[ការបង្ហាញព័ត៌មាន] ការកែតម្រូវអនុបាតនៃការបែងចែកភាគលាភ​ របស់ក្រុមហ៊ុន ហ្គ្រេន ធ្វីន

ព័ត៌មានលម្អិតនៃការបង្ហាញព័ត៌មាន

ឈ្មោះក្រុមហ៊ុនហ្រ្គេន ធ្វីន អ៊ិនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី (GTI)
កាលបរិច្ឆេទ8 ឧសភា 2026

ក្រុមហ៊ុន ហ្គ្រេន ធ្វីន អ៊ិនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី (ក្រុមហ៊ុន“ហ្គ្រេនធ្វីន”) មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ភាគហ៊ុនិក វិនិយោគិន និងសាធារណជន ទាំងអស់មេត្តាជ្រាបថា ៖ ក្រុមហ៊ុនបានបង្ហាញព័ត៌មាននៅលើគេហទំព័ររបស់ផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ស្តីពី ការសម្រេចរបស់ក្រុមប្រឹក្សាភិបាល ស្តីពីសំណើបែងចែកភាគលាភប្រចាំឆ្នាំ២០២៥ ដែលមានកំហុសឆ្គងផ្នែកបច្ចេកទេសលើអនុបាតនៃការបែងចែកភាគលាភ ៤៧,៤១% នៃចំណេញក្រោយបង់ពន្ធប្រចាំឆ្នាំ២០២៥។

ក្រុមហ៊ុន ហ្គ្រេន ធ្វីន អ៊ិនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី សុំធ្វើការកែតម្រូវអនុបាតដែលត្រឹមត្រូវ គឺអនុបាតនៃការបែងចែកភាគលាភ ៥៣,៨៣% នៃចំណេញក្រោយបង់ពន្ធប្រចាំឆ្នាំ២០២៥។

ឯកសារភ្ជាប់

ប្រភព៖ ផ្សារមូលបត្រកម្ពុជា (ផ.ម.ក) — csx.com.kh