ការចុះបញ្ជីរបស់ ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក (“ខេម ជ្ជីអេសអេម”)

ប្រវត្តិរូប

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក (“ខេម ជ្ជីអេសអេម”)

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក (“ខេម ជ្ជីអេសអេម”) បានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី 27 មិថុនា 2023។

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក (ក្រុមហ៊ុន) និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន គឺជាក្រុមហ៊ុនដែលបានបង្កើតឡើងក្រោម ច្បាប់ស្តីអំពីការវិនិយោគបរទេសនៅក្នុងព្រះរាជាណាចក្រ។ ក្រុមហ៊ុនត្រូវបានបង្កើតនៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ១៩៩៦ ដែលមានក្រុមហ៊ុនមានអាសយដ្ឋានចុះបញ្ជីស្ថិតនៅអគារលេខ ២៤៦ មហាវិថីព្រះមុនីរង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាក្រុមហ៊ុនហូដីង។ សកម្មភាពចម្បងរបស់ក្រុមហ៊ុន រួមមាន៖ ក). ដំឡើង និងប្រតិបត្តិលើបរិក្ខារ និងម៉ាស៊ីនទាំងអស់ដែលប្រើប្រាស់ការតភ្ជាប់ជាមួយនឹងប្រតិបត្តិការបណ្តាញទូរសព្ទចល័ត នៅទូទាំងប្រទេសកម្ពុជា និង រាល់ផលិតផលទាំងអស់ដែលជាផ្នែកបំពេញបន្ថែម ឬជាផ្នែកនៃគ្រឿងបរិក្ខារទាំងនោះ និង ខ). ធ្វើទីផ្សារ និងលក់ផលិត ផល និង/ឬសេវាកម្មទូរគមនាគមន៍របស់ខេម ជ្ជីអេសអេម នានា។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.cellcard.com.kh.

ក្រុមហ៊ុន

អំពី ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក (“ខេម ជ្ជីអេសអេម”)

ដោយបានចាប់ដំណើរការនៅឆ្នាំ ១៩៩៧ ខេម ជ្ជីអេសអេម គឺជាប្រតិបត្តិករដែលបានបម្រើសេវាកម្មយូរជាងគេ ហើយមានកេរ្តិ៍ឈ្មោះល្បីល្បាញសម្រាប់ភាពឆ្នៃប្រឌិតនៅលើទីផ្សារ ដំបួងគេដែលមានសេវាអតិថិជនល្អ និងជាបណ្តាញ ទូរសព្ទដែលលឿន និងអាចជឿទុកចិត្តបាន។ ដោយអាចចាត់ទុកបាន ថាជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំមួយនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ខេម ជ្ជីអេសអេម បម្រើសេវាកម្មអោយអតិថិជន ប្រមាណជាជាង ៤លាននាក់ ជាមួយ បណ្តាញគ្រប់ដណ្តប់ និងបណ្តាញចែកចាយនៅទូទាំងផ្ទៃប្រទេស។ ខាងក្រោមនេះ

គឺជាព្រឹត្តិការណ៍សំខាន់ៗរបស់ ក្រុមហ៊ុន៖

-ណែនាំសេវាដំបួងគេបង្អស់គឺ “សែលកាត” ក្នុងឆ្នាំ ១៩៩៨

-ណែនាំសេវាទូទាត់តាមទូរសព្ទដំបួងគេ សែលកាតសាច់ប្រាក់ (Cellcard Cash) ក្នុងឆ្នាំ ២០១០

-ឈ្នះពានរង្វាន់ Asia’s Best Employer Brand Award ក្នុងឆ្នាំ ២០១២ ២០១៣​ ២០១៤​ ២០១៥ និង២០១៦

-បានក្លាយជាម៉ាកយីហោដែលមានតម្លៃជាងគេក្នុងក្នុងចំណោមម៉ាកយីហោទាំង ៥០ របស់ទស្សនាវដ្ដី Silicon Review ក្នុងឆ្នាំ ២០២១

-ឈ្នះពានរង្វាន់ ទស្សនាវដ្ដីធុរកិច្ចអន្តរជាតិសម្រាប់វេទិកាប្រចាំឆ្នាំ ២០២២ លេងហ្គេម Arcade និងកីឡាអេឡិចត្រូនិចល្អជាងគេនៅលើគម្រោងលេងហ្គេមគ្មានដែនកំណត់ ក្នុងឆ្នាំ ២០២២

​-ឈ្នះពានរង្វាន់ “បណ្តាញទូរស័ព្ទដែលមានល្បឿនលឿនជាងគេ” ពីក្រុមហ៊ុន Ookla ឆ្នាំ២០២៣ និងឆ្នាំ ២០២៤ នៅក្នុងកម្មវិធី មហាសន្និបាតពិភពលោក Mobile World Congress (MWC) ធ្វើឡើងនៅទីក្រុងបាសេឡូណា

- ឈ្នះពានរង្វាន់ “បទពិសោធល្បឿនដោនឡូតល្អបំផុត” ពីក្រុមហ៊ុនវិភាគឯករាជ្យ ដ៏ល្បីល្បាញនៅលើពិភពលោកគឺ Opensignal

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល (គិតត្រឹមថ្ងៃទី ២៧ មិថុនា ២០២៣)មុខតំណែង
1. អ្នកឧញ៉ា គិត ម៉េងប្រធានក្រុមប្រឹក្សាភិបាល
2. លោក William Mark Hannaអភិបាលប្រតិបត្តិ
3. លោក. Paul Carey Clementsអភិបាលមិនប្រតិបត្តិ
4. លោក. Christopher Donald Tiffinអភិបាលមិនប្រតិបត្តិ
5. លោកស្រី ហិប សិកាអភិបាលឯករាជ្យ

ភាគហ៊ុនិកកាន់កាប់ភាគហ៊ុនច្រើន

ភាគហ៊ុនិកសញ្ជាតិចំនួនភាគហ៊ុន% ភាគហ៊ុន
រ៉ូយ៉ាល់ មីលីខមខ្មែរ​1,930,500,00098.53%
សរុប-1,930,500,00098.53%

គោលនយោបាយភាគលាភ

ជាការលើកទឹកចិត្តដល់វិនិយោគិនសាធារណ: ទិន្នផលភាគលាភដែលមានការធានាប្រចាំឆ្នាំ ៧% ដល់ម្ចាស់ហ៊ុនដែលជាអតិថិជនរបស់ ខេម ជ្ជីអេសអេម និងអនិវេសនជន នៃភាគហ៊ុនមានសិទ្ធិបោះឆ្នោត ប្រភេទ ក ត្រូវបានអនុម័ត។ ដើម្បីជៀសវាងការសង្ស័យ ម្ចាស់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតប្រភេទ ខ និងម្ចាស់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតប្រភេទ ក ដែលមិនមែនជាអតិថិជន ខេម ជ្ជីអេសអេម និងនិវេសជន នឹងមិនទទួលបានការធានាភាគលាភអប្បបរមានោះទេ។ ម្ចាស់ភាគហ៊ុននៃភាគហ៊ុនប្រភេទ ក (ភាគហ៊ុនមានសិទ្ធិបោះឆ្នោត) ដែលជាអតិថិជនបានចុះឈ្មោះនិងកំពុងប្រើប្រាស់សេវាកម្មរបស់ ខេម ជ្ជីអេសអេម និងអនិវេសជន (គម្រោងបង់ប្រាក់ជាមុន ឬគម្រោងបង់ប្រាក់ពេលក្រោយ) នៅថ្ងៃមុនការបរិច្ឆេទទូទាត់ភ្លាមៗត្រូវបានធានានូវទិន្នផលភាគលាភប្រចាំឆ្នាំក្នុងអត្រា ៧% (អាចជាសាច់ប្រាក់ ឬមិនមែនសាច់ប្រាក់) នៃចំនួនភាគហ៊ុនដែលបានកាន់កាប់ មុនថ្ងៃអិចឌីវីឌិនដ៍ (Ex-Dividend Day) គុណនឹងតម្លៃបោះផ្សាយប្រភេទហ៊ុន ក លើកដំបូង (IPO) សម្រាប់រយ:ពេល ៥ (ប្រាំ) ឆ្នាំ និងត្រូវទូទាត់រៀងរាល់ត្រីមាស ដែលការបែងចែកភាគលាភនឹងត្រូវធ្វើឡើងក្នុងរយ:ពេល ៣ខែ ក្រោយការបរិច្ឆេទចុះបញ្ជី។ បន្ទាប់ពីការធានាភាគលាភអប្បបរមារ រយ:ពេល ៥ឆ្នាំ ម្ចាស់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតប្រភេទ ក ទាំងអស់ នឹងទទួលបានភាគលាភដែលអនុម័ត និងប្រកាសដោយម្ចាស់ភាគហ៊ុនរបស់ ខេម ជ្ជីអេសអេម ដូចៗគ្នា ដោយមិនមានការរឹតត្បឹតលើម្ចាស់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតប្រភេទ ក ដែលមិនមែនជាអតិថិជនរបស់ ខេម ជ្ជីអេសអេម និងនិវេសនជន ឡើយ។

ព័ត៌មានចុះបញ្ជី

ឈ្មោះក្រុមហ៊ុនក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក (“ខេម ជ្ជីអេសអេម”)
និមិត្តសញ្ញាCGSM
លេខកូដ ISINKH1000220009
វិស័យទូរគមនាគមន៍
ប្រភេទភាគហ៊ុនចុះបញ្ជីភាគហ៊ុនមានសិទ្ធិបោះឆ្នោតប្រភេទ “ក”
ចំនួនភាគហ៊ុនចុះបញ្ជី1,959,271,206
កាលបរិច្ឆេទចុះបញ្ជី27 មិថុនា 2023
ឆ្នាំបង្កើត1996
ចំនួនបុគ្គលិក527
ក្រុមហ៊ុនធានាទិញអេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី
ថ្ងៃជួញដូរដំបូងថ្ងៃទី27 ខែមិថុនា ឆ្នាំ2023
តម្លៃ បរិវិសកម្ម2,270
តម្លៃចារឹក300
ភាគហ៊ុនបោះផ្សាយថ្មី9,271,206
តម្លៃបិទថ្ងៃដំបូង2,360

សង្ខេបទិន្នន័យជួញដូរ

ឆ្នាំ20252024202320222021
មូលធនីយកម្មទីផ្សារ4,878,5854,761,0295,152,883--
តម្លៃចុងក្រោយ2,4902,4302,630--
តម្លៃមធ្យម2,440.002,467.002,577.00--
តម្លៃខ្ពស់បំផុត2,5602,6503,630--
តម្លៃទាបបំផុត2,3602,3102,260--
តម្លៃជួញដូរក្នុងមួយថ្ងៃ12.5025.00128.00--
អនុបាតចរាចរភាគហ៊ុន4.35%27%67%--
P/E131.0543.0016.00--
P/BV4.034.014.67--
ទិន្នផលភាគលាភ6.38 %6.54 %6.04 %--
អនុបាតបែងចែកភាគលាភ1.75%1.46%0.45%--
ភាគលាភជាសាច់ប្រាក់ក្នុងមួយភាគហ៊ុន158.90158.90158.90--
ROE1.01 %9.00 %35.00 %28.00 %-
ROA0.44 %4.00 %13.00 %7.00 %-
អនុបាតបំណុល94.00 %55.00 %21.54 %4.07 %-
អនុបាតចរន្ត285.00 %337.00 %62.87 %74.45 %-

សង្ខេបហិរញ្ញវត្ថុ

ឆ្នាំ20252024202320222021
ទ្រព្យសកម្មសរុប3,128,675.002,654,962.002,560,996.002,480,139.002,451,939.00
ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ544,240.00421,840.00355,338.00375,868.00421,102.00
ទ្រព្យសកម្មចរន្ត1,980,796.001,734,972.00139,581.0035,743.0064,887.00
សារពើភណ្ឌ3,650.002,423.003,150.003,717.003,455.00
គណនីត្រូវទទួល13,870.0016,372.0014,586.0014,031.0016,182.00
សាច់ប្រាក់408,909.00149,246.00107,441.0011,788.0033,942.00
មូលធនម្ចាស់ភាគហ៊ុនសរុប1,209,747.001,197,881.001,103,458.00768,348.00595,036.00
ដើមទុនភាគហ៊ុន589,692.00591,455.00600,272.0020,585.0020,370.00
ប្រាក់ចំណេញរក្សាទុក615,132.00599,701.00487,807.00738,528.00572,713.00
បំណុលសរុប1,918,928.001,457,081.001,457,538.001,711,791.001,856,903.00
បំណុលចរន្ត1,918,928.00514,403.00647,865.00877,261.00835,529.00
គណនីត្រូវសង35,767.0050,340.00208,274.00315,159.00277,984.00
ប្រាក់ចំណូល701,051.00700,481.00747,431.00781,610.00694,458.00
EBIT139,506.00187,628.00199,034.00217,865.00133,122.00
ប្រាក់ចំណេញសុទ្ធ13,659.00103,394.00325,528.00173,097.00116,526.00
EPS8.0057.00166.00--
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ262,195192,491313,857330,148201,230
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ(175,930)(129,576)(70,814)(46,207)(54,565)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន173,716(19,032)(146,711)(306,288)(142,583)
លំហូរសាច់ប្រាក់សុទ្ធ259,98143,88396,332(22,347)4,082
ក្រុមហ៊ុនសវនកម្មBaker Tilly (Cambodia) Co., Ltd.Baker Tilly (Cambodia) Co., Ltd.---

* ទិន្នន័យគិតត្រឹមចុងឆ្នាំ​២០២៣ ប្រសិនបើមិនមានការបញ្ជាក់

ការបង្ហាញព័ត៌មាន

ប្រភព៖ ផ្សារមូលបត្រកម្ពុជា (ផ.ម.ក) — csx.com.kh