| ឈ្មោះក្រុមហ៊ុន | ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក (“ខេម ជ្ជីអេសអេម”) (CGSM) |
|---|---|
| កាលបរិច្ឆេទ | 4 វិច្ឆិកា 2026 |
ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក សូមជម្រាបជូនសាធារណជន និងភាគហ៊ុនិកទាំងអស់ឱ្យបានជ្រាបថា យោងតាម «សេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃមហាសន្និបាតរបស់ភាគហ៊ុនិក របស់ក្រុមហ៊ុន ខេម ជីអេសអេម ម.ក» ដែលបានប្រកាសផ្សព្វផ្សាយជាផ្លូវការនៅលើគេហទំព័ររបស់ផ្សារមូលបត្រកម្ពុជា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ ក្រុមហ៊ុនសូមធ្វើការកែតម្រូវនូវទិន្នន័យត្រង់ចំណុច «វត្តមានចូលរួម» ដូចខាងក្រោម៖
o ចំនួនវត្តមានភាគហ៊ុនិកដែលបានជូនដំណឹងពីមុន៖
• វត្តមានចូលរួម៖ មានភាគហ៊ុនិកចំនួន ៤ រូប បានចូលរួមក្នុងកិច្ចប្រជុំ។
o សេចក្តីកែតម្រូវឡើងវិញ៖
• វត្តមានចូលរួម៖ មានភាគហ៊ុនិកចំនួន ២៨ រូប បានចូលរួមក្នុងកិច្ចប្រជុំ។
ក្រុមហ៊ុន ខេម ជីអេសអេម ម.ក សូមអភ័យទោសចំពោះកំហុសអចេតនានៅក្នុងសេចក្តីជូនដំណឹងមុននេះ។
អាស្រ័យហេតុនេះ សូមសាធារណជន និងភាគហ៊ុនិកទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។
