
[ការបង្ហាញព័ត៌មាន] សេចក្តីជូនដំណឹង ស្ដីពី ការពន្យារពេលក្នុងការចាប់ផ្ដើមការជួញដូរភាគហ៊ុនបន្ថែម របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក
Disclosure Details
| Company Name | Royal Group Phnom Penh SEZ Plc. (PPSP) |
|---|---|
| Date | 3 August 2026 |
ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក សូមជម្រាបជូនដល់ម្ចាស់ភាគហ៊ុន និងសាធារណជនមេត្តាជ្រាបថា ការចាប់ផ្តើមជួញដូរភាគហ៊ុនបន្ថែម (Bonus Shares) ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២៦ ត្រូវបានពន្យារពេល ដោយសារនីតិវិធីចាំបាច់ដែលត្រូវបំពេញមុនពេលចាប់ផ្តើមការជួញដូរភាគហ៊ុន កំពុងស្ថិតក្នុងដំណាក់កាលបញ្ចប់នៅឡើយ។
អាស្រ័យលើការបញ្ចប់នីតិវិធីដែលនៅសេសសល់ ក្រុមហ៊ុនរំពឹងថា ភាគហ៊ុនបន្ថែម (Bonus Shares) នឹងអាចចាប់ផ្តើមជួញដូរនៅលើផ្សារមូលបត្រកម្ពុជា (Cambodia Securities Exchange) នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៦។
ក្រុមហ៊ុនសូមថ្លែងអំណរគុណចំពោះការយោគយល់ និងការគាំទ្រជាបន្តបន្ទាប់ពីសំណាក់ម្ចាស់ភាគហ៊ុន និងសាធារណជន។
សូមជម្រាបជូនជាព័ត៌មាន។
រាជធានីភ្នំពេញ ថ្ងៃទី ៣ ខែ សីហា ឆ្នាំ២០២៦
Attachments
Source: Cambodia Securities Exchange (CSX) — csx.com.kh


