[ការបង្ហាញព័ត៌មាន] របាយការណ៍ប្រចាំឆ្នាំ២០២៥ របស់ កសស

披露详情

公司名称Sihanoukville Autonomous Port (PAS)
日期2026年3月31日

សម្រាប់រយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៦២១.៤៥៨.៥៤៦.០០០ រៀល កើនឡើង ១៦២.២៤៦.៤១៣.០០០ រៀល ស្មើនឹង ៣៥,៣៣% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ១៧១.៩៧៨.៩៤៧.០០០រៀល កើនឡើង ៤៥.២៤៥.៣១៨.០០០ រៀល ស្មើនឹង៣៥,៧០% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ទ្រព្យសកម្ម​សរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ២.២៨៩.២៧៨.៣៨១.០០០រៀល កើនឡើង ៥១៥.៩៥៣.៧៦៤.០០០រៀល ស្មើនឹង ២៩,១០% និងមូលធនសរុប មានចំនួន ១.២២៥.០០១.៣០៥.០០០រៀល កើនឡើង ១៥៥.០៩៩.៥២៩.០០០ រៀល ស្មើនឹង ១៤,៥០%។

សូចនករសំខាន់ៗសម្រាប់ប្រចាំឆ្នាំ២០២៥ មានដូចខាងក្រោម៖

១-អនុបាតចរន្ត ២,១៦ ដង

២-អនុបាតចរន្តលឿន ១,៩៥ ដង

៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ៧,៥១%

៤-អនុបាតចំណេញធៀបនឹងមូលធន ១៤,០៤%

៥-អនុបាតគំលាតចំណេញដុល ​​ ៣៤,៤០%

៦-អនុបាតគំលាតចំណេញភាព ២៧,៦៧%

៧-អនុបាតលទ្ធភាពសងការប្រាក់ ២៩,៣៩ ដង

៨-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ២.០០៥,០៧ រៀល

附件

来源:柬埔寨证券交易所(CSX)—— csx.com.kh

[ការបង្ហាញព័ត៌មាន] របាយការណ៍ប្រចាំឆ្នាំ២០២៥ របស់ កសស — Sihanoukville Autonomous Port — 柬埔寨证券 | Cambodia Securities Plc