[ការបង្ហាញព័ត៌មាន] ការថយចុះនៃចំណេញ/ខាតសុទ្ធ

ព័ត៌មានលម្អិតនៃការបង្ហាញព័ត៌មាន

ឈ្មោះក្រុមហ៊ុនឌី ប៊ី ឌី អ៊ិនជីនារីង ម.ក (DBDE)
កាលបរិច្ឆេទ13 សីហា 2026
រយៈពេលត្រីមាស
១ - ព័ត៌មាននៃការប្រែប្រួលត្រីមាសបច្ចុប្បន្នត្រីមាសមុនបម្រែបម្រួលអត្រាបម្រែបម្រួល
- ចំណូល៦.៦៤៨.៦៧៣.០០០រៀល៣៨.៨០៨.២១៤.០០០រៀល(៣២.១៥៩.៥៤១.០០០)រៀល(៨២,៨៧)%
- ចំណេញ/ខាតប្រតិបត្តិការ(១២.៥២២.២១៩.០០០)រៀល៤.៤២៦.៤១០.០០០រៀល(១៦.៩៤៨.៦២៩.០០០)រៀល(៣៨២,៩០)%
- ចំណេញ/ខាតសុទ្ធ(១២.៥០៣.៥២៣.០០០)រៀល២.៨៣៧.៨៨៧.០០០រៀល(១៥.៣៤១.៤១០.០០០)រៀល(៥៤០,៥៩)%
២ - មូលធនភាគហ៊ុនិក≥៣០ ប៊ីលានរៀល
៣ - បរិយាយការថយចុះនៃប្រាក់ចំណេញសុទ្ធ ប្រាក់ចំណេញពីប្រតិបត្តិការ និងប្រាក់ចំណូល
៤ - មូលហេតុ-​ ការថយចុះនៃប្រាក់ចំណេញសុទ្ធបណ្តាលមកពីការថយចុះនៃចំណេញមុនបង់ពន្ធចំនួន ៤៧៤,៨៤%។ - ការថយចុះនៃប្រាក់ចំណេញពីប្រតិបត្តិការបណ្តាលមកពីការថយចុះនៃចំណេញដុលចំនួន ២២៩,៥៣%។ ​-​ ការថយចុះនៃប្រាក់ចំណូលបណ្តាលមកពីការថយចុះនៃចំណូលគម្រោងសាងសង់ចំនួន ៨៥,០៤%។ បើធៀបទៅនឹងឆ្នាំ២០២៥ ដែលគម្រោងភាគច្រើនរបស់ក្រុមហ៊ុនស្ថិតក្នុងដំណាក់កាលដែលអាចបង្កើតប្រាក់ចំណូលបានខ្ពស់ គម្រោងធំៗរបស់ក្រុមហ៊ុននៅក្នុងឆ្នាំ២០២៦ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការសាងសង់។ ជាលទ្ធផល ការទទួលស្គាល់ប្រាក់ចំណូលនៅមានកម្រិតទាប ខណៈក្រុមហ៊ុននៅតែបន្តមានចំណាយសំខាន់ៗលើពលកម្ម និងការទិញសម្ភារៈសំណង់ក្នុងដំណាក់កាលដំបូងនៃគម្រោង មុនពេលអាចដាក់ស្នើការទូទាត់តាមវឌ្ឍនភាពការងារ (Progress Claim) បាន។ ភាពខុសគ្នានៃពេលវេលារវាងការចំណាយដំបូងសម្រាប់គម្រោង និងការទទួលស្គាល់ប្រាក់ចំណូលនៅពេលបន្ទាប់ បានធ្វើឱ្យប្រាក់ចំណូលដែលបានកត់ត្រាក្នុងអំឡុងពេលនេះមានកម្រិតទាប។

ឯកសារភ្ជាប់

ប្រភព៖ ផ្សារមូលបត្រកម្ពុជា (ផ.ម.ក) — csx.com.kh