
[ការបង្ហាញព័ត៌មាន] ការប្រែប្រួលលក្ខន្តិកក្រុមហ៊ុន
ព័ត៌មានលម្អិតនៃការបង្ហាញព័ត៌មាន
| ឈ្មោះក្រុមហ៊ុន | ធនាគារ អេស៊ីលីដា ភីអិលស៊ី (ABC) |
|---|---|
| កាលបរិច្ឆេទ | 28 មេសា 2026 |
| ១ - កាលបរិច្ឆេទនៃសេចក្តីសម្រេច | 2026-04-28 |
| ២ - បរិយាយ | ១. ការផ្លាស់ប្តូរសមាសភាពនៃក្រុមប្រឹក្សាភិបាល។ ២. ការធ្វើវិសោធនកម្មលក្ខន្តិកៈ មាត្រា២៩ អាណត្តិរបស់សមាជិកក្រុមប្រឹក្សាភិបាល។ ៣. ការធ្វើវិសោធនកម្មលក្ខន្តិកៈ មាត្រា៤០ គណៈកម្មាធិការនានានៃក្រុមប្រឹក្សាភិបាល។ ៤. ការធ្វើវិសោធនកម្មលក្ខន្តិកៈ មាត្រា៤២ គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងព័ត៌មានវិទ្យា។ |
| ៣ - មូលហេតុ | ១. យោងសេចក្តីជូនដំណឹងស្តីពីការតែងតាំងប្រធានក្រុមប្រឹក្សាភិបាលធនាគារ អេស៊ីលីដា ចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅលើផ្សារមូលបត្រកម្ពុជា ធនាគារ អេស៊ីលីដា បានធ្វើវិសោធនកម្មឧបសម្ព័ន្ធទី១ ស្តីពី សមាសភាពក្រុមប្រឹក្សាភិបាលនៃលក្ខន្តិកៈរបស់ ធនាគារ អេស៊ីលីដា។ ២. ការធ្វើវិសោធនកម្មលក្ខន្តិកៈ មាត្រា២៩ អាណត្តិរបស់សមាជិកក្រុមប្រឹក្សាភិបាល ដោយបានកែសម្រួលអំពីការបំពេញតំណែងដែលទំនេរកើតឡើងនៅក្នុងក្រុមប្រឹក្សាភិបាល។ ៣. ការធ្វើវិសោធនកម្មលក្ខន្តិកៈ មាត្រា៤០ គណៈកម្មាធិការនានានៃក្រុមប្រឹក្សាភិបាល ដោយបានកែប្រែឈ្មោះ គណៈកម្មាធិការគ្រប់គ្រងហានិភ័យ ទៅជា គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងព័ត៌មានវិទ្យា។ ៤. ការធ្វើវិសោធនកម្មលក្ខន្តិកៈ មាត្រា៤២ គណៈកម្មាធិការគ្រប់គ្រងហានិភ័យ ដោយបានកែប្រែឈ្មោះ គណៈកម្មាធិការគ្រប់គ្រងហានិភ័យ ទៅជា គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងព័ត៌មានវិទ្យា និងបានកែសម្រួលតួនាទី និងភារកិច្ចមួយចំនួនរបស់គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងព័ត៌មានវិទ្យា។ |
ឯកសារភ្ជាប់
ប្រភព៖ ផ្សារមូលបត្រកម្ពុជា (ផ.ម.ក) — csx.com.kh


