[ការបង្ហាញព័ត៌មាន] ការសម្រេចមិនបែងចែកភាគលាភ

Disclosure Details

Company NameJS LAND PLC (JSL)
Date12 June 2026
១ - កាលបរិច្ឆេទនៃសេចក្តីសម្រេច2026-06-12
២ - បរិយាយយោងតាមគោលនយោបាយភាគលាភ របស់ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី នៃប្រយោគ ''លទ្ធភាពរបស់ក្រុមហ៊ុនក្នុងការទូទាត់ភាគលាភ ឬធ្វើការបែងចែកផ្សេងៗទៅកាន់ភាគហ៊ុនិក គឺផ្អែកលើកត្តាពាក់ព័ន្ធផ្សេងៗ ដែលមានដូចជា ប្រាក់ចំណេញ និងសាច់ប្រាក់លើសដែលមិនត្រូវការសម្រាប់ផ្គត់ផ្គង់ធុរកិច្ចរបស់ក្រុមហ៊ុន។'' និងដោយស្របតាមលក្ខន្តិកៈ របស់ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី ក្នុងជំពូក ៥ (ប្រាក់ចំណេញ ភាគលាភ និងទុនបម្រុង); ប្រយោគ ៤០ (ទុនបម្រុង)៖ ''អភិបាលមានសិទ្ធិក្នុងការកាត់ទុកនូវប្រាក់មួយផ្នែកនៃប្រាក់ចំណេញសុទ្ធ តាមការសមស្របសម្រាប់ផ្ទេរទៅក្នុងទុនបម្រុង ដើម្បីទុកប្រើប្រាស់ក្នុងការដំណើរការអាជីវកម្ម''។
៣ - មូលហេតុក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី បានពិចារណា និងសម្រេចមិនបែងចែកភាគលាភសម្រាប់ឆ្នាំ២០២៥ ជូនភាគហ៊ុនិករបស់ខ្លួននោះទេ ដោយសារតែសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនយើងខ្ញុំបានយល់ដឹងពីតម្រូវការចាំបាច់ក្នុងការបម្រុងទុកគ្រប់គ្រងលំហូរសាច់ប្រាក់របស់ក្រុមហ៊ុន ដោយធ្វើការប្រយ័ត្នក្នុងការតម្រឹមធនធានឆ្ពោះទៅរកការជំរុញកំណើន និងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍នាពេលអនាគតរបស់ក្រុមហ៊ុនផងដែរ។

Attachments

Source: Cambodia Securities Exchange (CSX) — csx.com.kh