
[ការបង្ហាញព័ត៌មាន] របាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០២៦ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
Disclosure Details
| Company Name | Phnom Penh Water Supply Authority (PWSA) |
|---|---|
| Date | 18 August 2026 |
ក្នុងត្រីមាសទី២ ឆ្នំា២០២៦ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៩៦.២៦២.០១៥.០០០រៀល កើនឡើងចំនួន ១០.៣៣៥.០៥៧.០០០រៀល ឬ ១២,០៣% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១៣.១៦៦.០៧០.០០០រៀល ថយចុះចំនួន ៥.៣៣៤.៥៤៦.០០០រៀល ឬ ២៨,៨៣% បើធៀបនឹងត្រីមាសទី២ ឆ្នំា២០២៥។ សម្រាប់រយៈពេល៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ រ.ទ.ស.ភ មានចំណូលសរុបចំនួន ១៩២.៥២១.០៩៦.០០០រៀល កើនឡើងចំនួន ២៣.៩៧១.២៦៧.០០០រៀល ស្មើនឹង ១៤,២២% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៤១.០៦១.៥១៧.០០០រៀល ថយចុះចំនួន ១៣៤.៥២៩.០០០រៀល ស្មើនឹង ០,៣៣% បើធៀបទៅនឹង រយៈពេល៦ខែ គិតត្រឹមថ្ងៃទី៣0 ខែមិថុនា ឆ្នាំ២០២៥។ នាថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០២៦ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ៣.៥៦៩.៧០០.៩៧៥.០០០រៀល កើនឡើងចំនួន ១២៥.៥៦៦.៦៤៣.០០០រៀល ឬ ៣,៦៥% និងមូលធនសរុបមានចំនួន ១.៤៨៧.៤៥១.១៨៩.០០០រៀល កើនឡើងចំនួន ១២.៣៦០.៣៧៣.០០០រៀល ឬ ០,៨៤%។
អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៦ មានដូចខាងក្រោម៖
១. អនុបាតសន្ទនីយភាព
១.១ អនុបាតចរន្ត ០,២២ ដង
១.២ អនុបាតចរន្តលឿន ០,១២ ដង
២. អនុបាតចំណេញភាព
២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ០,៣៧ %
២.២ អនុបាតចំណេញធៀបនឹងមូលធន ០,៨៨ %
២.៣ អនុបាតគម្លាតចំណេញដុល ៣០,៣០ %
២.៤ អនុបាតគម្លាតចំណេញភាព ១៣,៦៨ %
២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ១៥១,៣៨ រៀល
៣. អនុបាតលទ្ធភាពសងការប្រាក់ ២,១៧ ដង
Attachments
Source: Cambodia Securities Exchange (CSX) — csx.com.kh


