[ការបង្ហាញព័ត៌មាន] របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី

ព័ត៌មានលម្អិតនៃការបង្ហាញព័ត៌មាន

ឈ្មោះក្រុមហ៊ុនធនាគារ អេស៊ីលីដា ភីអិលស៊ី (ABC)
កាលបរិច្ឆេទ11 ឧសភា 2026

សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៦ សម្ព័ន្ធធនាគារទទួលបានចំណូលសរុបចំនួន ៩៨៣,៧៧ ប៊ីលានរៀល កើនឡើងចំនួន ៧០,៩១ ប៊ីលានរៀល ឬ ៧,៧៧% និងប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារចំនួន ១៨៤,១៨ ប៊ីលានរៀល កើនឡើងចំនួន ១២,៥៨​ ប៊ីលានរៀល ឬ ៧,៣៣% ធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២៥។

គិតត្រឹមដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ទ្រព្យសកម្មសរុបរបស់សម្ព័ន្ធធនាគារមានចំនួន ៤៨,២៤ ទ្រីលានរៀល ដែលកើនឡើងចំនួន ១៥,៣៥ ប៊ីលានរៀល ឬ ០,០៣% និងមូលធនផ្តល់ជូនភាគហ៊ុនិករបស់ធនាគារចំនួន ៦,៨១ ទ្រីលានរៀល កើនឡើងចំនួន ១៥៨,២១ ប៊ីលានរៀល ឬ ២,៣៨% ធៀបទៅនឹងដំណាច់ឆ្នាំ២០២៥។

សូចនាករសំខាន់ៗនៅក្នុង ត្រីមាសទី១ ឆ្នាំ២០២៦ មានដូចខាងក្រោម៖

ចំណេញធៀបនឹងមូលធនមធ្យម (*) : ២,៧៤%

ចំណេញធៀបនឹងទ្រព្យសកម្មមធ្យម (*) : ០,៣៨%

ចំណូលការប្រាក់ធៀបនឹងឥណទានដុលសរុប: ២,៩០%

ចំណាយប្រតិបត្តិការធៀបនឹងឥណទានដុលសរុប: ១,០៦%

ឥណទានដុលសរុបធៀបនឹងទ្រព្យសកម្មសរុប: ៦៤,៥៥%

ឥណទានដុលសរុបធៀបនឹងប្រាក់បញ្ញើសរុប: ៨២,៣៣%

អនុបាតឥណទានមិនដំណើរការ (**) :​ ៦,១៨%

អនុបាតសាធនភាព: ១៨,៩៤%

អនុបាតក្របខ័ណ្ឌសន្ទនីយភាពៈ ៣៦៨,៩៣%

(*) . អនុបាតទាំងនេះមិនមែនជាអនុបាតប្រចាំឆ្នាំនោះទេ ហើយត្រូវបានគណនាដោយប្រើតួលេខប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ រយៈពេល ៣ខែ ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។

​ . អនុបាតចំណេញធៀបនឹងមូលធនមធ្យម = ប្រាក់ចំណេញក្នុងការិយបរិច្ឆេទដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ / មូលធនមធ្យមផ្តល់ជូនភាគហ៊ុនិករបស់ធនាគារ

. អនុបាតចំណេញធៀបនឹងទ្រព្យសកម្មមធ្យម = ប្រាក់ចំណេញក្នុងការិយបរិច្ឆេទដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ / ទ្រព្យសកម្មសរុបមធ្យម

(**) .​ អនុបាតឥណទានមិនដំណើរការ = សមតុល្យប្រាក់ដើមតាមកិច្ចសន្យារបស់ឥណទានមិនដំណើរការ / សមតុល្យប្រាក់ដើមឥណទានតាមកិច្ចសន្យាសរុប

ចំនួនបុគ្គលិក (សម្ព័ន្ធធនាគារ): ១៣.២៥០ នាក់

ឯកសារភ្ជាប់

ប្រភព៖ ផ្សារមូលបត្រកម្ពុជា (ផ.ម.ក) — csx.com.kh