[ការបង្ហាញព័ត៌មាន] របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់ក្រុមហ៊ុន ផេសថិក (ខេមបូឌ) ម.ក

Disclosure Details

Company NamePestech (Cambodia) Plc. (PEPC)
Date25 February 2026

សម្រាប់ត្រីមាសទី១ ដែលបានបញ្ចប់ត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៥ ចំណូលសរុបរបស់ក្រុមហ៊ុន ផេសថិក (ខេមបូឌ) ម.ក (PEPC) ត្រូវបានកត់ត្រាក្នុងចំនួន ៩.៣៨៥ លានរៀល ដែលបង្ហាញពីការថយចុះចំនួន ៥.៧៣៣ លានរៀល (≈៣៨%) បើធៀបនឹងត្រីមាសទី១ នៃឆ្នាំហិរញ្ញវត្ថុ ២០២៥ ដែលធ្លាប់មានចំនួន ១៥.១១៨ លានរៀល។ ការធ្លាក់ចុះនេះ ជាចម្បងឆ្លុះបញ្ចាំងពីការថយចុះនៃការទទួលចំណូលពីគម្រោងតាតៃ ដោយសារគម្រោងនេះជិតត្រូវបានបញ្ចប់រួចរាល់។

គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៥ ទ្រព្យសកម្មសរុបមានចំនួន ៨៥០.២៥០ លានរៀល និងបំណុលសរុបមានចំនួន ៩៥៣.៩៩៩ លានរៀល ដែលបណ្តាលឱ្យមានកង្វះខាតដើមទុនចំនួន ១០៣.៧៤៨ លានរៀល។ (បើធៀបនឹងតារាងក្នុងត្រីមាសទី៤ នៃឆ្នាំហិរញ្ញវត្ថុ ២០២៥ ទ្រព្យសកម្មមានចំនួន ៨៩៣.៣៤៧ លានរៀល និងបំណុលមានចំនួន ៩៩៦.៤៨០ លានរៀល ជាមួយនឹងមូលធនភាគហ៊ុនិកចំនួន (១០៣.១៣៣) លានរៀល។)

ចំណុចសំខាន់ៗ – ត្រីមាសទី១ ឆ្នាំហិរញ្ញវត្ថុ ២០២៦

· អនុបាតចរន្ត(Current Ratio): ១,០៩ ដង

· អនុបាតចរន្តលឿន(Quick Ratio): ១,០៤ ដង

· អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម(Return on Assets): (០,០៦)%

· ​អនុបាតចំណេញធៀបនឹងមូលធន (Return on Equity): (០,៥២)%

· ខាតបង់ពីប្រតិបត្តិការ (Operating Loss): (១.៤៨៨) លានរៀល

· ខាតបង់មុនពន្ធ (Loss before Tax): (៦៩៨) លានរៀល

· ខាតបង់ក្រោយពន្ធ (Loss after Tax): (៥៣៩) លានរៀល

· ខាតបង់សរុបផ្សេងៗ (Total Comprehensive Loss): (៦១៦) លានរៀល

Attachments

Source: Cambodia Securities Exchange (CSX) — csx.com.kh