ការចុះបញ្ជីរបស់ កំពង់ផែស្វយ័តភ្នំពេញ

ប្រវត្តិរូប

កំពង់ផែស្វយ័តភ្នំពេញ

កំពង់ផែស្វយ័តភ្នំពេញ បានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី 9 ធ្នូ 2015។

កំពង់ផែស្វយ័តភ្នំពេញ (ក. ស. ភ.) គឺប្រតិបត្តិករកំពង់ផែទន្លេធំជាងគេ និងជាកំពង់ផែអន្តរជាតិមួយក្នុងចំណោមប្រតិបត្តិករកំពង់ផែអន្តរជាតិទាំងពីរនៅព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាអាជ្ញាធរគ្រប់គ្រងផែនៅក្នុងមណ្ឌលអាជីវកម្មផែផងដែរ។ ក្នុងនាមជាប្រតិបត្តិករផែ ក. ស. ភ. ផ្តល់សេវាកម្មលើកដាក់ក្រោមដងយោង លើកដាក់លើទីលាន ឃ្លាំងស្តុកទុកទំនិញ ទីលានស្តុកទុកសំបកកុងតឺន័រ រើរៀបទំនិញ ទូកុងតឺន័រត្រជាក់ ជួសជុលនិងថែទាំកុងតឺន័រ ប្រមូលផ្តុំ/ចែកចាយទំនិញ និងសេវារថយន្តដឹកជញ្ជូនក្រៅចំណតផែ។ ក្នុងនាមជាអាជ្ញាធរផែ ក. ស. ភ. ផ្តល់សេវាកម្មកណ្ណធារកិច្ច វាស់ស្ទង់ និងបូមស្តារផងដែរ។ ក. ស. ភ. ទទួលបានសិទ្ធិគ្រប់គ្រងមណ្ឌលអាជីវកម្មផែ ដែលមានចំងាយ ១៦៦គ.ម។ ក្នុងមណ្ឌលអាជីវកម្មផែនេះ ក. ស. ភ. បាននិងកំពុងប្រតិបត្តិការចំណតផែចំនួន ៧ ទីតាំង គឺ ១-ចំណតផែកុងតឺន័រ LM១៧ ២-ចំណតផែពហុបំណង TS៣ ៣-ចំណតផែរណបពហុបំណង TS១១ ៤-ចំណតផែរណបពហុបំណង UM២ ៥-ចំណតផែអ្នកដំណើរ និងទេសចរ TS១ ,៦-ចំណតផែរណបពហុបំណង LM២៦,និង៧-ចំណតផែរណបពហុបំណង UM១។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.ppap.com.kh.

ក្រុមហ៊ុន

អំពី កំពង់ផែស្វយ័តភ្នំពេញ

នៅឆ្នាំ២០២៥ ស្ថានភាពទីផ្សាររបស់ ក. ស. ភ. ហាក់ដូចជាមានភាពប្រសើរឡើង បើប្រៀបធៀបនឹងឆ្នាំកន្លងទៅ ដោយហេតុថា វិបត្តិសង្រ្គាម និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល ដែលអាចជះឥទ្ធិពលទៅលើគ្រប់វិស័យ ក៏ដូចជាវិស័យដឹកជញ្ជូនក្នុងប្រទេសកម្ពុជាផងដែរ បង្ហាញភាពធូរស្រាលមួយកម្រិត។ ចំពោះទីផ្សារសំខាន់របស់ ក. ស. ភ. គឺផ្អែកទៅលើកំណើននៃវិស័យអចលនទ្រព្យ និងទេសចរណ៍ក្នុងប្រទេស និងការបញ្ជាទិញទំនិញវាយនភណ្ឌពីក្រៅប្រទេស ជាពិសេសសហរដ្ឋអាមេរិក។ ជាក់ស្តែងនៅក្នុងឆ្នាំ២០២៥ នេះវិស័យអចលនទ្រព្យ និងវិស័យវាយនភណ្ឌហាក់បង្ហាញភាពនឹងនរដែលនាំឱ្យបរិមាណកុងតឺន័រឆ្លងកាត់ ក. ស. ភ. មានការកើនឡើងចំនួន ២៥% បើធៀបទៅនឹងឆ្នាំ២០២៤។ សម្រាប់ឆ្នាំ២០២៥ ការនាំចូលទំនិញ ជាសម្ភារៈគ្រឿងសំណង់មានចំនួន ៤០% បើធៀបទៅនឹងការនាំចូលសរុប តែបើធៀបទៅនឹងឆ្នាំ២០២៤វិញ មានការកើនឡើងចំនួន ៤៥%។ ចំណែកការនាំចេញវិញ ទំនិញវាយនភណ្ឌកាត់ដេរនៅតែបន្តឈានមុខគេគឺ ៦៦% បើធៀបនឹងការនាំចេញសរុប ប៉ុន្តែបើធៀបទៅនឹងឆ្នាំ២០២៤ មានការកើនឡើង ២០%។ ការនាំចូលទំនិញតាមចំណតផែរបស់ ក.ស.ភ. សម្រាប់ឆ្នាំ២០២៥ ពីក្រៅប្រទេស គឺប្រទេសវៀតណាម មានការកើនឡើង ៥៦% ប្រទេសម៉ាឡេស៊ីកើនឡើង ៤៦% ប្រទេសចិនកើនឡើង ៤២% និងប្រទេសកូរ៉េកើនឡើង ១៣% បើធៀបទៅនឹងឆ្នាំ២០២៤។ ដោយឡែក សម្រាប់ការនាំចេញវិញ គឺការនាំចេញទៅ សហរដ្ឋអាមេរិកកើនឡើង ៤៣% ប្រទេសចិនមានការកើនឡើង ១៤% ប្រទេសកាណាដាកើនឡើង ៥% និងប្រទេសជប៉ុនកើនឡើង ៤% បើធៀបទៅនឹងឆ្នាំ២០២៤។

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល (គិតត្រឹម ២៨ កញ្ញា ២០២៦)មុខតំណែង
១. ឯកឧត្តម ហ៊ឺ បាវីប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក
២. ឯកឧត្តម សួន រចនាសមាជិក (តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន)
៣. ឯកឧត្តម កែន សម្បត្តិសមាជិក (តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)
៤. ឯកឧត្តម ប៉ែន សុវិជាតិសមាជិក (តំណាងក្រសួងពាណិជ្ជកម្ម)
៥. លោកស្រី ឡាយ រចនាសមាជិក (អភិបាលឯករាជ្យ)
៦. លោកស្រី ប៉ុក ភក្តីសមាជិក (អភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិកឯកជន)
៧. លោក ហ៊ុន សុខាល័យសមាជិក (តំណាងនិយោជិត ក. ស. ភ.)

ភាគហ៊ុនិកកាន់កាប់ភាគហ៊ុនច្រើន

ភាគហ៊ុនិកសញ្ជាតិចំនួនភាគហ៊ុន% ភាគហ៊ុន
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុខ្មែរ16,547,49280.00%
សរុប-16,547,49280.00%

គោលនយោបាយភាគលាភ

ការធានាទិន្នផលភាគលាភអប្បបរមាប្រចាំឆ្នាំដែលស្មើនឹង ៥% នៃថ្លៃ IPO (៥.១២០រៀល) សម្រាប់រយៈពេល ៥ឆ្នាំ បន្ទាប់ពីការចុះបញ្ជី មានចំពោះតែមូលបត្រកម្មសិទ្ធិដែលមានសិទ្ធិបោះឆ្នោតប្រភេទ “ក” ប៉ុណ្ណោះ។

ក្រោយពី​ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ដោយក្រុមប្រឹក្សាភិបាលបើពិនិត្យឃើញថាមានប្រាក់ចំណេញ នោះក្រុមបឹ្រក្សាភិបាលនៃ ក.ស.ភ​. អាចសម្រេចបែងចែកប្រាក់ចំណេញនោះដើម្បី ៖

ទី១. ទូទាត់នូវការខាតបង់កាលពីឆ្នាំសារពើពន្ធមុន

ទី២. ក្រោយពីបានទូទាត់នូវការខាតបង់ឆ្នាំសារ​​​ពើពន្ធមុន ហើយប្រសិនបើនៅមានប្រាក់​ចំណេញនោះ​ក្រុមបឹ្រក្សាភិបាល អាចប្រើប្រាស់ប្រាក់ចំណេញនេះសម្រាប់ ៖

ក. ការថ្លែងសរសើរដល់ថ្នាក់ដឹកនាំ និងនិយោជិតតាមលក្ខខណ្ឌ ដូច ខាងក្រោម÷

ករណីប្រាក់ចំណេញសុទ្ធនៅសល់មានចំនួនចាប់ពី ៥% ដល់ ១០% នៃចំណាយ​ដំណើរការរបស់ ក. ស. ភ​. សរុបក្នុងឆ្នាំនោះ ប្រាក់ថ្លែងសរសើរត្រូវស្មើនឹង ១ ខែ នៃប្រាក់បៀវត្សរបស់ថ្នាក់ដឹកនាំ និងនិយោជិកម្នាក់ៗ សរុបជាមធ្យមប្រចាំឆ្នាំ ករណី​ប្រាក់​ចំណេញសុទ្ធនៅសល់មានចំនួនលើសពី ១០% ដល់ ២០% នៃចំណាយដំណើរការរបស់ ក. ស. ភ. សរុបក្នុងឆ្នាំនោះ ប្រាក់ថ្លែងសរសើរត្រូវស្មើនឹង ២ ខែ នៃប្រាក់បៀវត្ស របស់ថ្នាក់ដឹកនាំ និងនិយោជិកម្នាក់ៗសរុបជាមធ្យមប្រចាំឆ្នាំ្ ករណី​ប្រាក់ចំណេញសុទ្ធមានចំនួនលើសពី ២០% នៃចំណាយដំណើរការរបស់ ក. ស. ភ. សរុបក្នុងឆ្នាំនោះ ប្រាក់ថ្លែងសរសើរត្រូវស្មើនឹង ៣ ខែ នៃប្រាក់បៀវត្សរបស់ថ្នាក់ដឹកនាំ និងនិយោជិកម្នាក់ៗ សរុបជាមធ្យមប្រចាំឆ្នាំ។

ខ. បង្កើតមូលនិធិបម្រុងតាមច្បាប់ចំនួន ៥% និងមូលនិធិបម្រុងសេរីចំនួន ៥% នៃប្រាក់ចំណេញសុទ្ធ

គ. មូលនិធិ ៥% លើប្រាក់ចំណេញសម្រាប់បម្រើផលប្រយោជន៍សង្គម ដែលត្រូវកត់ត្រាចូលក្នុងបន្ទុក ក្នុងឆ្នាំដែលធ្វើប្រតិបត្តិការចំណាយនោះ

ឃ. ប្រាក់ចំណេញដែលសល់ក្រោយការបែងចែកខាងលើ ត្រូវបែងចែកជា ភាគលាភឱ្យភាគហ៊ុនិក ទៅតាម សេចក្តីសម្រេចរបស់ក្រុមបឹ្រក្សាភិបាល។​

ង. ប្រាក់ចំណេញសល់ចុងក្រោយ ត្រូវបង្វិលចូលមូលនិធិអភិវឌ្ឍន៍ ក. ស. ភ.។

ព័ត៌មានចុះបញ្ជី

ឈ្មោះក្រុមហ៊ុនកំពង់ផែស្វយ័តភ្នំពេញ
និមិត្តសញ្ញាPPAP
លេខកូដ ISINKH1000040001
វិស័យសេវាផែ
ប្រភេទភាគហ៊ុនចុះបញ្ជីភាគហ៊ុនមានសិទិ្ធបោះឆ្នោត
ចំនួនភាគហ៊ុនចុះបញ្ជី20,684,365
កាលបរិច្ឆេទចុះបញ្ជី9 ធ្នូ 2015
ឆ្នាំបង្កើត1905
ចំនួនបុគ្គលិក915
ក្រុមហ៊ុនធានាទិញក្រុមហ៊ុនមូលបត្រយាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី
ថ្ងៃជួញដូរដំបូងពុធ, ០៩ ធ្នូ, ២០១៥
តម្លៃ បរិវិសកម្ម5,120
តម្លៃចារឹក4,000
ភាគហ៊ុនបោះផ្សាយថ្មី4,136,873
តម្លៃបិទថ្ងៃដំបូង5,140

សង្ខេបទិន្នន័យជួញដូរ

ឆ្នាំ20252024202320222021
មូលធនីយកម្មទីផ្សារ295,786286,272289,581289,581304,060
តម្លៃចុងក្រោយ14,30013,84014,00014,00014,700
តម្លៃមធ្យម13,805.0013,720.0014,351.0014,884.0014,087.00
តម្លៃខ្ពស់បំផុត15,48018,30015,52015,98015,720
តម្លៃទាបបំផុត12,54012,00013,60013,94011,500
តម្លៃជួញដូរក្នុងមួយថ្ងៃ9.3714.238.0247.3097.49
អនុបាតចរាចរភាគហ៊ុន4.26%6.05%3.65%19.99%72.39%
P/E3.685.387.695.175.63
P/BV0.330.630.690.740.92
ទិន្នផលភាគលាភ2.77 %2.50 %2.47 %-2.26 %
អនុបាតបែងចែកភាគលាភ10.58%8.78%11.99%7.91%8.46%
ភាគលាភជាសាច់ប្រាក់ក្នុងមួយភាគហ៊ុន396.80345.60345.60-332.80
ROE8.94 %6.48 %4.93 %7.94 %7.62 %
ROA6.74 %4.98 %3.76 %6.13 %5.97 %
អនុបាតបំណុល24.57 %23.00 %23.78 %22.77 %21.62 %
អនុបាតចរន្ត108.91 %173.00 %144.49 %348.67 %335.71 %

សង្ខេបហិរញ្ញវត្ថុ

ឆ្នាំ20252024202320222021
ទ្រព្យសកម្មសរុប1,224,924.001,076,084.001,040,884.001,012,482.00895,806.95
ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ637,080.00529,608.00517,390.00443,125.00420,959.80
ទ្រព្យសកម្មចរន្ត68,909.0080,540.0049,644.00128,661.0096,810.90
សារពើភណ្ឌ3,798.003,194.003,275.002,944.00-
គណនីត្រូវទទួល27,770.0028,321.0028,684.0034,166.0020,918.04
សាច់ប្រាក់16,386.0048,307.0015,925.0091,409.0075,836.29
មូលធនម្ចាស់ភាគហ៊ុនសរុប903,165.00832,519.00796,760.00768,400.00705,442.29
ដើមទុនភាគហ៊ុន457,814.00457,814.00457,814.00457,814.00457,814.00
ប្រាក់ចំណេញរក្សាទុក79,886.0054,230.0040,091.0059,527.0051,686.01
បំណុលសរុប321,759.00243,565.00244,123.00244,082.00190,364.67
បំណុលចរន្ត321,759.0046,431.0034,358.0036,901.0028,837.60
គណនីត្រូវសង36,156.0023,981.0012,347.0013,311.009,752.78
ប្រាក់ចំណូល201,803.00169,305.00142,035.00148,816.00125,228.15
ប្រាក់ចំណេញដុល128,603.00104,939.0088,267.0097,958.0085,315.71
EBIT95,860.002,550.0049,508.0079,844.0068,566.64
ប្រាក់ចំណេញសុទ្ធ77,553.0052,750.0038,606.0058,498.0051,695.46
EPS3,749.002,550.001,866.432,878.002,500.00
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ128,06292,00460,26862,33989,737
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ(209,330)(41,110)(52,237)(46,023)(57,306)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន49,512(17,906)(17,466)(18,409)(16,693)
លំហូរសាច់ប្រាក់សុទ្ធ(31,756)32,988(9,435)(2,092)15,991
ក្រុមហ៊ុនសវនកម្មខេភីអឹមជ្ជី ខេមបូឌាKPMG Cambodia LTDKPMG Cambodia LTDBDO Cambodia LimitedBDO Cambodia Limited

* ទិន្នន័យគិតត្រឹមចុងឆ្នាំ​២០២៦ ប្រសិនបើមិនមានការបញ្ជាក់

ការបង្ហាញព័ត៌មាន

ប្រភព៖ ផ្សារមូលបត្រកម្ពុជា (ផ.ម.ក) — csx.com.kh