
[ការបង្ហាញព័ត៌មាន] របាយការណ៍ប្រចាំឆ្នាំ២០២៥ របស់ កសស
ព័ត៌មានលម្អិតនៃការបង្ហាញព័ត៌មាន
| ឈ្មោះក្រុមហ៊ុន | កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) |
|---|---|
| កាលបរិច្ឆេទ | 31 មីនា 2026 |
សម្រាប់រយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៦២១.៤៥៨.៥៤៦.០០០ រៀល កើនឡើង ១៦២.២៤៦.៤១៣.០០០ រៀល ស្មើនឹង ៣៥,៣៣% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ១៧១.៩៧៨.៩៤៧.០០០រៀល កើនឡើង ៤៥.២៤៥.៣១៨.០០០ រៀល ស្មើនឹង៣៥,៧០% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ២.២៨៩.២៧៨.៣៨១.០០០រៀល កើនឡើង ៥១៥.៩៥៣.៧៦៤.០០០រៀល ស្មើនឹង ២៩,១០% និងមូលធនសរុប មានចំនួន ១.២២៥.០០១.៣០៥.០០០រៀល កើនឡើង ១៥៥.០៩៩.៥២៩.០០០ រៀល ស្មើនឹង ១៤,៥០%។
សូចនករសំខាន់ៗសម្រាប់ប្រចាំឆ្នាំ២០២៥ មានដូចខាងក្រោម៖
១-អនុបាតចរន្ត ២,១៦ ដង
២-អនុបាតចរន្តលឿន ១,៩៥ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ៧,៥១%
៤-អនុបាតចំណេញធៀបនឹងមូលធន ១៤,០៤%
៥-អនុបាតគំលាតចំណេញដុល ៣៤,៤០%
៦-អនុបាតគំលាតចំណេញភាព ២៧,៦៧%
៧-អនុបាតលទ្ធភាពសងការប្រាក់ ២៩,៣៩ ដង
៨-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ២.០០៥,០៧ រៀល
ឯកសារភ្ជាប់
ប្រភព៖ ផ្សារមូលបត្រកម្ពុជា (ផ.ម.ក) — csx.com.kh


