[ការបង្ហាញព័ត៌មាន] សេចក្តីជូនដំណឹង ស្តីពី កាលបរិច្ឆេទកំណត់ទុក សម្រាប់ការបែងចែកភាគលាភប្រចាំឆ្នាំ២០២៥ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី

ព័ត៌មានលម្អិតនៃការបង្ហាញព័ត៌មាន

ឈ្មោះក្រុមហ៊ុនធនាគារ អេស៊ីលីដា ភីអិលស៊ី (ABC)
កាលបរិច្ឆេទ23 មេសា 2026

ដោយអនុលោមតាមសេចក្តីសម្រេច នៃកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកសាមញ្ញលើកទី២៦ របស់ធនាគារ អេស៊ីលីដា នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ភាគហ៊ុនិកបានអនុម័តការបែងចែកភាគលាភជាសាច់ប្រាក់ក្នុងចំនួន ៥៥៥ រៀល ក្នុងមួយភាគហ៊ុន ដែលស្មើនឹង ២៤០,៤០៥,៤៧៥,៥៤៥ រៀល ស្មើនឹង ២៩.៩៩% នៃប្រាក់ចំណេញប្រចាំឆ្នាំ២០២៥ ដើម្បីផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ អេស៊ីលីដា ចំនួន ៨០១,៦៤១,៤៦២,០០០ រៀល និងការរក្សាប្រាក់ចំណេញនៅសល់ក្នុងខ្ទង់ប្រាក់ចំណេញរក្សាទុករបស់ធនាគារ អេស៊ីលីដា ដែលនឹងត្រូវអនុម័តចុងក្រោយដោយនិយ័តករពាក់ព័ន្ធ។ ចំពោះកាលបរិច្ឆេទកំណត់ទុក សម្រាប់ប្រកាសបញ្ជីឈ្មោះភាគហ៊ុនិក ដែលត្រូវទទួលបានភាគលាភ (កាលបរិច្ឆេទកំណត់ទុកនៃការបែងចែកភាគលាភ) គឺនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦។

សម្គាល់៖

១. ភាគហ៊ុនិកដែលលក់មូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) របស់ខ្លួននៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នឹងនៅតែមានសិទ្ធិទទួលបានភាគលាភ។

២. ភាគហ៊ុនិកដែលទិញមូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) របស់ខ្លួននៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នឹងមិនមានសិទ្ធិទទួលបានភាគលាភនេះទេ និង

៣. ភាគលាភនេះនឹងត្រូវបែងចែកជូនភាគហ៊ុនិក បន្ទាប់ពីទទួលបានការអនុម័តពីនិយ័តករពាក់ព័ន្ធ។

ឯកសារភ្ជាប់

ប្រភព៖ ផ្សារមូលបត្រកម្ពុជា (ផ.ម.ក) — csx.com.kh