ការចុះបញ្ជីរបស់ ជេអេស លែន ភីអ៊ិលស៊ី

ប្រវត្តិរូប

ជេអេស លែន ភីអ៊ិលស៊ី

ជេអេស លែន ភីអ៊ិលស៊ី បានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី 10 កុម្ភៈ 2022។

ក្រុមហ៊ុន ជេអេស លែន ត្រូវបានបង្កើតឡើងនៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៤ ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតក្រោមច្បាប់ស្ដីពីសហគ្រាសពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនត្រូវបានបំលែងទៅជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត និងអនុម័តយកនាមករណ៍បច្ចុប្បន្ននេះ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ដើម្បីសម្រួលដល់ការធ្វើសំណើបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង។

បេសកកម្មចម្បងរបស់ក្រុមហ៊ុន គឺសាងសង់លំនៅដ្ឋានដែលអាចបំពេញនូវរាល់តម្រូវការចាំបាច់របស់ប្រជាជនកម្ពុជា បូករួមជាមួយនឹងគុណភាពនៃលំនៅដ្ឋាន ដែលជម្រុញអោយការរស់នៅរបស់អតិថិជនពោរពេញទៅដោយភាពសម្បូរបែប។ តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបបំផុតសម្រាប់ការសាងសង់ និងការសម្របទៅតាមនិន្នាការនៃស្ថាបត្យកម្មចុងក្រោយបង្អស់ វាគឺជាទស្សនវិស័យរបស់ក្រុមហ៊ុនដែលត្រូវបានកំណត់ថា ប្រជាជនកម្ពុជាទាំងអស់អាចមានលទ្ធភាពក្នុងការធ្វើជាម្ចាស់កម្មសិទ្ធិលើគេហដ្ឋានដែលស្រស់ស្អាត តម្លៃសមរម្យជាមួយនឹងការរចនាម៉ូតដ៏ប្រណិតបំផុត។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.jslandplc.com.

ក្រុមហ៊ុន

អំពី ជេអេស លែន ភីអ៊ិលស៊ី

ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី គឺស្ថិតនៅក្នុងចំណោម អ្នកត្រួសត្រាយការបង្ហាញនូវគម្រោង ខុនដូរដែលមានតម្លៃសមរម្យ នៅក្នុងរាជធានីភ្នំពេញ។ ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី បានបើកអោយដំណើរការខុនដូដំបូងបំផុតរបស់ខ្លួនក្នុង ខណ្ឌសែនសុខ នៅឆ្នាំ២០១៥ ហើយត្រូវបានបញ្ចប់ និងប្រគល់ជូនអតិថិជននៅឆ្នាំ ២០១៩។

ដោយយើងបានជោគជ័យក្នុងការសាងសង់ TGR1 ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី បានចាប់ផ្តើមគម្រោងទី២ របស់ខ្លួនដែលមានឈ្មោះថា TGR2 ក្នុងឆ្នាំ២០២០ និងបានបញ្ចប់ការសាងសង់គ្រោងនៃអគារនេះដោយជោគ ជ័យក្នុងឆ្នាំ២០២២។ គម្រោងនេះត្រូវបានបញ្ចប់ការសាងសង់មុនកាលវិភាគ និងប្រគល់ជូនចំណែកឯកជន (ខុនដូ) ដល់អ្នកទិញចាប់តាំងពីខែសីហា ឆ្នាំ២០២៣ កន្លងមក។

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល (គិតត្រឹមថ្ងៃទី ០២ មីនា ២០២០)មុខតំណែង
១. ​ លោកឧញ៉ា កូយ ឡេសានប្រធានក្រុមប្រឹក្សាភិបាល
២.​​​​​​ Dato' Yap Ting Chiatអភិបាលប្រតិបត្តិ
៣. លោកឧញ៉ា ម៉េង លីអភិបាលមិនប្រតិបត្តិ
៤. លោក Tang Chun Kiuអភិបាលមិនប្រតិបត្តិ
៥. លោក​ Yap Maow Junអភិបាលមិនប្រតិបត្តិ
៦. លោក​ Yap Ting Wuiអភិបាលមិនប្រតិបត្តិ
៧. លោក​ Tang Chat Tongអភិបាលមិនប្រតិបត្តិ
៨. លោក តាន់ សែឆាយអភិបាលឯករាជ្យ
៩. លោក Dato’ Tan Teck Zinអភិបាលឯករាជ្យ

ភាគហ៊ុនិកកាន់កាប់ភាគហ៊ុនច្រើន

ភាគហ៊ុនិកសញ្ជាតិចំនួនភាគហ៊ុន% ភាគហ៊ុន
ឧកញ៉ា Dato’ Yap Ting Chiatម៉ាឡេស៊ី6,359,51724.74%
ឧកញ៉ា កូយ ឡេសានខ្មែរ6,306,71824.53%
Nordest Asia Capital Co., Ltd.ម៉ាឡេស៊ី2,571,00010.00%
ឧកញ៉ា ម៉េង លីខ្មែរ​1,695,7911.60%
គិន សុលីដាខ្មែរ1,695,7911.60%
CT Development PPC Limitedហុងកុង1,285,5005.00%
Phrontier Capital Co., Ltd.សិង្ហបុរី1,285,5005.00%
សរុប-21,199,81772.47%

គោលនយោបាយភាគលាភ

លទ្ធភាពរបស់ក្រុមហ៊ុនក្នុងការទូទាត់ភាគលាភ ឬធ្វើការបែងចែកផ្សេងៗទៅកាន់ភាគហ៊ុនិក គឺផ្អែកលើកត្តាពាក់ព័ន្ធផ្សេងៗ ដែលមានដូចជា ប្រាក់ចំណេញ និងសាច់ប្រាក់លើសដែលមិនត្រូវការសម្រាប់ផ្គត់ផ្គង់ធុរកិច្ចរបស់ក្រុមហ៊ុន។

អភិបាលរបស់ក្រុមហ៊ុន នឹងធ្វើការពិចារណាទៅលើកត្តាដូចខាងក្រោម ក្នុងចំណោមកត្តាផ្សេងៗទៀតនៅពេលដែលផ្ដល់អនុសាសន៍ដើម្បីស្នើសុំការអនុម័តលើភាគលាភពី ភាគហ៊ុនិក ឬនៅពេលប្រកាសភាគលាភក្នុងគ្រាណាមួយ៖

(១) កម្រិតនៃសាច់ប្រាក់ និង ប្រាក់ចំណេញរក្សាទុករបស់ក្រុមហ៊ុន

(២) លទ្ធផលហិរញ្ញវត្ថុដែលរំពឹងទុករបស់ក្រុមហ៊ុន

(៣) កម្រិតនៃការគ្រោងទុកនូវចំណាយមូលធន និងផែនការវិនិយោគរបស់ក្រុមហ៊ុន

(៤) លក្ខខណ្ឌតម្រូវទុនបង្វិលរបស់ក្រុមហ៊ុន និង

(៥) ការរឹតត្បិតតាមរយៈកិច្ចសន្យា និងឬ/បំណុលដែលអាចកើតមានណាមួយ។

រាល់ការប្រកាសបែងចែកភាគលាភ នឹងត្រូវមានការណែនាំពីក្រុមប្រឹក្សាភិបាល និងមានការអនុម័តក្នុងកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក។

អាស្រ័យហេតុនេះ វាគឺជាគោលបំណងរបស់ក្រុមប្រឹក្សាភិបាល ក្នុងការផ្ដល់អនុសាសន៍និងធ្វើការស្នើសុំដើម្បីបែងចែកភាគលាភ ក្នុងទំហំអប្បបរមា ២០% នៃប្រាក់ចំណេញបន្ទាប់ពីបង់ពន្ធរួច ក្រោមលក្ខខណ្ឌដូចដែលបានចែងខាងលើ។

ទោះបីជាយ៉ាងណាក៏ដោយ វិនិយោគិនត្រូវដឹងថា គោលបំណងក្នុងការផ្ដល់អនុសាសន៍ដើម្បីបែងចែកភាគលាភនេះ មិនមែនជាកាតព្វកិច្ចផ្លូវច្បាប់ដែលក្រុមហ៊ុននឹងត្រូវតែអនុវត្តឡើយ។ ជាមួយគ្នានេះដែរ កម្រិតនៃភាគលាភ មិនគួរត្រូវចាត់ទុកជាសូចនករកំណត់អំពី គោលនយោបាយបែងចែកភាគលាភនាពេលអនាគតរបស់ក្រុមហ៊ុនឡើយ។ មិនមានការធានាណាមួយកំណត់ថា ភាគលាភនឹងត្រូវបែងចែកនាពេលអនាគត ឬនៅក្នុងពេលកំណត់ណាមួយនោះទេ។ ក្នុងការពិចារណាកំណត់បែងចែកភាគលាភសម្រាប់ដំណាច់ឆ្នាំហិរញ្ញវត្ថុនីមួយៗ ក្រុមហ៊ុននឹងផ្ដោតសំខាន់លើការបង្កើននូវផលប្រយោជន៍ជាអតិបរមាដល់ភាគហ៊ុនិក។

ព័ត៌មានចុះបញ្ជី

ឈ្មោះក្រុមហ៊ុនជេអេស លែន ភីអ៊ិលស៊ី
និមិត្តសញ្ញាJSL
លេខកូដ ISINKH1000160007
វិស័យអភិវឌ្ឍន៍ខុនដូ
ប្រភេទភាគហ៊ុនចុះបញ្ជីភាគហ៊ុនមានសិទិ្ធបោះឆ្នោត
ចំនួនភាគហ៊ុនចុះបញ្ជី25,710,000
កាលបរិច្ឆេទចុះបញ្ជី10 កុម្ភៈ 2022
ឆ្នាំបង្កើត2014
ចំនួនបុគ្គលិក18
ក្រុមហ៊ុនធានាទិញអ អេច ប៊ី ស៊ីឃ្យួរឹធី (ខេមបូឌា) ម.ក
ថ្ងៃជួញដូរដំបូងថ្ងៃទី10 ខែកុម្ភៈ ឆ្នាំ2022
តម្លៃ បរិវិសកម្ម1,900
តម្លៃចារឹក100
ភាគហ៊ុនបោះផ្សាយថ្មី8,281,000
តម្លៃបិទថ្ងៃដំបូង2,420

សង្ខេបទិន្នន័យជួញដូរ

ឆ្នាំ20252024202320222021
មូលធនីយកម្មទីផ្សារ63,24787,928113,124127,522-
តម្លៃចុងក្រោយ2,4603,4204,4004,960-
តម្លៃមធ្យម2,871.003,718.003,846.004,634.00-
តម្លៃខ្ពស់បំផុត3,4404,6804,9607,500-
តម្លៃទាបបំផុត2,3803,1402,2102,420-
តម្លៃជួញដូរក្នុងមួយថ្ងៃ3.813.3213.2023.53-
អនុបាតចរាចរភាគហ៊ុន7.99%5.07%17.68%27.57%-
P/E-13.8113.81--
P/BV9.267.427.4215.56-
ទិន្នផលភាគលាភ9.26 %2.27 %---
អនុបាតបែងចែកភាគលាភ84.37%84.37%---
ភាគលាភជាសាច់ប្រាក់ក្នុងមួយភាគហ៊ុន77.7977.79---
ROE(127.86%)16.00 %61.00 %(94.00%)-
ROA(11.40%)3.00 %9.00 %(10.00%)-
អនុបាតបំណុល10.21 %83.00 %86.00 %90.00 %-
អនុបាតចរន្ត102.24 %161.00 %100.00 %150.00 %-

សង្ខេបហិរញ្ញវត្ថុ

ឆ្នាំ20252024202320222021
ទ្រព្យសកម្មសរុប76,574.00102,893.0093,388.0068,874.0041,448.00
ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ3,129.003,193.002,860.002,782.002,711.00
ទ្រព្យសកម្មចរន្ត25,485.0058,249.0036,775.0065,965.0038,354.00
សារពើភណ្ឌ18,332.0016,919.0018,947.00314.00311.00
គណនីត្រូវទទួល4,922.006,283.001,885.00326.0079.00
សាច់ប្រាក់642.00565.00852.001,110.00846.00
មូលធនម្ចាស់ភាគហ៊ុនសរុប6,828.0017,618.0015,248.008,197.002,983.00
ដើមទុនភាគហ៊ុន2,571.002,571.002,571.002,571.002,000.00
ប្រាក់ចំណេញរក្សាទុក-5,249.005,482.002,858.00-4,300.00950.00
បំណុលសរុប69,746.0085,274.0078,140.0060,677.0038,465.00
បំណុលចរន្ត69,746.0036,119.0036,894.0043,924.0030,282.00
គណនីត្រូវសង10,483.0016,432.0024,042.009,490.0010,747.00
ប្រាក់ចំណូល5,068.0017,985.0068,953.00-5,462.00
ប្រាក់ចំណេញដុល1,060.006,988.0016,366.00-2,298.00
EBIT(8,629.00)2,812.008,158.00(5,212.00)234.00
ប្រាក់ចំណេញសុទ្ធ(8,730.00)2,624.007,158.00(5,250.00)101.00
EPS(339.00)102.00278.44(212.21)7.99
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ1,649(799)(5,177)(24,081)(3,798)
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ1,674(14,567)(3,885)(108)(128)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន(3,245)15,0898,81224,4433,849
លំហូរសាច់ប្រាក់សុទ្ធ78(277)(250)254(77)
ក្រុមហ៊ុនសវនកម្មហ្គ្រេន សនថុន (ខេមបូឌា) លីមីធីតហ្គ្រេន សនថុន (ខេមបូឌា) លីមីធីតGrant Thornton (Cambodia) LimitedGrant Thornton (Cambodia) LimitedGrant Thornton (Cambodia) Limited

* ទិន្នន័យគិតត្រឹមចុងឆ្នាំ​២០២៣ ប្រសិនបើមិនមានការបញ្ជាក់

ការបង្ហាញព័ត៌មាន

ប្រភព៖ ផ្សារមូលបត្រកម្ពុជា (ផ.ម.ក) — csx.com.kh