ការចុះបញ្ជីរបស់ ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក

ប្រវត្តិរូប

ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក

ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក បានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី 6 កញ្ញា 2021។

ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៥ ជាក្រុមហ៊ុនពហុមុខងារផ្នែកវិស្វកម្ម និងសំណង់ដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងព្រះរាជាណាចក្រកម្ពុជា។ ឌី ប៊ី ឌី ផ្តល់សេវាកម្មដូចជា សេវាកម្មសាងសង់ គូរប្លង់ ដំឡើង និងថែទាំ ដែលសេវាកម្មទាំងនេះធ្វើឱ្យក្រុមហ៊ុនទទួលបានការពេញចិត្ត ទទួលស្គាល់ស្នាដៃ និងគុណភាពពីសំណាក់អតិថិជនជាតិជាម្ចាស់គម្រោង និងអតិថិជនដែលជាទីប្រឹក្សា។

ឌី ប៊ី ឌី បាននិងកំពុងពង្រីកអាជីវកម្មរបស់ខ្លួនពីការផ្តោតសំខាន់លើផ្នែក MEP ក្លាយទៅជាអ្នកម៉ៅការនៃគម្រោងសាងសង់ទាំងមូល។

ឌី ប៊ី ឌី មានខ្សែសង្វាក់ផលិតកម្មផ្ទាល់ខ្លួន និងមានសមត្ថភាពផលិតសម្ភារៈដែលពាក់ព័ន្ធនឹង MEP ទៅតាមតម្រូវការ ការបង្កើនខ្សែសង្វាក់ផ្គត់ផ្គង់ (កាត់បន្ថយការនាំចូល) និងការបង្កើនប្រាក់ចំណូលពីការលក់សម្ភារៈទាំងនោះទៅឱ្យអ្នកម៉ៅការផ្សេងទៀត និងទីផ្សារលក់រាយ។ ក្រៅពីការសាងសង់ ការបំពាក់ឧបករណ៍ និងសេវាកម្មថែទាំ ផ្នែកគម្រោងរបស់ ឌី ប៊ី ឌី តំណាងឱ្យផលិតផលម៉ាកល្បីៗជាច្រើនរួមមានផលិតផលម៉ាក AURORA, STAC, Tsurumi, KSB, SAMSUNG, DAIKIN, SCHNEIDER, Simplex, YAZAKI, VIGILANT, Honeywell និងម៉ាក KOHLER។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.dbdengineering.com.

ក្រុមហ៊ុន

អំពី ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក

- មោទនភាពរបស់ ក្រុមហ៊ុន ឌី ប៊ី ឌី គឺការបញ្ចប់គម្រោងទាន់ពេលវេលាជាមួយនឹងស្នាដៃការងារដែលមានគុណភាពខ្ពស់ ដែលទទួលបាននូវការកោតសរសើរ និងពេញចិត្តពីសំណាក់អតិថិជនចំពោះគម្រោងធំៗដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ជាច្រើនដូចជា Ajinomoto factory, Minibea factory, AEON Mall 1&2, B-Quik, Heineken Factory, SVI AEC, Liwayway Food & Industry factory, Northbridge School, North Park Condominium, Bodaiju Residence, Chip Mong Mall, Biomass Boil Plant, Tribe Hotel, Wing Office Tower ជាដើម។

- នៅឆ្នាំ២០២៣ ក្រុមហ៊ុន ឌី ប៊ី ឌី បានទទួលគម្រោងការងារផ្នែក Plumbing Drainage and Fire Protection System and ACMV System របស់ FTB Tower ដែលមានទឹកប្រាក់កិច្ចសន្យា ១៤ លានដុល្លារអាមេរិក ដោយមិនរាប់បញ្ចូលពន្ធលើតម្លៃបន្ថែម។

- នៅឆ្នាំ២០២៣ ក្រុមហ៊ុន ឌី ប៊ី ឌី បានទទួលគម្រោងការងារផ្នែក Construction of Warehouse របស់ OJI PACKAGING ដែលមានទឹកប្រាក់កិច្ចសន្យាចំនួន ៥,៩ លានដុល្លារអាមេរិក ដោយមិនរាប់បញ្ចូលពន្ធលើតម្លៃបន្ថែម។

- នៅឆ្នាំ២០២៣ ក្រុមហ៊ុន ឌី ប៊ី ឌី បានទទួលគម្រោងការងារផ្នែក external work, supply and installation of communication, power system cable duct & fire protection and plumbing works to Headhouse របស់ Techo International Airport ដែលមានទឹកប្រាក់កិច្ចសន្យា និងកិច្ចសន្យាបន្ថែមចំនួន ១២ លានដុល្លារអាមេរិក ដោយមិនរាប់បញ្ចូលពន្ធលើតម្លៃបន្ថែម។

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលមុខតំណែង
១. លោក នាង វិធីប្រធានក្រុមប្រឹក្សាភិបាល
២. លោកស្រី លឹម មុយលីអភិបាលប្រតិបត្តិ
៣. លោក ហ៊ុយ វ៉ាថារ៉ូអភិបាលឯករាជ្យ
៤. លោក ថៃ វ៉ាន់ថាអភិបាលមិនប្រតិបត្តិ
៥. លោក Paul Carey Clementsអភិបាលមិនប្រតិបត្តិ

ភាគហ៊ុនិកកាន់កាប់ភាគហ៊ុនច្រើន

ភាគហ៊ុនិកសញ្ជាតិចំនួនភាគហ៊ុន% ភាគហ៊ុន
ក្រុមហ៊ុន អ៊ិនធើ ឡូជីស្ទីក (ខេមបូឌា)ខ្មែរ3,400,06152.62%
សរុប-3,400,06152.62%

គោលនយោបាយភាគលាភ

ភាគលាភដែលមានលក្ខណៈសមស្របដោយក្រុមប្រឹក្សាភិបាល និងទទួលបានការអនុម័តពីភាគហ៊ុនិក នឹងត្រូវបែងចែកឱ្យទៅឲ្យភាគហ៊ុនិក។ ចំណែកទាំងមូល ឬចំណែកមួយផ្នែកនៃសាច់ប្រាក់ ឬមិនមែនជាសាច់ប្រាក់ អាចនឹងត្រូវបែងចែកទៅតាមភាពជាក់ស្តែង។ នីតិវិធីទាក់ទងនឹងការបែងចែកភាគលាភ ត្រូវអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ។

ដើម្បីជាការលើកទឹកចិត្តដល់វិនិយោគិនសាធារណៈ និងដោយមានការយល់ព្រមពីភាគហ៊ុនិក ក្រុម-ប្រឹក្សាភិបាលរបស់ ឌី ប៊ី ឌី បានអនុម័តគោលនយោបាយភាគលាភ ដែលមានការធានាទិន្នផលភាគលាភអប្បបរមាប្រចាំឆ្នាំស្មើនឹង ៥,៥% សម្រាប់ភាគហ៊ុនិក ដែលកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតប្រភេទ “ក”។ ចំណែកភាគហ៊ុនិកដែលកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតប្រភេទ “ខ” មិនមានសិទិ្ធទទួលបានភាគលាភអប្បបរមា ដែលត្រូវបានធានាចំពោះភាគហ៊ុនប្រភេទ “ក” ឡើយ ក្នុងរយៈពេលធានាភាគលាភអប្បបរមានេះ ប៉ុន្តែអាចទទួលបានភាគលាភដែលត្រូវបានបែងចែកលើសពីភាគលាភអប្បបរមា (ប្រសិនបើមាន)។

ព័ត៌មានចុះបញ្ជី

ឈ្មោះក្រុមហ៊ុនឌី ប៊ី ឌី អ៊ិនជីនារីង ម.ក
និមិត្តសញ្ញាDBDE
លេខកូដ ISINKH1000150008
វិស័យសំណង់ និង វិស្វកម្ម
ប្រភេទភាគហ៊ុនចុះបញ្ជីភាគហ៊ុនមានសិទិ្ធបោះឆ្នោត
ចំនួនភាគហ៊ុនចុះបញ្ជី6,461,538
កាលបរិច្ឆេទចុះបញ្ជី6 កញ្ញា 2021
ឆ្នាំបង្កើត1995
ចំនួនបុគ្គលិក1,146
ក្រុមហ៊ុនធានាទិញអេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី
ថ្ងៃជួញដូរដំបូង០៦ កញ្ញា ២០២១
តម្លៃ បរិវិសកម្ម2,380
តម្លៃចារឹក1,000
ភាគហ៊ុនបោះផ្សាយថ្មី6,461,538
តម្លៃបិទថ្ងៃដំបូង2,440

សង្ខេបទិន្នន័យជួញដូរ

ឆ្នាំ20252024202320222021
មូលធនីយកម្មទីផ្សារ14,02213,31113,82815,44314,926
តម្លៃចុងក្រោយ2,1702,0602,1402,3902,310
តម្លៃមធ្យម2,072.002,105.002,257.002,433.002,269.00
តម្លៃខ្ពស់បំផុត2,2902,3302,4502,6302,440
តម្លៃទាបបំផុត1,8701,9802,0802,2702,170
តម្លៃជួញដូរក្នុងមួយថ្ងៃ31.5310.508.8734.2050.49
អនុបាតចរាចរភាគហ៊ុន137.16%43.29%38.54%134.43%67.72%
P/E4.59210.5010.759.9322.70
P/BV0.971.120.590.790.60
ទិន្នផលភាគលាភ6.58 %6.35 %7.79 %-5.67 %
អនុបាតបែងចែកភាគលាភ11.19%564.07%35.11%-45.88%
ភាគលាភជាសាច់ប្រាក់ក្នុងមួយភាគហ៊ុន142.80130.90166.60-131.00
ROE22.08 %2.00 %12.40 %(14.24%)5.93 %
ROA9.61 %0.80 %5.74 %(7.65%)3.14 %
អនុបាតបំណុល56.47 %60.34 %53.76 %46.26 %47.09 %
អនុបាតចរន្ត149.87 %134.29 %133.66 %162.86 %210.36 %

សង្ខេបហិរញ្ញវត្ថុ

ឆ្នាំ20252024202320222021
ទ្រព្យសកម្មសរុប82,003.0091,615.0083,966.0060,752.0066,540.75
ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ19,867.0019,549.0020,554.0016,895.0010,767.84
ទ្រព្យសកម្មចរន្ត60,374.0071,649.0063,252.0043,594.0055,419.37
សារពើភណ្ឌ3,857.0013,930.006,402.005,246.008,829.41
គណនីត្រូវទទួល27,412.0015,809.0024,953.0013,034.0025,556.43
សាច់ប្រាក់9,350.007,192.001,961.0088.00917.14
មូលធនម្ចាស់ភាគហ៊ុនសរុប41,348.0034,236.0035,395.0031,515.0036,890.90
ដើមទុនភាគហ៊ុន18,835.0018,462.0018,797.0018,797.0018,796.69
ប្រាក់ចំណេញរក្សាទុក14,417.007,207.007,869.003,719.009,441.89
បំណុលសរុប40,655.0057,379.0048,571.0029,236.0029,649.85
បំណុលចរន្ត40,655.0053,354.0047,322.0026,768.0026,344.53
គណនីត្រូវសង4,888.0012,302.0011,676.004,447.007,460.37
ប្រាក់ចំណូល151,679.0071,479.0086,915.0058,513.0073,078.48
ប្រាក់ចំណេញដុល22,870.0012,856.0015,136.002,913.0010,393.00
EBIT11,165.003,909.006,953.00(3,423.00)4,471.98
ប្រាក់ចំណេញសុទ្ធ8,343.00698.004,150.00(4,872.00)1,679.00
EPS451.0010.00210.00(245.00)99.94
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ6,4359,8401,90715,826(17,343)
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ(1,743)(618)(4,798)(6,653)(743)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន(2,514)(3,918)4,776(10,005)17,850
លំហូរសាច់ប្រាក់សុទ្ធ2,1785,3041,885(832)(236)
ក្រុមហ៊ុនសវនកម្មបេកឃើរ ធីលលី (ខេមបូឌា) ឯ.កហ្គ្រេន សនថុន (ខេមបូឌា) លីមីធីតក្រុមហ៊ុនសវនកម្មសម្រាប់ឆ្នាំ២០២៣: ហ្គ្រេន សនថុន (ខេមបូឌា) លីមីធីតក្រុមហ៊ុនសវនកម្មសម្រាប់ឆ្នាំ២០២០: ហ្គ្រេន សនថុន (ខេមបូឌា) លីមីធីតក្រុមហ៊ុនសវនកម្មសម្រាប់ឆ្នាំ២០២០: ហ្គ្រេន សនថុន (ខេមបូឌា) លីមីធីត

* ទិន្នន័យគិតត្រឹមចុងឆ្នាំ​២០២៥ ប្រសិនបើមិនមានការបញ្ជាក់

ការបង្ហាញព័ត៌មាន

ប្រភព៖ ផ្សារមូលបត្រកម្ពុជា (ផ.ម.ក) — csx.com.kh