
[ការបង្ហាញព័ត៌មាន] របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី
披露详情
| 公司名称 | ACLEDA Bank Plc. (ABC) |
|---|---|
| 日期 | 2026年5月11日 |
សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៦ សម្ព័ន្ធធនាគារទទួលបានចំណូលសរុបចំនួន ៩៨៣,៧៧ ប៊ីលានរៀល កើនឡើងចំនួន ៧០,៩១ ប៊ីលានរៀល ឬ ៧,៧៧% និងប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារចំនួន ១៨៤,១៨ ប៊ីលានរៀល កើនឡើងចំនួន ១២,៥៨ ប៊ីលានរៀល ឬ ៧,៣៣% ធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២៥។
គិតត្រឹមដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ទ្រព្យសកម្មសរុបរបស់សម្ព័ន្ធធនាគារមានចំនួន ៤៨,២៤ ទ្រីលានរៀល ដែលកើនឡើងចំនួន ១៥,៣៥ ប៊ីលានរៀល ឬ ០,០៣% និងមូលធនផ្តល់ជូនភាគហ៊ុនិករបស់ធនាគារចំនួន ៦,៨១ ទ្រីលានរៀល កើនឡើងចំនួន ១៥៨,២១ ប៊ីលានរៀល ឬ ២,៣៨% ធៀបទៅនឹងដំណាច់ឆ្នាំ២០២៥។
សូចនាករសំខាន់ៗនៅក្នុង ត្រីមាសទី១ ឆ្នាំ២០២៦ មានដូចខាងក្រោម៖
ចំណេញធៀបនឹងមូលធនមធ្យម (*) : ២,៧៤%
ចំណេញធៀបនឹងទ្រព្យសកម្មមធ្យម (*) : ០,៣៨%
ចំណូលការប្រាក់ធៀបនឹងឥណទានដុលសរុប: ២,៩០%
ចំណាយប្រតិបត្តិការធៀបនឹងឥណទានដុលសរុប: ១,០៦%
ឥណទានដុលសរុបធៀបនឹងទ្រព្យសកម្មសរុប: ៦៤,៥៥%
ឥណទានដុលសរុបធៀបនឹងប្រាក់បញ្ញើសរុប: ៨២,៣៣%
អនុបាតឥណទានមិនដំណើរការ (**) : ៦,១៨%
អនុបាតសាធនភាព: ១៨,៩៤%
អនុបាតក្របខ័ណ្ឌសន្ទនីយភាពៈ ៣៦៨,៩៣%
(*) . អនុបាតទាំងនេះមិនមែនជាអនុបាតប្រចាំឆ្នាំនោះទេ ហើយត្រូវបានគណនាដោយប្រើតួលេខប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ រយៈពេល ៣ខែ ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។
. អនុបាតចំណេញធៀបនឹងមូលធនមធ្យម = ប្រាក់ចំណេញក្នុងការិយបរិច្ឆេទដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ / មូលធនមធ្យមផ្តល់ជូនភាគហ៊ុនិករបស់ធនាគារ
. អនុបាតចំណេញធៀបនឹងទ្រព្យសកម្មមធ្យម = ប្រាក់ចំណេញក្នុងការិយបរិច្ឆេទដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ / ទ្រព្យសកម្មសរុបមធ្យម
(**) . អនុបាតឥណទានមិនដំណើរការ = សមតុល្យប្រាក់ដើមតាមកិច្ចសន្យារបស់ឥណទានមិនដំណើរការ / សមតុល្យប្រាក់ដើមឥណទានតាមកិច្ចសន្យាសរុប
ចំនួនបុគ្គលិក (សម្ព័ន្ធធនាគារ): ១៣.២៥០ នាក់
附件
来源:柬埔寨证券交易所(CSX)—— csx.com.kh


