[ការបង្ហាញព័ត៌មាន] របាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០២៦ របស់សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី

Disclosure Details

Company NameACLEDA Bank Plc. (ABC)
Date11 August 2026

សម្រាប់ត្រីមាសទី២ ឆ្នាំ២០២៦ សម្ព័ន្ធធនាគារទទួលបានចំណូលសរុបចំនួន ១.០១២,៥៤ ប៊ីលានរៀល កើនឡើងចំនួន ៧០,៩៧ ប៊ីលានរៀល ឬ ៧,៥៤% និងប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារចំនួន ២២០,០៤ ប៊ីលានរៀល កើនឡើងចំនួន ២៩,០៤​ ប៊ីលានរៀល ឬ ១៥,២០% ធៀបទៅនឹងត្រីមាសទី២ ឆ្នាំ២០២៥។

គិតត្រឹមដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ទ្រព្យសកម្មសរុបរបស់សម្ព័ន្ធធនាគារមានចំនួន ៤៨,៥៧ ទ្រីលានរៀល ដែលកើនឡើងចំនួន ៣៤០,៧៦ ប៊ីលានរៀល ឬ ០,៧១% និងមូលធនផ្តល់ជូនភាគហ៊ុនិករបស់ធនាគារចំនួន ៦,៨២ ទ្រីលានរៀល កើនឡើងចំនួន ១៧៣,៣៧ ប៊ីលានរៀល ឬ ២,៦១% ធៀបទៅនឹងដំណាច់ឆ្នាំ២០២៥។

សូចនាករសំខាន់ៗនៅក្នុង ត្រីមាសទី២ ឆ្នាំ២០២៦ មានដូចខាងក្រោម៖

ចំណេញធៀបនឹងមូលធនមធ្យម (*) : ៣,២៣%

ចំណេញធៀបនឹងទ្រព្យសកម្មមធ្យម (*) : ០,៤៥%

ចំណូលការប្រាក់ធៀបនឹងឥណទានដុលសរុប: ២,៩៣%

ចំណាយប្រតិបត្តិការធៀបនឹងឥណទានដុលសរុប: ១,០៦%

ឥណទានដុលសរុបធៀបនឹងទ្រព្យសកម្មសរុប: ៦៥,៤១%

ឥណទានដុលសរុបធៀបនឹងប្រាក់បញ្ញើសរុប: ៨២,៨៨%

អនុបាតឥណទានមិនដំណើរការ (**) :​ ៦,៨៥%

អនុបាតសាធនភាព: ១៨,៥៣%

អនុបាតក្របខ័ណ្ឌសន្ទនីយភាពៈ ៣៩១,០២%

(*) . អនុបាតទាំងនេះមិនមែនជាអនុបាតប្រចាំឆ្នាំនោះទេ ហើយត្រូវបានគណនាដោយប្រើតួលេខប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ រយៈពេល ៣ខែ ចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។

​ . អនុបាតចំណេញធៀបនឹងមូលធនមធ្យម = ប្រាក់ចំណេញក្នុងការិយបរិច្ឆេទដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ / មូលធនមធ្យមផ្តល់ជូនភាគហ៊ុនិករបស់ធនាគារ

. អនុបាតចំណេញធៀបនឹងទ្រព្យសកម្មមធ្យម = ប្រាក់ចំណេញក្នុងការិយបរិច្ឆេទដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ / ទ្រព្យសកម្មសរុបមធ្យម

(**) .​ អនុបាតឥណទានមិនដំណើរការ = សមតុល្យប្រាក់ដើមតាមកិច្ចសន្យារបស់ឥណទានមិនដំណើរការ / សមតុល្យប្រាក់ដើមឥណទានតាមកិច្ចសន្យាសរុប

ចំនួនបុគ្គលិក (សម្ព័ន្ធធនាគារ): ១៣.២៩២ នាក់

Attachments

Source: Cambodia Securities Exchange (CSX) — csx.com.kh