
[ការបង្ហាញព័ត៌មាន] សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក
ព័ត៌មានលម្អិតនៃការបង្ហាញព័ត៌មាន
| ឈ្មោះក្រុមហ៊ុន | ជេអេស លែន ភីអ៊ិលស៊ី (JSL) |
|---|---|
| កាលបរិច្ឆេទ | 12 មិថុនា 2026 |
| ១ - កាលបរិច្ឆេទប្រជុំ | 2026-06-12 10:00 |
| ២ - របៀបវារៈ | ១. ការចុះឈ្មោះរបស់ភាគហ៊ុនិក និងទទួលទានអាហារសម្រន់ពេលព្រឹក ២. គោរពភ្លេងជាតិ ៣. ការបើកកិច្ចប្រជុំ ៣.១. មតិស្វាគមន៍របស់ ឧកញ៉ា កូយ ឡេសាន ប្រធានក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី ៣.២. ការណែនាំសមាជិកក្រុមប្រឹក្សាភិបាល ៤. បទបង្ហាញស្តីពី របាយការណ៍សាជីវកម្មប្រចាំឆ្នាំ ២០២៥ ៤.១. របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២៥ ៥ .បទបង្ហាញស្តីពី របាយការណ៍ស្តីពីផែនការអភិវឌ្ឍន៍អាជីវកម្ម ៥.១. ផែនការប្រចាំឆ្នាំប្រកបដោយនិរន្តរភាព ៦. របាយការណ៍ស្តីពីក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនបុត្រសម្ព័ន្ធ ៦.១. ក្រុមហ៊ុន ជេអេស វេនឈ័រ ឯ.ក ៧. សេចក្តីសម្រេចការបោះឆ្នោត ៧.១. ការអនុម័តតែងតាំងលើការបន្តអាណត្តិ ឧកញ៉ា កូយ ឡេសាន ជាប្រធានក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី រយៈពេល៥ (ប្រាំ) ឆ្នាំបន្ថែមទៀតរបស់ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី រយៈពេល ៣ (បី) ឆ្នាំបន្ថែមទៀត ៧.២. ការអនុម័តតែងតាំងលើការបន្តអាណត្តិ លោក YAP TENG WUI ជាអភិបាលមិនប្រតិបត្តិ របស់ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី រយៈពេល ៣ (បី) ឆ្នាំបន្ថែមទៀត ៧.៣. ការអនុម័តលើកាមិនបែងចែកភាគលាភសម្រាប់ឆ្នាំ ២០២៥ របស់ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី ៨. ប្រកាសលទ្ធផលនៃការបោះឆ្នោត ៩. មតិបិទកម្មវិធីរបស់ ឧកញ៉ា កូយ ឡេសាន ប្រធានក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុនជេអេស លែន ភីអិលស៊ី |
| ៣ - សេចក្តីសង្ខេបនៃលទ្ធផលប្រជុំ | ១. បានអនុម័តលើការបន្តអាណត្តិ ឧកញ៉ា កូយ ឡេសាន ជាប្រធានក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី រយៈពេល៥ (ប្រាំ) ឆ្នាំបន្ថែមទៀត ២. បានអនុម័តលើការបន្តអាណត្តិ ឧកញ៉ា DATO’ YAP TING CHIAT ជាអភិបាលប្រតិបត្តិ/នាយកប្រតិបត្តិ របស់ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ីរយៈពេល៥ (ប្រាំ) ឆ្នាំបន្ថែមទៀត ៣. បានអនុម័តលើកាមិនបែងចែកភាគលាភសម្រាប់ឆ្នាំ ២០២៥ របស់ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី |
| ៤ - ផ្សេងៗ | សូមទាញយកព័ត៌មានលម្អិតក្នុងឯកសារដូចមានភ្ជាប់ ។ |
ឯកសារភ្ជាប់
ប្រភព៖ ផ្សារមូលបត្រកម្ពុជា (ផ.ម.ក) — csx.com.kh


