[ការបង្ហាញព័ត៌មាន] សេចក្តីប្រកាសព័ត៌មានស្តីពីការកែតម្រូវព័ត៌មាននៃ របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ និងរបាយការណ៍របស់សវនករឯករាជ្យ ស្តីពីការត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ

披露详情

公司名称Phnom Penh Water Supply Authority (PWSA)
日期2026年7月29日

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) សូមជម្រាបជូនវិនិយោគិន និងសាធារណជនទាំងអស់ជ្រាប​ថា៖​ រ.ទ.ស.ភ សូមធ្វើការកែតម្រូវព័ត៌មានចំនួន ២ ចំណុច ដូចខាង​ក្រោម​ ទៅលើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល​សម្រា​ប់​ដំណាច់​ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ច​ប់ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ២០២៦ និងរបាយការណ៍របស់សវនករឯករាជ្យ ស្តីពីការត្រួតពិនិត្យរបាយការណ៍​ហិរញ្ញវត្ថុ ដែលបានផ្សព្វផ្សាយជាសាធារណៈ កាលពីថ្ងៃទី១៥ ខែ​កក្កដា​ ឆ្នាំ២០២៦​ ជាឯកសារគាំទ្រក្នុងការបង្ហាញព័ត៌មានទាន់ពេលស្តីពីការកើនឡើងចំណេញសុទ្ធ​ក្នុង​ត្រីមាស​ទី១ ឆ្នាំ២០២៦ ជាភាសាខ្មែរ និងអង់គ្លេស។ របាយការណ៍នេះស្ថិតក្នុងផ្នែកទី៣ ​និងជាឧបសម្ព័ន្ធទី១ នៃ​របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ ដែលបាន​ផ្សព្វផ្សាយជាសាធារណៈ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ជាភាសាខ្មែរ និងអង់គ្លេស ដូចមានលម្អិតក្នុងសេចក្តីប្រកាសព័ត៌មាន។

附件

来源:柬埔寨证券交易所(CSX)—— csx.com.kh

[ការបង្ហាញព័ត៌មាន] សេចក្តីប្រកាសព័ត៌មានស្តីពីការកែតម្រូវព័ត៌មាននៃ របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ និងរបាយការណ៍របស់សវនករឯករាជ្យ ស្តីពីការត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ — Phnom Penh Water Supply Authority — 柬埔寨证券 | Cambodia Securities Plc