[ការបង្ហាញព័ត៌មាន] របាយការណ៍ប្រចាំឆ្នាំ២០២៥ របស់ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក

披露详情

公司名称MENGLY J. QUACH EDUCATION PLC. (MJQE)
日期2026年4月1日

សម្រាប់ផ្សព្វផ្សាយជាសាធារណៈ

ក្នុងឆ្នំា២០២៥ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន មានចំណូលសរុប ចំនួន ១៧៩.២២៧.៥៥៦.០០០ រៀល (៤៤.៦៨៤.០០៨ ដុល្លារអាមេរិក) ធៀបនឹងឆ្នាំ២០២៤ កើនឡើងចំនួន ១៦.៤៤៦.៤២៣ .០០០ រៀល (៤.៦៩៨.៤៦៨ ដុល្លារអាមេរិក) ឬស្មើនឹង ១០% ។ ចំណែកប្រាក់ចំណេញសុទ្ធ សម្រាប់ឆ្នំា២០២៥ សរុបចំនួន ៣២.៥៤២.៩២៥.០០០ រៀល (៨.១៩៣.៨៤០ ដុល្លារអាមេរិក) ធៀបនឹងឆ្នាំ២០២៤ កើនឡើងចំនួន ១៨.៨៤១.៣៤១.០០០ រៀល (៤.៤៣៤.៧៣៩ ដុល្លារអាមេរិក) ឬស្មើនឹង ១៣៨%។

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន មានចំនួន ៤០៩.១៨៤.០៩៩.០០០ រៀល (១០១.៩៦៤.៦៤០ ដុល្លារអាមេរិក) ថយចុះចំនួន ៣៤.៤៤២.៦៥៦.០០០ រៀល (៨.២៥៣.១៨៧ ដុល្លារអាមេរិក) ស្មើនឹង (៨%) និងមូលធនសរុបមានចំនួន ១២៦.៩៦២.៨៥៧.០០០ រៀល (៣១.៦៣៧.៨៩១ ដុល្លារអាមេរិក) កើនឡើងចំនួន ១៦.០៣២.៧១០.០០០ រៀល (៤.០៧៧.៦០៦ ដុល្លារអាមេរិក) ស្មើនឹង ១៤% បើធៀបនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

សំគាល់ ៖ សវនករឯករាជ្យ បានធ្វើការកំណត់ឡើងវិញ នៃតួរលេខមួយចំនួនក្នុងរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២៤។

សូចនាករសំខាន់ៗ សម្រាប់ឆ្នាំ២០២៥ មានដូចខាងក្រោម៖

១-អនុបាតចរន្ត ១,៣១ ដង

២-អនុបាតចរន្តលឿន ១,១៦ ដង

៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ៧,៩៥ %

៤-អនុបាតចំណេញធៀបនឹងមូលធន ២៥,៦៣ %

៥-អនុបាតគំលាតចំណេញដុល ៥០,៨៣ %

៦-អនុបាតគំលាតចំណេញភាព ១៨,១៦ %

៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ១០០,៤២ រៀល

附件

来源:柬埔寨证券交易所(CSX)—— csx.com.kh

[ការបង្ហាញព័ត៌មាន] របាយការណ៍ប្រចាំឆ្នាំ២០២៥ របស់ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក — MENGLY J. QUACH EDUCATION PLC. — 柬埔寨证券 | Cambodia Securities Plc