ការចុះបញ្ជីរបស់ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក

ប្រវត្តិរូប

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក បានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី 28 មិថុនា 2023។

ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន បានបង្កើតឡើង ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតក្រោមច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា។ ពួកយើងគឺជាគ្រឹះស្ថានអប់រំឯកជនឈានមុខគេមួយនៅព្រះរាជាណាចក្រកម្ពុជា។ ពួកយើងបានចូលរួមចំណែកជាចម្បងក្នុងការផ្តល់សេវាអប់រំដ៏ទូលំទូលាយ ពីថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី 12 នៅសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) និងផ្នែកភាសា (ភាសាអង់គ្លេស ភាសាចិន និងភាសាថៃ) ការបណ្តុះបណ្តាលឯកទេស និងការបណ្តុះបណ្តាលគរុកោសល្យគ្រូបង្រៀននៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii)។ យើងក៏ផ្តល់ផងដែរនូវសេវាកម្មក្នុងការនាំសិស្សទៅសិក្សានៅក្រៅប្រទេសតាមរយ:កម្មវិធី (SOGO)។ ពួកយើងផ្តោតលើការអប់រំប្រកបដោយគុណភាព សេវាកម្មស្តង់ដារខ្ពស់ និងបរិក្ខាសិក្សាបង្រៀនទំនើបៗ។ លើសពីនេះ កេរ្តិ៍ឈ្មោះដ៏យូរអង្វែងរបស់យើង គឺជាចំណុចខ្លាំងមួយដែលអាចកំណត់ឱ្យយើងឈរលើទីតាំងមួយនាំមុខឆ្ងាយពីគូប្រគួតប្រជែងរបស់យើង។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.mjqeducation.edu.kh.

ក្រុមហ៊ុន

អំពី ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក គឺជាស្ថាប័នអប់រំមួយដែលផ្តោតសំខាន់បំផុតទៅលើ គុណភាព វិន័យ និងសេវាកម្ម។ សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) មានសាខាចំនួន២០ និងសិស្សចំនួនជាង២៣,០០០នាក់ ហើយសាខាចំនួនបួនបន្ថែមទៀតកំពុងត្រូវបានសាងសង់ដែលមានទីតាំងស្ថិតនៅខណ្ឌចំការដូង(២សាខា) និងខណ្ឌទួលសង្កែ(២សាខា)។

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក មានបុគ្គលិកចំនួនជាង ២,៥០០ នាក់ រួមជាមួយនឹងការពង្រីកវិសាលភាពដ៏រឹងមាំនៃបច្ចេកវិទ្យារបស់យើង ដោយមានទាំងប្រព័ន្ធគ្រប់គ្រងសាលារៀន និងការបើកដំណើរការកម្មវិធី Mengly J. Quach Education App ដែលជាកម្មវិធី សម្រួលដល់ទំនាក់ទំនង និងកែលម្អដំណើរការអប់រំនិងរដ្ឋបាលរបស់យើង។

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល (គិតត្រឹមថ្ងៃទី ២៨ មិថុនា ២០២៣)មុខតំណែង
1. អ្នកឧញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលីប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិ
2. លោក គួច អាឡិចអភិបាលប្រតិបត្តិ និងទីប្រឹក្សាជាន់ខ្ពស់
3. លោក គួច ផលអភិបាលប្រតិបត្តិ និងទីប្រឹក្សាជាន់ខ្ពស់
4. លោកជំទាវ អ៊ឺង លីហុងអភិបាលប្រតិបត្តិ
5. លោក គង់ វ៉ារ៉ាអភិបាលឯករាជ្យ

ភាគហ៊ុនិកកាន់កាប់ភាគហ៊ុនច្រើន

ភាគហ៊ុនិកសញ្ជាតិចំនួនភាគហ៊ុន% ភាគហ៊ុន
អ្នកឧកញ៉ា​ វេជ្ជបណ្ឌិត គួច ម៉េងលីខ្មែរ194,737,90860.09%
លោក គួច អាឡិចខ្មែរ25,127,4727.75%
សរុប-219,865,38067.84%

គោលនយោបាយភាគលាភ

យោងតាមការរឹតបន្តឹងលើការប្រកាសភាគលាភក្រោមច្បាប់ជាធរមាន ភាគហ៊ុនិកទាំងអស់របស់ក្រុមហ៊ុនមានសិទ្ធិទទួលបានភាគលាភដែលត្រូវបានប្រកាស និងទូទាត់ដោយក្រុមហ៊ុន។ ក្រុមប្រឹក្សាភិបាលមានបំណងផ្តល់អនុសាសន៍ទៅលើភាគលាភ ដើម្បីអនុញ្ញាតអោយភាគហ៊ុនិកទាំងអស់ចូលរួមក្នុងការទទួលបានប្រាក់ចំណេញរបស់ក្រុមហ៊ុនយើង ក៏ដូចជារក្សាបាននូវទុនបម្រុងគ្រប់គ្រាន់សម្រាប់ការលូតលាស់របស់ក្រុមហ៊ុននាពេលអនាគត។ ភាគលាភដែលក្រុមប្រឹក្សាភិបាលនឹងផ្តល់អនុសាសន៍ ឬប្រកាស នៅឆ្នាំហិរញ្ញវត្ថុជាក់លាក់ណាមួយ ឬអំឡុងពេលណាមួយ គឺពឹងផ្អែកលើកត្តាផ្សេងៗដែលរៀបរាប់ខាងក្រោម ក៍ដូចជាកត្តាផ្សេងទៀតពាក់ព័ន្ធនឹងក្រុមប្រឹក្សាភិបាល។ យើងនឹងពិចារណាលើកត្តាផ្សេងៗដូចដែលបានកំណត់ខាងក្រោម ដើម្បីកំណត់កម្រិតនៃការទូទាត់ភាគលាភ : (i) កម្រិតនៃសាច់ប្រាក់ និងប្រាក់ចំណេញរក្សាទុករបស់ក្រុមហ៊ុន (ii)លទ្ធផលហិរញ្ញវត្ថុ ប្រវត្តិសាស្ត្រ និងរំពឹងទុករបស់ក្រុមហ៊ុន (iii) កម្រិតនៃការព្យាការណ៍នៃចំណាយមូលធន និងផែនការវិនិយោគផ្សេងៗរបស់ក្រុមហ៊ុន (iv)លក្ខខណ្ឌតម្រូវនៃទុនបង្វិលរបស់ក្រុមហ៊ុន និង (v) ការរឹតត្បៀតតាមរយ:កិច្ចសន្សា និង/ឬបំណុលដែលអាចកើតមានណាមួយ។

សម្រាប់ភាគលាភក្នង FYE 2023 និង FYE 2024 តែប៉ុណ្ណោះ (រយ:ពេលធានាភាគលាភ) ក្រុមហ៊ុនធានាក្នុងការប្រកាស និងចែកចាយភាគលាភចំនួន 0.0306 ដុល្លារអាមេរិក ក្នុងមួយហ៊ុនក្នុងតម្លៃ IPO (“ភាគលាភត្រូវបានធានា”)។ ភាគហ៊ុនិកកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតច្រើនលើសលប់ បានយល់ព្រមជាលក្ខណ:បុគ្គល និងបានអនុវត្តចំពោះក្រុមហ៊ុន ដើម្បីលះបង់ និងបោះបង់សិទ្ធិលើភាគលាភត្រូវបានធានា ហើយយល់ព្រមទទួលភាគលាភដែលត្រូវបានស្នើឡើងដោយក្រុមប្រឹក្សាភិបាល និងអនុម័តដោយម្ចាស់ភាគហ៊ុន។

ព័ត៌មានចុះបញ្ជី

ឈ្មោះក្រុមហ៊ុនក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក
និមិត្តសញ្ញាMJQE
លេខកូដ ISINKH1000210000
វិស័យអប់រំ
ប្រភេទភាគហ៊ុនចុះបញ្ជីភាគហ៊ុនមានសិទ្ធិបោះឆ្នោត
ចំនួនភាគហ៊ុនចុះបញ្ជី324,059,527
កាលបរិច្ឆេទចុះបញ្ជី28 មិថុនា 2023
ឆ្នាំបង្កើត2005
ចំនួនបុគ្គលិក2,595
ក្រុមហ៊ុនធានាទិញអ អេច ប៊ី ស៊ីឃ្យួរឹធី (ខេមបូឌា) ម.ក
ថ្ងៃជួញដូរដំបូងថ្ងៃទី28 ខែមិថុនា ឆ្នាំ2023
តម្លៃ បរិវិសកម្ម2,080
តម្លៃចារឹក200
ភាគហ៊ុនបោះផ្សាយថ្មី3,959,527
តម្លៃបិទថ្ងៃដំបូង2,200

សង្ខេបទិន្នន័យជួញដូរ

ឆ្នាំ20252024202320222021
មូលធនីយកម្មទីផ្សារ657,841674,044690,247--
តម្លៃចុងក្រោយ2,0302,0802,130--
តម្លៃមធ្យម2,035.002,065.002,134.00--
តម្លៃខ្ពស់បំផុត2,1902,2602,550--
តម្លៃទាបបំផុត1,9602,0002,060--
តម្លៃជួញដូរក្នុងមួយថ្ងៃ18.0025.9673.00--
អនុបាតចរាចរភាគហ៊ុន27.7%38.91%54.12%--
P/E20.2755.8136.29174.06-
P/BV5.186.787.88--
ទិន្នផលភាគលាភ7.00 %7.00 %7.00 %--
អនុបាតបែងចែកភាគលាភ43.58%146.20%8.25%--
ភាគលាភជាសាច់ប្រាក់ក្នុងមួយភាគហ៊ុន145.60145.60145.60--
ROE25.63 %12.10 %20.12 %5.87 %-
ROA7.95 %2.80 %4.28 %1.33 %-
អនុបាតបំណុល69.00 %126.05 %100.33 %107.43 %-
អនុបាតចរន្ត131.00 %76.88 %78.66 %77.32 %-

សង្ខេបហិរញ្ញវត្ថុ

ឆ្នាំ20252024202320222021
ទ្រព្យសកម្មសរុប409,184.00430,162.00408,358.00303,959.00229,475.00
ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ194,237.00180,463.00151,669.00114,980.00108,722.00
ទ្រព្យសកម្មចរន្ត83,647.0097,856.0079,231.0066,555.0047,761.00
សារពើភណ្ឌ9,636.0011,594.009,155.006,300.005,512.00
គណនីត្រូវទទួល8,748.005,750.0022,312.0024,740.0014,209.00
សាច់ប្រាក់65,052.0080,512.0047,765.0035,515.0028,040.00
មូលធនម្ចាស់ភាគហ៊ុនសរុប126,963.0099,436.0096,134.0068,937.0069,675.00
ដើមទុនភាគហ៊ុន70,820.0066,189.0066,189.0020,726.0020,390.00
ប្រាក់ចំណេញរក្សាទុក56,750.0027,239.0023,936.0048,211.0049,284.00
បំណុលសរុប282,221.00330,726.00312,224.00235,022.00159,801.00
បំណុលចរន្ត282,221.0077,634.0062,011.0061,953.0033,889.00
គណនីត្រូវសង4,538.008,251.007,250.005,162.003,381.00
ប្រាក់ចំណូល179,227.00164,087.00149,606.0079,758.0052,982.00
ប្រាក់ចំណេញដុល91,097.00103,898.0095,888.0049,310.0032,328.00
EBIT53,132.0038,327.0035,344.0015,144.00-
ប្រាក់ចំណេញសុទ្ធ32,543.0012,033.0019,081.004,046.00(1,581.00)
EPS100.0037.0059.0012.001.00
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ39,15853,17445,37138,35218,766
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ9,362(62,982)(58,473)(22,800)(12,614)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន(37,060)20,57518,537(16,131)(14,069)
លំហូរសាច់ប្រាក់សុទ្ធ11,46110,7675,435(580)(7,917)
ក្រុមហ៊ុនសវនកម្មErnst & Young (Cambodia) LtdBDO (Cambodia) LimitedBDO (Cambodia) Limited--

* ទិន្នន័យគិតត្រឹមចុងឆ្នាំ​២០២៣ ប្រសិនបើមិនមានការបញ្ជាក់

ការបង្ហាញព័ត៌មាន

ប្រភព៖ ផ្សារមូលបត្រកម្ពុជា (ផ.ម.ក) — csx.com.kh