
[ការបង្ហាញព័ត៌មាន] របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី
Disclosure Details
| Company Name | JS LAND PLC (JSL) |
|---|---|
| Date | 15 May 2026 |
សម្រាប់ត្រីមាសទី ១ ឆ្នាំ ២០២៦ ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី បានរាយការណ៍ពីខាតលម្អិតសរុបក្នុងការិយបរិច្ឆេទចំនួន(១.៩២០.៦២៨.០០០) រៀល ធ្លាក់ចុះចំនួន ២៣៩.៤០៧.០០០ រៀល ស្មើនឹង ១១,០៨% បើធៀបនឹងត្រីមាសទី១ ឆ្នាំ ២០២៥។
គិតត្រឹមដំណាច់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦៥ ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួន ៧៤.៨៧៧.៦១៦.០០០ រៀល ថយចុះចំនួន ១.៦៩៧.១៣៨.០០០ រៀល ស្មើនឹង ២,២២% និងមូលធនសរុប មានចំនួន ៤.៩០៧.៣៧៥.០០០ រៀល ដែលមានការថយចុះចំនួន ១.៩២០.៦២៨.០០០ រៀល ស្មើនឹង ២៨,១៣% បើប្រៀបធៀបទៅនឹងការបញ្ចប់ឆ្នាំនាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥។
សូចនាករសំខាន់ៗនៃ ត្រីមាសទី១ ឆ្នាំ ២០២៦ មានដូចខាងក្រោម៖
១. អនុបាតចរន្ត៖ ០,៩៤
២. អនុបាតចរន្តលឿន៖ ០,៣០
៣. អនុបាតចំណេញធៀបនឹងទ្រព្យ៖ (២,៥៥)%
៤. អនុបាតចំណេញធៀបនឹងមូលធន៖(៣៨,៩០)%
៥. អនុបាតគម្លាតចំណេញដុល៖ ២០,៣៧%
៦. អនុបាតគម្លាតចំណេញភាព៖ (៨៥,២៩)%
៧. អនុបាតលទ្ធភាពសងការប្រាក់៖ (០,២៥) ដង
៨. (ខាត) ក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ៖ (៧៤,២៤) រៀល
Attachments
Source: Cambodia Securities Exchange (CSX) — csx.com.kh


