
[ការបង្ហាញព័ត៌មាន] របាយការណ៍ប្រចាំឆ្នាំ២០២៥ របស់ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក
ព័ត៌មានលម្អិតនៃការបង្ហាញព័ត៌មាន
| ឈ្មោះក្រុមហ៊ុន | ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក (MJQE) |
|---|---|
| កាលបរិច្ឆេទ | 1 មេសា 2026 |
សម្រាប់ផ្សព្វផ្សាយជាសាធារណៈ
ក្នុងឆ្នំា២០២៥ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន មានចំណូលសរុប ចំនួន ១៧៩.២២៧.៥៥៦.០០០ រៀល (៤៤.៦៨៤.០០៨ ដុល្លារអាមេរិក) ធៀបនឹងឆ្នាំ២០២៤ កើនឡើងចំនួន ១៦.៤៤៦.៤២៣ .០០០ រៀល (៤.៦៩៨.៤៦៨ ដុល្លារអាមេរិក) ឬស្មើនឹង ១០% ។ ចំណែកប្រាក់ចំណេញសុទ្ធ សម្រាប់ឆ្នំា២០២៥ សរុបចំនួន ៣២.៥៤២.៩២៥.០០០ រៀល (៨.១៩៣.៨៤០ ដុល្លារអាមេរិក) ធៀបនឹងឆ្នាំ២០២៤ កើនឡើងចំនួន ១៨.៨៤១.៣៤១.០០០ រៀល (៤.៤៣៤.៧៣៩ ដុល្លារអាមេរិក) ឬស្មើនឹង ១៣៨%។
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន មានចំនួន ៤០៩.១៨៤.០៩៩.០០០ រៀល (១០១.៩៦៤.៦៤០ ដុល្លារអាមេរិក) ថយចុះចំនួន ៣៤.៤៤២.៦៥៦.០០០ រៀល (៨.២៥៣.១៨៧ ដុល្លារអាមេរិក) ស្មើនឹង (៨%) និងមូលធនសរុបមានចំនួន ១២៦.៩៦២.៨៥៧.០០០ រៀល (៣១.៦៣៧.៨៩១ ដុល្លារអាមេរិក) កើនឡើងចំនួន ១៦.០៣២.៧១០.០០០ រៀល (៤.០៧៧.៦០៦ ដុល្លារអាមេរិក) ស្មើនឹង ១៤% បើធៀបនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។
សំគាល់ ៖ សវនករឯករាជ្យ បានធ្វើការកំណត់ឡើងវិញ នៃតួរលេខមួយចំនួនក្នុងរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២៤។
សូចនាករសំខាន់ៗ សម្រាប់ឆ្នាំ២០២៥ មានដូចខាងក្រោម៖
១-អនុបាតចរន្ត ១,៣១ ដង
២-អនុបាតចរន្តលឿន ១,១៦ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ៧,៩៥ %
៤-អនុបាតចំណេញធៀបនឹងមូលធន ២៥,៦៣ %
៥-អនុបាតគំលាតចំណេញដុល ៥០,៨៣ %
៦-អនុបាតគំលាតចំណេញភាព ១៨,១៦ %
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ១០០,៤២ រៀល
ឯកសារភ្ជាប់
ប្រភព៖ ផ្សារមូលបត្រកម្ពុជា (ផ.ម.ក) — csx.com.kh


