥណទានមិនដំណើរការ (**) : ៦,៨៥%
អនុបាតសាធនភាព: ១៨,៥៣%
អនុបាតក្របខ័ណ្ឌសន្ទនីយភាពៈ ៣៩១,០២%
(*) . អនុបាតទាំងនេះមិនមែនជាអនុបាតប្រចាំឆ្នាំនោះទេ ហើយត្រូវបានគណនាដោយប្រើតួលេខប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ រយៈពេល ៣ខែ ចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។
. អនុបាតចំណេញធៀបនឹងមូលធនមធ្យម = ប្រាក់ចំណេញក្នុងការិយបរិច្ឆេទដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ / មូលធនមធ្យមផ្តល់ជូនភាគហ៊ុនិករបស់ធនាគារ
. អនុបាតចំណេញធៀបនឹងទ្រព្យសកម្មមធ្យម = ប្រាក់ចំណេញក្នុងការិយបរិច្ឆេទដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ / ទ្រព្យសកម្មសរុបមធ្យម
(**) . អនុបាតឥណទានមិនដំណើរការ = សមតុល្យប្រាក់ដើមតាមកិច្ចសន្យារបស់ឥណទានមិនដំណើរការ / សមតុល្យប្រាក់ដើមឥណទានតាមកិច្ចសន្យាសរុប
ចំនួនបុគ្គលិក (សម្ព័ន្ធធនាគារ): ១៣.២៩២ នាក់
ឯកសារភ្ជាប់
ប្រភព៖ ផ្សារមូលបត្រកម្ពុជា (ផ.ម.ក) — csx.com.kh


