
[ការបង្ហាញព័ត៌មាន] របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក
披露详情
| 公司名称 | Royal Group Phnom Penh SEZ Plc. (PPSP) |
|---|---|
| 日期 | 2026年5月18日 |
ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក មានចំណូលសរុបចំនួន ២៩.០៩៣.៨២៦ ពាន់រៀល ថយចុះជាងត្រីមាសទី១ ឆ្នាំ២០២៥ ចំនួន ៧០.៩១៧.៧០១ ពាន់រៀលស្មើនឹង (៧០,៩១) % និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៣.០៦៥.៦០៣ ពាន់រៀល ថយចុះចំនួន ៣០.៥៨៧.៣២២ ពាន់រៀល ស្មើនឹង (៩០,៨៩) % បើធៀប នឹងត្រីមាសទី១ ឆ្នាំ២០២៥។ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នេះដែរ ទ្រព្យសកម្មសរុប របស់ រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក មានចំនួន ៤៤០.៥១៧.២១៩ រៀល ថយចុះចំនួន ២.០៩២.៦៨៧ ពាន់រៀល ស្មើនឹង (០,៤៧) % និងមូលធនសរុប មានចំនួន ៣០៦.៩០៤.៧៥៥ ពាន់រៀល កើនឡើងចំនួន ២.១៤០.៥៤៤ ពាន់រៀល ស្មើនឹង ០,៧០ % ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៦ មានដូចខាងក្រោម៖
១-អនុបាតចរន្ត ២,៦៦ ដង
២-អនុបាតចរន្តលឿន ១,៩៣ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ០,៧០ %
៤-អនុបាតចំណេញធៀបនឹងមូលធន ១,០០ %
៥-អនុបាតគំលាតចំណេញដុល ៣៤,១៣ %
៦-អនុបាតគំលាតចំណេញភាព ១០,៥៤ %
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៤២,៨៦ រៀល
៨-អនុបាតលទ្ធភាពសងការប្រាក់ ៣,៦២
附件
来源:柬埔寨证券交易所(CSX)—— csx.com.kh


