[ការបង្ហាញព័ត៌មាន] របាយការណ៏ត្រីមាសទី១ ឆ្នាំ២០២៦​ របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន

ព័ត៌មានលម្អិតនៃការបង្ហាញព័ត៌មាន

ឈ្មោះក្រុមហ៊ុនក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក (MJQE)
កាលបរិច្ឆេទ15 ឧសភា 2026

ក្នុងត្រីមាសទី១ ឆ្នំា២០២៦ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន មានចំណូលសរុប ចំនួន ៤៦.៤៨៣.៩១១.០០០ រៀល (១១.៥៦៦.០៣៩ ដុល្លារអាមេរិក) ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៥ កើនឡើងចំនួន២.២៧៩.៧៨៣.០០០ រៀល (៥៦១.៧៧៥ ដុល្លារអាមេរិក) ឬស្មើនឹង ៥,១៦%។ ចំណែកប្រាក់ចំណេញសុទ្ធ សម្រាប់ត្រីមាសទី១ ឆ្នំា២០២៦ សរុបចំនួន ១.៥៨៨.៦៨០.០០០ រៀល (៤៩១.៩៦១ ដុល្លារអាមេរិក) ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៥ ថយចុះចំនួន ៥.៤៩៨.៩៨៩.០០០ រៀល (១.៤៥២.២០៨.០០០ ដុល្លារអាមេរិក) ឬស្មើនឹង (៧៧,៥៩%)។

សូចនាករសំខាន់ៗ សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៦ មានដូចខាងក្រោម៖

១-អនុបាតចរន្ត៖ ១,៣៦ ដង

២-អនុបាតចរន្តលឿន៖ ១,១៩ ដង

៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម៖ ០,៤០%

៤-អនុបាតចំណេញធៀបនឹងមូលធន៖ ១,២៤%

៥-អនុបាតគំលាតចំណេញដុល៖ ៥៤,៤៩%

៦-អនុបាតគំលាតចំណេញភាព៖ ៣,៤២%

៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ៖ ៥ រៀល

ឯកសារភ្ជាប់

ប្រភព៖ ផ្សារមូលបត្រកម្ពុជា (ផ.ម.ក) — csx.com.kh

[ការបង្ហាញព័ត៌មាន] របាយការណ៏ត្រីមាសទី១ ឆ្នាំ២០២៦​ របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន — ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក — ខេមបូឌា ស៊ីឃ្យួរឹធី ម.ក | Cambodia Securities Plc